តោះ ! មកដឹងពីដើមកំណើតនៃក្រុមទាហានស៊ីឈ្នួល Wagner និងរបៀបនៃការរកប្រាក់ចំណូល

ការសម្រេចចិត្តដើរបញ្ច្រាសអំណាចនៃរដ្ឋាភិបាលទីក្រុងមូស្គូដោយក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group ដែលជាក្រុមធ្លាប់គាំទ្រ និងបីបាច់ថែរក្សាដោយរដ្ឋាភិបាលរុស្ស៊ីអស់រយៈពេលជិតមួយទសវត្សរ៍មកហើយនោះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេសរុស្ស៊ីជាមួយនឹងគម្រោងចង់ធ្វើរដ្ឋប្រហារយោធាទៅលើអ្នកគាំទ្ររបស់ខ្លួន។

Wagner Group ជាក្រុមទាហានដ៏ស្មោះស្ម័គ្ររបស់រុស្ស៊ីដែលមិនថាទោះជាសង្គ្រាម ឬជម្លោះបែបណានោះទេ ប៉ុន្តែក្រោមការដឹកនាំរបស់លោក Yevgeny Prigozhin ក្នុងមួយរយៈពេលចុងក្រោយនេះ បានបង្ហាញពីការខឹងសំបារ មិនពេញចិត្តចំពោះការដឹកនាំរបស់រដ្ឋាភិបាលរុស្ស៊ីក្នុងប្រតិបត្តិការធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយវាគឺជាមូលហេតុតែមួយគត់ដែលមេដឹកនាំសេដ្ឋីរុស្ស៊ីរូបនេះធ្លាប់បានអះអាងមុនពេលសម្រេចចិត្តនិរទេសខ្លួនទៅកាន់ប្រទេសបេឡារូស និងបោះបង់ចោលការធ្វើរដ្ឋប្រហារកាលពីចុងសប្តាហ៍កន្លងទៅនេះ។

មានដឹងទេថា តើក្រុមហ៊ុនទាហានស៊ីឈ្នួលដ៏ល្បីមួយនេះកកើតឡើងដោយរបៀបណា ហើយពួកគេមានវិធីសាស្ត្រណាខ្លះក្នុងការរកប្រាក់ចំណូលដើម្បីផ្គត់ផ្កង់ប្រតិបត្តិការរបស់ខ្លួន?

កន្លងមកមានការចេញផ្សាយយ៉ាងច្រើននៅតាមបណ្តាញសារព័ត៌មាននានារបស់អន្តរជាតិអំពីប្រវត្តិ និងព័ត៌មានជាច្រើនទៀតរបស់ Wagner Group ដែលត្រូវបានបង្ហាញដូចខាងក្រោមនេះ៖

កាលពីឆ្នាំ២០១៤ ក្នុងពេលដែលរុស្ស៊ីចាប់ផ្តើមលុកលុយដណ្តើមយកតំបន់ Crimea ដោយខុសច្បាប់ពីអ៊ុយក្រែន ក្រុម Wagner បានចាប់កំណើតឡើងជាមួយនឹងឈ្មោះដំបូងថា Little Green Men ដោយអតីតយោធារុស្ស៊ី លោក Dmitry Utkin និងពាណិជ្ជករដ៏ល្បីឈ្មោះ លោក Yevgeny Prigozhin ហើយចាប់ផ្តើមមានឈ្មោះលេចធ្លោខ្លាំងនៅក្នុងភាពជោគជ័យលើការជួយគាំទ្រលើការប្រយុទ្ធជាមួយនឹងក្រុមសកម្មប្រយុទ្ធគាំទ្ររុស្ស៊ីនៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥។

ក្រោយមកទៀត ក្រុមហ៊ុនទាហានស៊ីឈ្នួលដ៏ធំនេះបានបន្តចូលរួមក្នុងជម្លោះ និងធ្វើសង្គ្រាមធំ-តូចជាច្រើនស្ទើររាប់មិនអស់នៅជុំវិញពិភពលោក រួមទាំងសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ីរី, លីប៊ី, សាធារណរដ្ឋអាហ្រ្វិកកណ្តាល និងម៉ាលី ដែលជាទូទៅពួកគេបានប្រកៀកស្មាជាមួយនឹងកងកម្លាំងដែលមានការគាំទ្រ និងឧបត្ថម្ភដោយរដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី។

អង្គភាពស៊ីឈ្នួលធ្វើសង្គ្រាមនេះគឺជាក្រុមដែលមានការបណ្តុះបណ្តាលក្រុមទាហានដែលមានជំនាញខ្លាំង ហើយការចាប់ផ្តើមដំបូងពីកម្លាំងដែលមានត្រឹមតែ ១០០០នាក់មកទល់ឆ្នាំ២០២៣ ដែលគេជឿជាក់ថាអាចមានចន្លោះពី ២០ ០០០ ទៅ ៥០ ០០០នាក់ ហើយភាគច្រើនសុទ្ធតែជាក្រុមអ្នកទោសជនជាតិរុស្ស៊ី ។

គួរឲ្យដឹងដែរថា លោក Prigozhin ទើបតែបានប្រកាសខ្លួនជាផ្លូវការថា លោកគឺជាមេដឹកនាំនៃក្រុមទាហានដ៏មានឥទ្ធិពលកាលពីឆ្នាំ២០២២កន្លងមកប៉ុណ្ណោះ។

Wagner Group ត្រូវបានគេជឿជាក់ថា អាចរកចំណូលបានដល់ទៅរាប់ពាន់លានដុល្លារពីកុងត្រាដែលទទួលបានពីរដ្ឋាភិបាលទីក្រុងមូស្គូ និងច្រើនវិធី ច្រើនប្រភពផ្សេងទៀត។ ឧទាហរណ៍ដូចជា នៅសង្គ្រាមនៅអាហ្វ្រិក និងមជ្ឈឹមបូព៌ាជាដើម ដែលអស់រយៈពេល៤ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួននៅទីនោះ Wagner Group អាចរកចំណូលបានរហូតទៅដល់ ២៥០លានដុល្លារ គិតតែពីប្រភពចំណូលនៃការលួចលក់ធនធានដូចជារ៉ែ និងមាសប៉ុណ្ណោះ ហើយពេលខ្លះទៀត Wagner Group ទទួលបានចំណែកពីការលក់ប្រេងរបស់ប្រទេសទាំងនោះដោះដូរ និងប្រតិបត្តិការលើកិច្ចការពារក្រុមប្រយុទ្ធ និងក្រុម ​ISIS ជាដើម។

ដោយឡែក នៅអាហ្វ្រិកកណ្តាលវិញ ក្រុមហ៊ុន Wagner Group ដែលមានតួនាទីជាក្រុមហ៊ុនរុករ៉ែ និងការពារព្រៃឈើផងនោះ បានទាញយកចំណូលដល់ទៅជិត ៣០០០លានដុល្លារ ហើយក្រៅពីនោះនៅមានចំណូលជាច្រើនមុខទៀត បូករួមទាំងកុងត្រាសរុបពីរដ្ឋាភិបាលទីក្រុងមូស្គូត្រឹមឆ្នាំ២០១៩ មានរហូតទៅដល់ ៣០០០លានដុល្លារផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ