វិនិយោគិនកូរ៉េ ៖ ភ្នំបូកគោ មានអំណោយផលល្អសម្រាប់ដំណាំស្រ្តប៊ើរី

កំពត ៖ វិនិយោគិនកូរ៉េ កាលពីឆ្នាំ២០២៣ បានសម្រេចចិត្តជ្រើសរើសយកទីតាំងនៅលើភ្នំបូកគោដើម្បីដាំដំណាំស្ត្រប៊ើរី (Strawberry)​ សម្រាប់ចែកចាយនៅទីផ្សារក្នុងប្រទេសកម្ពុជា។

ចម្ការស្ត្រប៊ើរី ជាកន្លែងទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍នានានៅលើឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។ អ្នកទេចរជាតិ និងអន្តរជាតិជាច្រើន បានទៅទស្សនាចម្ការស្ត្រប៊ើរី និងថតរូបអនុស្សាវរីយ ក៏ដូចជាជួយគាំទ្រដោយការទិញផ្លែស្រស់ៗផងដែរ។

ជនជាតិកូរ៉េ លោក ឈី ចូ Chi Cho (ឈ្មោះខ្មែរ ដារ៉ា) អ្នកកាន់ផ្នែកទីផ្សាររបស់ចំការស្រ្តប៊ើរី បានបង្ហើបអំពីសក្តានុពលនៅលើភ្នំបូកគោ ដែលធ្វើឱ្យអ្នកវិនិយោគសម្រេចយកទីតាំងនេះដាំផ្លែស្រ្តប៊ើរី។ ភ្នំបូកគោ មានទីតាំងល្អជាងគេ ដោយសាអាកាសធាតុល្អ ត្រជាក់ និងជាកន្លែងទេសចរណ៍។ ចំការស្រ្តប៊ើរីនេះ បានបង្កើតឡើងនៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៣។

លោក Chi Cho បានបញ្ជាក់ថា៖

«មុនពេលសម្រេចដាំស្ត្រប៊ើរី នៅលើភ្នំបូកគោនេះ ខ្ញុំបានសិក្សាកន្លែងជាច្រើននៅក្នុងប្រទេសកម្ពុជាឃើញថាតំបន់លើភ្នំបូកគោមានអាកាសធាតុល្អ ​ជាពិសេសទៅទៀតនោះតំបន់ភ្នំបូកគោជាតំបន់ទេសចរណ៍មួយដែលមានទាក់ទាញផងដែរ។ យើងដាំនៅទីនេះព្រោះមានអាកាសធាតុល្អ ហើយពូជស្ត្រប៊ើរីនេះ យើងយកមកពីប្រទេសកូរ៉េ។ ស្ត្រប៊ើរីមានច្រើនប្រភេទតែយើងបានជ្រើសរើសពូជស្ត្រប៊ើរីណាដែលអាចដាំនៅខ្មែរបាន»។

តាមការអះអាងរបស់លោក Chi Cho មូលហេតុដែលម្ចាស់កសិដ្ឋានសម្រេចចិត្តដាំស្ត្រប៊ើរីនៅកម្ពុជានោះដោយសារតែឃើញថានៅលើទីផ្សារកម្ពុជាមានលក់ស្ត្រប៊ើរីនេះដោយនាំចូលពីប្រទេសកូរ៉េ  ក៏ដូចជាប្រទេសជាតិខាងផ្សេងៗទៀតដោយតម្លៃថ្លៃ ព្រោះស្ត្រប៊ើរីប្រភេទនេះមិនងាយដឹកយកមកនោះទេ។

លោក Chi Cho បានឲ្យដឹងថា ចំការស្ត្រប៊ើរីដែលកំពុងដាំនេះមានទំហំ១ហិកតា ប៉ុន្តែមិនទាន់បានដាំអស់នោះទេ គឺបានដាំលើផ្ទៃដីបានប្រហែលជា៤០ភាគ រយប៉ុណ្ណោះ។ តែម្ចាស់ចម្ការរបស់លោកមានគម្រោងដាំបន្ថែមទៀតនៅចុងឆ្នាំនេះ ។

លោកបានលើកឡើងថា ៖

«បច្ចុប្បន្ននេះ ស្ត្រប៊ើរីមិនទាន់មានច្រើននៅឡើយទេ តែយើងកំពុងតែសិក្សាស្រាវជ្រាវបន្ថែម ហើយមួយថ្ងៃយើងអាចផលិត ឬបេះបានចំនួន១៥ ឬ២០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាម២៥ដុល្លារ។ ពេលនេះយើងមានបុគ្គលិកត្រឹមតែ ៣ ឬ ៤នាក់ប៉ុណ្ណោះ ដោយសារយើងមានប្រព័ន្ធបច្ចេកវិទ្យាទំនើប តែនៅពេលដាំច្រើននឹងតម្រូវឱ្យប្រើកម្លាំងពលកម្មច្រើនជាងនេះ»។

លោកChi Cho បានឲ្យដឹងថា ផ្លែស្ត្រប៊ើរីនេះត្រូវបានលក់នៅចម្ការផ្ទាល់ និងនៅលើទីផ្សាទំនើបនានា ដូចជាផ្សាឡាក់គី  ផ្សាជីបម៉ុង កន្លែងផ្សេងៗជាច្រើនទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី