ដាំទំពាំងបារាំង អាចទទួលបានផលច្រើនក្នុងរយៈពេលយូរ មានតម្លៃថ្លៃ និងមានទីផ្សារទូលាយ

បាត់ដំបង ៖ បច្ចុប្បន្ននេះ សម្រាប់ការប្រកបមុខរបរដោយដំណាំកសិកម្មរបស់បងប្អូនប្រជាកសិករនៅកម្ពុជាហាក់មានភាពច្នៃប្រឌិតខ្ពស់ និងមានការសិក្សាស្រាវជ្រាវច្រើនពីប្រភេទដំណាំផ្សេងៗដែលមានទីផ្សារល្អ ក្នុងនោះ ទំពាំងបារាំង ជាបន្លែមួយប្រភេទដែលមានតម្រូវការទីផ្សារខ្ពស់ មានតម្លៃថ្លៃ និងអាចទទួលបានផលពីការដាំដុះក្នុងរយៈពេលយូរ។

លោក ស៊ូ បុន្នី ជាម្ចាស់ចំការទំពាំងបារាំងស្ថិតនៅក្នុងស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង បានមានប្រសាសន៍ទាក់ទនឹងការដាំដំណាំទំពាំងបារាំងថា សម្រាប់ការដាំដុះដំណាំទំពាំងបារាំ គឺមានភាពខុសប្លែកពីដំណាំដទៃដែលវាជាប្រភេទដំណាំអាចផ្តល់ផលបានច្រើនជាប្រចាំថ្ងៃ និងមានរយៈពេលយូរ។ និយាយជារួម គឺធ្វើការដាំដុះតែម្ដង ប៉ុន្តែអាចទទួលបានផលច្រើនដងប្រសិនបើការដាំដុះ ការមើលថែត្រូវបានធ្វើឡើងស្របតាមបច្ចេកទេសត្រឹមត្រូវ ខណៈដែលដំណាំប្រភេទនេះមានតម្លៃថ្លៃ។

លោកបន្តថា ៖

“ទីផ្សាររបស់ទំពាំងបារាំង គឺមានភាពទូលំទូលាយ មិនពិបាកលក់នោះទេ ទាំងតម្រូវការក្នុងស្រុក និងប្រទេសជិតខាង ដោយទីផ្សារក្នុងស្រុកយើងមានបោះដុំទៅខាងទីផ្សារខេត្តបាត់ដំបង សៀមរាប កំពង់ធំ ពោធិ៍សាត់ ព្រះសីហនុ ជាពិសេសគឺរាជធានីភ្នំពេញដែលគេទិញយកទៅលក់បន្តច្រើន។”

សម្រាប់តម្លៃនៅលើទីផ្សារត្រូវបានម្ចាស់ចំការរូបនេះបញ្ជាក់ថា ៖

“ទំពាំងបារាំង ១គីឡូក្រាមអាចលក់បានចន្លោះពី ១១ ០០០ ទៅ ១៣ ០០០រៀលអាស្រ័យតាមរដូវកាល។ បច្ចុប្បន្ន ចំការទំពាំងបារាំងយើងមានទំហំប្រមាណ ៤ហិកតា ដោយយើងអាចប្រមូលផលបានប្រមាណ ៧០-៨០គីឡូក្រាមក្នុងមួយថ្ងៃ សម្រាប់ដីមួយហិកតា។ ការប្រមូលផលនេះដែរ យើងអាចប្រមូលបានរៀងរាល់ថ្ងៃ ដែលអាចប៉ានស្មានបានថាក្នុងមួយខែអាចសល់បាន ៣០០០ដុល្លារ ហើយក្រោយពីការទូទាត់ថ្លៃឈ្នួលផ្សេងៗ ខណៈដែលចំការទំពាំងបារាំងមួយនេះក៏បានផ្តល់ការងារដល់កម្លាំងកម្មករមើលថែចំនួន៧នាក់។”

ពាក់ព័ន្ធនឹងការដាំដុះវិញ ត្រូវបានម្ចាស់ចំការរូបនេះបញ្ជាក់ឱ្យដឹងថា ជាដំបូងគេត្រូវការបណ្ដុះកូន ២ ទៅ ៣ខែសិន ដែលដីនៅទំនេរអាចដាំអ្វីផ្សេងទៀតបាន។ សម្រាប់ពូជនេះ គេបណ្ដុះទុកកាន់តែធំកាន់តែងាយដាំក្នុងរយៈពេលខ្លី ហើយគេអាចទុកប្រមាណ ២-៥ខែទើបអាចទទួលផលបាន ពោលគឺបន្ទាប់ពី ៧ខែ វាអាចដុះពន្លក និងកាត់លក់បាន ហើយអាយុទំពាំងអាចដល់ទៅ១៥-២០ឆ្នាំ។

ទាក់ទងនឹងបច្ចេកទេសដាំ គឺដំណាំប្រភេទនេះមិនរើសដីទេ តែមិនអាចឱ្យជាំទឹកទេចៀសវាងរលួយ។ ចំណែកកម្ដៅគឺត្រូវការកម្ដៅក្ដៅ ដោយសារវាជាពូជដែលបង្កាត់មកសម្រាប់តំបន់ត្រូពិច ហើយការដាំគេត្រូវការដីរាបស្មើ មុនដាំត្រូវការភ្ជូរដី និងបាចកំបោរជាមុនសិន រួចភ្ជួរដីលុបវិញ ទើបគេអាចរៀបប្រព័ន្ធទឹក និងចាប់ផ្ដើមដាំបាន។ សម្រាប់ការដាំ គេអាចដាំបាន ១៥ ០០០ កូន ក្នុង១ហិកតា ដោយគម្លាតពីកូនមួយទៅកូនមួយប្រមាណ ៥តឹក ។ ក្រៅពីនេះគេក៏មានធ្វើជាខ្សែរងដើម្បីទ្រដើមកុំឱ្យដួលដែលធ្វើឱ្យកម្មករពិបាកសម្អាតស្មៅ។ នេះជាបច្ចេកទេសមួយចំនួនដែលម្ចាស់ចំការខាងលើបានរៀបរាប់ប្រាប់។

គួរបញ្ជាក់ដែរថា លោក ស៊ូ បុន្នី បានចាប់ផ្ដើមដាំទំពាំងបារាំងនេះប្រមាណ៥ឆ្នាំមកហើយ ដោយដំបូងឡើយលោកដាំជាលក្ខណៈគ្រួសារលើដីទំហំ ១ហិកតា ដោយប្រើដើមទុនដំបូងប្រមាណ ៥០០០ដុល្លារ ចំណាយទៅលើថ្លៃពូជប្រមាណ ១០០០ដុល្លារ និងការចំណាយផ្សេងទៀតទៅលើការរៀបចំប្រព័ន្ធទឹកស្រោចស្រព។

ចំពោះកត្តាប្រឈមវិញ ដំបូងឡើយគឺពុំសូវមានអ្នកស្គាល់បន្លែប្រភេទនេះប៉ុន្មានទេ តែបច្ចុប្បន្នមានគេស្គាល់ច្រើន ហើយទីផ្សារក៏ល្អតាមនោះដែរ។ មួយវិញទៀតគឺបញ្ហាក្រោយពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើ​ឱ្យថ្លៃឈ្នួលឡើងថ្លៃ ជីក៏ឡើងថ្លៃ ប្រេងក៏ឡើងថ្លៃ ធ្វើឱ្យការមើលថែមិនបានដិតដល់ដូចមុន។

យ៉ាងណាមិញ លោកនៅតែលើកទឹកចិត្តឱ្យកសិករដទៃទៀតដាំទំពាំងបារាំងនេះដែរ ដោយសារវាមានតម្រូវការខ្ពស់លើទីផ្សារ និងមានប្រយោជន៍​ចំពោះសុខភាព ហើយបងប្អូនណាដែលចង់សាកល្បងដាំ លោកក៏មានលក់ជាគ្រាប់ពូជ ថែមទាំងចែករំលែកបទពិសោធ បច្ចេកទេស និងមានទទួលទិញកសិផលមកវិញផងដែរ៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណទានសហគ្រាសនៅកម្ពុជា កើនដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី២

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/08/2026

សមតុល្យឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសនៅកម្ពុជា បានកើនឡើង ៧,១ ភាគរយ ដល់ ៨,៧៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បើធៀបនឹងត្រីមាសមុន ខណៈចំនួនពាក្យស្នើសុំឥណទានកើនឡើង ១០,១ ភាគរយ

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ក្រសួងដែនដី នឹងរៀបចំទីប្រជុំជនស្រុកកំពង់សិលា ធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/08/2026

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងយកការរៀបចំទីប្រជុំជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ មកធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

​បច្ចុប្បន្នភាព​វិស័យការពារ​ជាតិ​ផ្នែកផ្លូវ​សមុទ្ររបស់ ប៊ុលហ្ការី ​ជាមួយ​ការ​បញ្ចប់​ថ្នាក់​នាយ​ទាហាន​ជើង​ទឹក​ជំនាន់ថ្មី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/08/2026

ប៊ុល​ហ្ការី​ បាន​បោះជំហាន​ទៅ​មុខ​យ៉ាង​សកម្មក្នុងវិស័យការពារជាតិ ជាមួយ​ការ​ធ្វើ​បច្ចុប្បន្នភាព​ពីសមត្ថភាពរបស់កងកម្លាំងយោធាការពារដែន​សមុទ្រ​របស់​ខ្លួន​

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង

សព្វាវុធ​អាមេរិក ​ថយចុះ​ដោយសារ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា និង​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​បារម្ភ​ពី​ហានិភ័យ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/08/2026

ការ​ប្រើប្រាស់​អាវុធយុទ្ធភណ្ឌ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ជម្លោះ​យោធា​ជាមួយ​អ៊ីរ៉ង់​ដែល​កំពុង​បន្តរហូតមកដល់ពេលនេះ បាន​ធ្វើឱ្យឃ្លាំងរក្សាគ្រឿងសព្វាវុធ រួមទាំង​មីស៊ីល​របស់​អាមេរិក​ផងដែរនោះ ថយចុះ​យ៉ាង​ខ្លាំង​ ​

តម្លៃ​កង្កែប​ធ្លាក់ចុះ​ សហគមន៍​កង្កែប​ទន្លេ​សាប ​បែរ​ទៅ​រក​ការ​កែច្នៃ​ ​អាច​បង្កើន​តម្លៃ​បន្ថែម​

ជំនួញ, ព្រឹត្តិការណ៍

• 10/08/2026

ខណៈ​តម្លៃ​កង្កែប​សាច់​រស់​នៅ​លើ​ទីផ្សារ​ធ្លាក់ចុះ​ សហគមន៍​កសិកម្ម​កង្កែប​ទន្លេ​សាប​ ក្នុង​ខេត្ត​សៀមរាប ​បាន​បង្វែរ​បញ្ហា​ទីផ្សារ​ទៅជា​ឱកាស ​ដោយ​កែច្នៃ​កង្កែប​ជា​ផលិតផល​សម្រេច​ចំនួន​ ​៥​ ​ប្រភេទ​ ​ដើម្បី​បង្កើន​តម្លៃ​បន្ថែម​ និង​ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​ក្នុង​ស្រុក​

ក្រុមហ៊ុន​ ​២០​ ​ពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​សម្លឹង​រក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​សក្តានុពល​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ក្រុមហ៊ុន​ប្រមាណ​ ​២០​ ​មកពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្តានុពល​នៅ​កម្ពុជា​ ​ស្របពេល​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​ពី​ការ​បន្ត​កែលម្អ​បរិយាកាស​វិនិយោគ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ ​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស

ទុន​វិនិយោគ​ជិត​ ​១៧០​ ​លាន​ដុល្លារ​ ហូរ​ចូល​ខេត្ត​តាកែវ​ ក្នុង​រយៈពេល​ ​៧​ ​ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ខេត្ត​តាកែវ​ទទួលបាន​គម្រោង​វិនិយោគ​សរុប​ចំនួន​ ​២៨​ ​ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​២០២៦​នេះ​ ​ដោយ​មាន​ទុន​វិនិយោគ​សរុប​ជិត ​១៧០​ ​លាន​ដុល្លារ​អាម៉េរិក​ និង​បង្កើត​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន​ ​១២,៣៣៧​ ​កន្លែង​។

អាម៉េរិក ដាក់ពន្ធ ១៥ % លើទំនិញផលិតពីប៉ូលីស៊ីលីកូន ដែលជាធាតុផ្សំសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

សហរដ្ឋអាម៉េរិក បានដំឡើងពន្ធ ១៥ ភាគរយ លើមុខទំនិញទាំងឡាយណាផលិតពីប៉ូលីស៊ីលីកូនដែលជាសារធាតុសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា