កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបានចូលជាធរមានសម្រាប់ប្រទេសកូរ៉េខាងត្បូង

ភ្នំពេញ ៖ កតិកាសញ្ញាពាណិជ្ជកម្មសេរីដ៏ធំមួយដែលហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានសម្រាប់ប្រទេសកូរ៉េខាងត្បូង ហើយកាលពីថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលវាត្រូវបានគេរំពឹងថានឹងជួយធ្វើពិពិធកម្មផលប័ត្រពាណិជ្ជកម្មរបស់ប្រទេសមួយនេះ។ នេះបើតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មរបស់ទីក្រុងសេអ៊ូលបានបញ្ជាក់ក្នុង Yonhap News Agency

កិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីថ្ងៃអង្គារ ក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលកូរ៉េបានដាក់ការយល់ព្រមពីសភាទៅលេខាធិការដ្ឋាន។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា កិច្ចព្រមព្រៀង RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ដោយសារប្រទេសជាសមាជិកចំនួន ១៥ មានប្រហែល ៣០ភាគរយនៃផលិត​ផលក្នុងស្រុកសរុបចំនួនប្រជាជន និងទំហំពាណិជ្ជកម្មពិភពលោក។

កតិកាសញ្ញានេះបានចូលជាធរមានជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ សម្រាប់ប្រទេសមួយចំនួន ស្របតាមវិធានដែលខ្លួនត្រូវចូលជាធរមាន ខណៈដែលប្រទេសនៅអាស៊ានយ៉ាងតិច៦ និងប្រទេសមិនមែនអាស៊ានចំនួន ៣ បានផ្តល់សច្ចាប័នបន្ទាប់ពីបញ្ចប់នីតិវិធីក្នុងប្រទេសខ្លួន។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយនេះជាមួយបណ្តាប្រទេសចំនួន ១៤ផ្សេងទៀត ដែលជាប្រទេសសមាជិកទាំង ១០របស់អាស៊ាន រួមជាមួយនឹងប្រទេសចិន ជប៉ុន អូស្ត្រាលី និងណូវែលសេឡង់ ហើយរដ្ឋសភាកូរ៉េខាងត្បូងបានផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងនេះកាលពីខែធ្នូ​ ឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូងបានបញ្ជាក់បន្ថែមថា ៖

“វាត្រូវបានគេរំពឹងថានឹងជួយដល់បណ្តាក្រុមហ៊ុនអាជីវកម្មរបស់កូរ៉េក្នុងការឈានទៅរកទីផ្សារក្រៅប្រទេស ដោយសារវាពង្រីកទីផ្សារសម្រាប់ទំនិញនាំចេញសំខាន់ៗ ដែលរួមមានដែក និងរថយន្ត ព្រមទាំងវិស័យសេវាកម្ម ដូចជាហ្គេមអនឡាញ គំនូរជីវចល ភាពយន្ត និងតន្ត្រីជាដើម”

យោងតាមទិន្នន័យនោះបានឱ្យដឹងថា ចំនួនសរុបនៃការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់បណ្តាប្រទេសដែលចូលរួមក្នុងកិច្ចព្រមព្រៀង RCEP បានកើនឡើងដល់តម្លៃ ២៥៤,៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ដោយបានយកប្រហែលពាក់កណ្តាលនៃការនាំចេញសរុបរបស់ប្រទេស។ ក្រសួងនេះបាននិយាយថា វាក៏ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងគេដែលកូរ៉េខាងត្បូងមានការពាក់ព័ន្ធនឹងប្រទេសជប៉ុនផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ AMS ថា ការដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានសម្រាប់ប្រទេសកូរ៉េខាងត្បូងកិច្ចព្រមព្រៀងវាជាការគួរឱ្យត្រេកអរ ព្រោះ RCEP នេះជាកិច្ចព្រមព្រៀងមួយរបស់ប្រទេសសមា​ជិកទាំង ១០ របស់អាស៊ាន រួមជាមួយនឹងប្រទេសចំនួន៥ផ្សេងទៀតពង្រីកទីផ្សារសម្រាប់ទំនិញនាំចេញសំខាន់ៗ។

លោកឧកញ៉ា លឹម ហេង បានលើកឡើងថា ទោះបីកម្ពុជាពុំទាន់មានពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ តែវានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​(KFTA) លើកទី២ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន។ ខណៈកិច្ចព្រមព្រៀងនេះ នឹងបន្ថែមលើកិច្ចព្រមព្រៀង RCEP ដោយវានឹងលើកកម្ពស់ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសកូរ៉េបន្ថែមទៀត ជាពិសេសផលិតផលកសិកម្មព្រោះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានត្រូវចុះហត្ថលេខា ដោយរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជាមួយភាគីកូរ៉េរួចហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ