ផ្ទះយើងស្អាត ទីក្រុងយើងស្អាត ត្រូវផ្តើមចេញពីពលរដ្ឋទាំងអស់គ្នា ដើម្បីឈានទៅរកបរិស្ថានទីក្រុងឆ្លាតវៃ

ភ្នំពេញ ៖ ជានិយមន័យនៃពាក្យថា «ទីក្រុងស្អាត» គឺសំដៅដល់ទីក្រុងដែលមាន​បរិស្ថានល្អ ​មានអនាម័យ មានសណ្តាប់ធ្នាប់ល្អ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់គ្រប់គ្រាន់ ដែលផ្តល់នូវភាពកក់ក្តៅ និងមជ្ឈដ្ឋានរស់​នៅ​ល្អប្រសើរដល់ប្រជាជនក្នុងទីក្រុង រួមទាំងភ្ញៀវទេសចរផងដែរ។

អ្នកជំនាញបានលើកឡើងថា មុនពេលទទួលបានបរិស្ថានស្អាត មានសោភ័ណភាពក្នុងនាមជាទីក្រុងស្អាត ត្រូវផ្តើមចេញពីលំនៅដ្ឋានស្អាត ឬផ្ទះស្អាតជាមុនសិន ដែលលេចញពីសកម្មភាព ការយល់ដឹង ជាពិសេសការចូលរួមអនុវត្តរបស់ប្រជាពលរដ្ឋគ្រប់គ្នា។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានប្រសាសន៍ថា សកម្មភាព និងការចូលរួមរបស់ប្រជាពលរដ្ឋគឺជាកត្តាសំខាន់បំផុតក្នុងការជំរុញ និងលើកកម្ពស់បរិស្ថាន សោភ័ណភាពរបស់ទីក្រុងរាប់ចាប់គិតពីការចេះបែងចែក និងការទុកដាក់សំរាមប្រកបដោយភាពឆ្លាតវៃឡើងទៅ។ មានន័យថា ប្រជាពលរដ្ឋមានកិច្ចសហការជាមួយអាជ្ញាធរទៅលើការចូលរួមថែរក្សាបរិស្ថាន សម្អាតភូមិឋានដែលពួកគាត់រស់នៅ។ នៅពេលដែលលំនៅដ្ឋានរបស់ពួកគាត់អនាម័យល្អ មានបរិស្ថានល្អ និងមានសោភ័ណភាព នោះឈ្មោះថាជាទីក្រុងស្អាតនឹងកើតមានឡើង។

លោក​បាន​ថ្លែងថា​ ៖

“ទីក្រុង​ស្អាត​ផ្តើមចេញពី​យើងទាំងអស់គ្នា​ដែល​តម្រូវឱ្យ​ចូលរួម​អនុវត្ត​កាតព្វកិច្ច ​ជា​ពិ​​សេស​ពលរដ្ឋ​រស់នៅក្នុងមូលដ្ឋានដែលត្រូវ​តែមានការយកចិត្តទុកដាក់ទៅលើការ​វេច​ខ្ចប់​កាកសំណល់​រឹង​ និង​រាវ មានការយល់ដឹងពីការបែងចែក និងទុកដាក់សំរាម​ឱ្យមាន​របៀបរៀបរយ រួមជាមួយការ​​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ តាម​ដងផ្លូវ​ពីសំណាក់អាជ្ញាធរមូលដ្ឋាន សំដៅ​ដល់​ភាពស្អាត​ដោយ​ទេស​​ភាពស្រស់​ត្រកាល ស្អាត​ដោយ​ប្រណីត និង​ស្អាត​ដោយ​បរិស្ថាន​ល្អប្រសើរ​”

​លោក ហូ វណ្ឌី បាន​ថ្លែងបន្តថា ៖

“​ទិវា​ជាតិ​​ទីក្រុង​ស្អាតត្រូវបានដាក់ចេញ និងអនុវត្ត​អស់​រយៈពេល​ ១០​ ឆ្នាំ​មកនេះ​ ឃើញ​មាន​គ្រប់​ថ្នាក់​ខេត្ត​-ក្រុង​បាន​យកចិត្តទុកដាក់​ពង្រឹង​នូវ​ភាព​អនាម័យ និង​បរិស្ថាន​មាន​ភាពល្អ​​ប្រសើរ​ជាង​មុន​។​ ខ្ញុំមាន​ជំនឿ​ថា ក្នុង​ករ​ណី​រាជរដ្ឋាភិបាល​ចងក្រង​ទិវា​ជាតិ​​ទីក្រុង​ស្អាត​ទៅជា​ច្បាប់​មួយ​សម្រាប់​អនុវត្ត​ ឬ​ហៅថា បដិវត្ត​អនាម័យ នោះ​នឹង​កាន់តែ​ល្អប្រសើរ​។ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បោះ​សំរាម​ពាសវាល​ពាសកាល ​ចាប់ផ្តើម​កែលម្អ ដែល​បង្កើត​ខ្នាត​គំរូ​ប្រចាំជីវិត មានន័យថា ការរស់នៅ​មាន​អនាម័យ និង​រស់នៅ​ស្អាត ក្រៅពីមានភាពល្អប្រសើរសម្រាប់ក្រុមគ្រួសារខ្លួនឯង សម្រាប់អ្នករស់នៅក្នុងសហគមន៍ ថែមទាំងអាច​ទាក់ទាញ​ភ្ញៀវទេសចរ ទាក់ទាញការវិនិយោគ ផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមជាតិថែមទៀត​”

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក-កម្ពុជា (PATA) បានទទួលស្គាល់ និងលើកឡើងផងដែរថា តាមរយៈការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋានដោយផ្តើមចេញពីការចេះទុកដាក់សំរាម មានអនាម័យល្អ វានឹងបង្កើតឡើងនូវរូបភាពលំនៅដ្ឋានស្អាត ភូមិស្អាត ទីក្រុងស្អាត មានសោភ័ណភាព និងបរិស្ថានល្អ។

លោកបន្តថា ៖

“លំនៅដ្ឋានស្អាត ភូមិស្អាត ទីក្រុងស្អាត បានផ្តល់នូវគុណប្រយោជន៍យ៉ាងច្រើន ទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ទាំងសង្គមជាតិ ហើយថែមទាំងអាចទាក់ទាញទេសចរ ការវិនិយោគបន្ថែម ដែលសុទ្ធតែជាផលប្រយោជន៍ដល់សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន រួមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អប្រសើរ”



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក