ភ្នំពេញ ៖ កតិកាសញ្ញាពាណិជ្ជកម្មសេរីដ៏ធំមួយដែលហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានសម្រាប់ប្រទេសកូរ៉េខាងត្បូង ហើយកាលពីថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលវាត្រូវបានគេរំពឹងថានឹងជួយធ្វើពិពិធកម្មផលប័ត្រពាណិជ្ជកម្មរបស់ប្រទេសមួយនេះ។ នេះបើតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មរបស់ទីក្រុងសេអ៊ូលបានបញ្ជាក់ក្នុង Yonhap News Agency។

កិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីថ្ងៃអង្គារ ក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលកូរ៉េបានដាក់ការយល់ព្រមពីសភាទៅលេខាធិការដ្ឋាន។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា កិច្ចព្រមព្រៀង RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ដោយសារប្រទេសជាសមាជិកចំនួន ១៥ មានប្រហែល ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបចំនួនប្រជាជន និងទំហំពាណិជ្ជកម្មពិភពលោក។

កតិកាសញ្ញានេះបានចូលជាធរមានជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ សម្រាប់ប្រទេសមួយចំនួន ស្របតាមវិធានដែលខ្លួនត្រូវចូលជាធរមាន ខណៈដែលប្រទេសនៅអាស៊ានយ៉ាងតិច៦ និងប្រទេសមិនមែនអាស៊ានចំនួន ៣ បានផ្តល់សច្ចាប័នបន្ទាប់ពីបញ្ចប់នីតិវិធីក្នុងប្រទេសខ្លួន។
កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយនេះជាមួយបណ្តាប្រទេសចំនួន ១៤ផ្សេងទៀត ដែលជាប្រទេសសមាជិកទាំង ១០របស់អាស៊ាន រួមជាមួយនឹងប្រទេសចិន ជប៉ុន អូស្ត្រាលី និងណូវែលសេឡង់ ហើយរដ្ឋសភាកូរ៉េខាងត្បូងបានផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងនេះកាលពីខែធ្នូ ឆ្នាំ២០២១។
ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូងបានបញ្ជាក់បន្ថែមថា ៖
“វាត្រូវបានគេរំពឹងថានឹងជួយដល់បណ្តាក្រុមហ៊ុនអាជីវកម្មរបស់កូរ៉េក្នុងការឈានទៅរកទីផ្សារក្រៅប្រទេស ដោយសារវាពង្រីកទីផ្សារសម្រាប់ទំនិញនាំចេញសំខាន់ៗ ដែលរួមមានដែក និងរថយន្ត ព្រមទាំងវិស័យសេវាកម្ម ដូចជាហ្គេមអនឡាញ គំនូរជីវចល ភាពយន្ត និងតន្ត្រីជាដើម”
យោងតាមទិន្នន័យនោះបានឱ្យដឹងថា ចំនួនសរុបនៃការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់បណ្តាប្រទេសដែលចូលរួមក្នុងកិច្ចព្រមព្រៀង RCEP បានកើនឡើងដល់តម្លៃ ២៥៤,៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ដោយបានយកប្រហែលពាក់កណ្តាលនៃការនាំចេញសរុបរបស់ប្រទេស។ ក្រសួងនេះបាននិយាយថា វាក៏ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងគេដែលកូរ៉េខាងត្បូងមានការពាក់ព័ន្ធនឹងប្រទេសជប៉ុនផងដែរ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ AMS ថា ការដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានសម្រាប់ប្រទេសកូរ៉េខាងត្បូងកិច្ចព្រមព្រៀងវាជាការគួរឱ្យត្រេកអរ ព្រោះ RCEP នេះជាកិច្ចព្រមព្រៀងមួយរបស់ប្រទេសសមាជិកទាំង ១០ របស់អាស៊ាន រួមជាមួយនឹងប្រទេសចំនួន៥ផ្សេងទៀតពង្រីកទីផ្សារសម្រាប់ទំនិញនាំចេញសំខាន់ៗ។
លោកឧកញ៉ា លឹម ហេង បានលើកឡើងថា ទោះបីកម្ពុជាពុំទាន់មានពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ តែវានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(KFTA) លើកទី២ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន។ ខណៈកិច្ចព្រមព្រៀងនេះ នឹងបន្ថែមលើកិច្ចព្រមព្រៀង RCEP ដោយវានឹងលើកកម្ពស់ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសកូរ៉េបន្ថែមទៀត ជាពិសេសផលិតផលកសិកម្មព្រោះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានត្រូវចុះហត្ថលេខា ដោយរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជាមួយភាគីកូរ៉េរួចហើយ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content