ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានលើកឡើងថា វិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាបេះដូងនៃសេដ្ឋកិច្ចរបស់ប្រទេស ខណៈការជំរុញអក្ខរកម្មហិរញ្ញវត្ថុសម្រាប់សាធារណៈជនអាចធានាឱ្យមានស្ថិរភាពផ្នែកអារម្មណ៍ដល់ប្រជាជន និងធ្វើឱ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងធនាគារ។

ថ្លែងក្នុងពិធីប្រគល់ពានរង្វន់សម្រាប់ប្រកួតប្រជែងនិពន្ធអត្ថបទសារព័ត៌មានស្ដីពី «ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា» ត្រូវបានប្រកាសឱ្យដឹងជាផ្លូវការ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌បានមានវាយតម្លៃខ្ពស់ចំពោះសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា ដែលរៀបចំនូវវគ្គបណ្តុះបណ្តាលការយល់ដឹងពីវិស័យធនាគារ និងហិរញ្ញវត្ថុឡើង ហើយក៏មានការរៀបចំការប្រកួតប្រជែងពានរង្វាន់ស្ដីពី «ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា» ផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីផ្តល់នូវព័ត៌មានច្បាស់លាស់ពីវិស័យធនាគារ និងហិរញ្ញវត្ថុជូនប្រជាជន ក្នុងការសម្រេចចិត្តជ្រើសរើស រកសេវាហិរញ្ញវត្ថុបានត្រឹមត្រូវ។
ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុ ជាបេះដូងនៃសេដ្ឋកិច្ចរបស់ប្រទេសដូច្នេះដែរ ព្រោះកាលណាវិស័យធនាគារ និងហិរញ្ញវត្ថុរីកចម្រើន វិស័យសេដ្ឋកិច្ចក៏រីកចម្រើនដូចគ្នា។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះថា៖
“ខ្ញុំសុំឲ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ សូមបន្តធ្វើយ៉ាងណាជំរុញអក្ខរកម្មធនាគារ ហិរញ្ញវត្ថុនេះចំពោះអ្នកសារព័ត៌មានឲ្យកាន់តែរីកចម្រើន ហើយចំពោះអ្នកសារព័ត៌មានយើងសំខាន់បំផុត មូលដ្ឋាននៃធនាគារ ហិរញ្ញវត្ថុ គឺទំនុកចិត្ត ត្រូវស្វែងរកប្រភពព័ត៌មាន ឲ្យបានច្បាស់លាស់ ដើម្បីធានាឲ្យមានស្ថិរភាពផ្នែកអារម្មណ៍ដល់ប្រជាជន ធ្វើឲ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងធនាគារ ក្នុងប្រទេសយើង”
ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជ ៥៧ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨០ គ្រឹះស្ថានឥណទានជនបទ ២៣១ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ១៧ អ្នកដំណើរការតតិយភាគី ៥ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣១ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្តូរប្រាក់ ២ ៦៣០។ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១៧,២% ដល់ ៣០៥,៥ ទ្រីលានរៀល (៧៥,២ ពាន់លានដុល្លារអាមេរិក)។ ទន្ទឹមនេះ ប្រាក់បញ្ញើអតិថិជនមានកំណើន ១៦% ដល់ ១៧០,៦ ទ្រីលានរៀល (៤២ ពាន់លានដុល្លារអាមេរិក) និងដើមទុនមានកំណើន ១៣% ដល់ ៣២,៣ ទ្រីលានរៀល (៨ ពាន់លានអាមេរិក)។ លើសពីនេះ ដើម្បីរួមចំណែកជួយសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ការអនុគ្រោះដល់អ្នកខ្ចីប្រាក់ តាមរយៈការរៀបចំឥណទានឡើងវិញចំនួន ២៦៨ ០៤២ ស្មើនឹង ១៨ ទ្រីលានរៀល (៤,៥ ពាន់លានដុល្លារអាមេរិក)៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content