រដ្ឋមន្ដ្រីក្រសួងព័ត៌មានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុជាបេះដូងនៃសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានលើកឡើងថា វិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាបេះដូងនៃសេដ្ឋកិច្ចរបស់ប្រទេស ខណៈការជំរុញអក្ខរកម្មហិរញ្ញវត្ថុសម្រាប់សាធារណៈជនអាចធានាឱ្យមានស្ថិរភាពផ្នែកអារម្មណ៍ដល់ប្រជាជន និងធ្វើឱ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងធនាគារ។

ថ្លែងក្នុងពិធីប្រគល់ពានរង្វន់សម្រាប់ប្រកួតប្រជែងនិពន្ធអត្ថបទសារព័ត៌មានស្ដីពី «ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា» ត្រូវបានប្រកាសឱ្យដឹង​ជាផ្លូវការ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌បានមានវាយតម្លៃខ្ពស់ចំពោះសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា ដែលរៀបចំនូវវគ្គបណ្តុះបណ្តាលការយល់ដឹងពីវិស័យធនាគារ និងហិរញ្ញវត្ថុឡើង ហើយក៏មានការរៀបចំការប្រកួតប្រជែងពានរង្វាន់ស្ដីពី «ការចូលរួមចំណែករបស់គ្រឹះស្ថានធនា​គារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា» ផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីវិស័យ​​ធនាគារ និងហិរញ្ញវត្ថុ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីផ្តល់នូវព័ត៌មានច្បាស់លាស់ពីវិស័យធនាគារ និងហិរញ្ញវត្ថុជូនប្រជាជន ក្នុងការសម្រេចចិត្តជ្រើសរើស រកសេវាហិរញ្ញវត្ថុបានត្រឹមត្រូវ។

ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុ ជាបេះដូងនៃសេដ្ឋកិច្ចរបស់ប្រទេសដូច្នេះដែរ ព្រោះកាលណាវិស័យធនាគារ និងហិរញ្ញវត្ថុរីកចម្រើន វិស័យសេដ្ឋកិច្ចក៏រីកចម្រើនដូចគ្នា។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះថា៖ 

“ខ្ញុំសុំឲ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ សូមបន្តធ្វើយ៉ាងណាជំរុញអក្ខរកម្មធនាគារ ហិរញ្ញវត្ថុនេះចំពោះអ្នកសារព័ត៌មានឲ្យកាន់តែរីកចម្រើន ហើយចំពោះអ្នកសារព័ត៌មានយើងសំខាន់បំផុត មូលដ្ឋាននៃធនាគារ ហិរញ្ញវត្ថុ គឺទំនុកចិត្ត ត្រូវស្វែងរកប្រភពព័ត៌មាន ឲ្យបានច្បាស់លាស់ ដើម្បីធានាឲ្យមានស្ថិរភាពផ្នែកអារម្មណ៍ដល់ប្រជាជន ធ្វើឲ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងធនាគារ ក្នុងប្រទេសយើង”

ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជ ៥៧ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨០ គ្រឹះស្ថានឥណទានជនបទ ២៣១ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ១៧ អ្នកដំណើរការតតិយភាគី ៥ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣១ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្តូរប្រាក់ ២ ៦៣០។ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១៧,២% ដល់ ៣០៥,៥ ទ្រីលានរៀល (៧៥,២ ពាន់លានដុល្លារអាមេរិក)។ ទន្ទឹមនេះ ប្រាក់បញ្ញើអតិថិជនមានកំណើន ១៦% ដល់ ១៧០,៦ ទ្រីលានរៀល (៤២ ពាន់លានដុល្លារអាមេរិក) និងដើមទុនមានកំណើន ១៣% ដល់ ៣២,៣ ទ្រីលានរៀល (៨ ពាន់លានអាមេរិក)។ លើសពីនេះ ដើម្បីរួមចំណែកជួយសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ការអនុគ្រោះដល់អ្នកខ្ចីប្រាក់ តាមរយៈការរៀបចំឥណទានឡើងវិញចំនួន ២៦៨ ០៤២ ស្មើនឹង ១៨ ទ្រីលានរៀល (៤,៥ ពាន់លានដុល្លារអាមេរិក)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់