ភ្នំពេញ ៖ មមាញ ជាប្រភេទរុក្ខជាតិដែលត្រូវបានគេដាំដោយការបាចគ្រាប់ ឬមានដុះនៅដោយខ្លួនឯងនៅក្នុងតំបន់ ឬក្នុងភូមិ ដែលត្រូវបានគេយកមកកែច្នៃធ្វើជាអាហារប្រភេទជ្រក់សម្រាប់ទទួលទានដោយផ្ទាល់ ឬទទួលទានផ្សំរសជាតិជាមួយប្រភេទសាច់អាំង ជាពិសេសត្រីអាំង ដែលមានរសជាតិជូរ ប្រៃ យ៉ាងជក់ចិត្ត។

ពាក់ព័ន្ធទៅនឹងអាហារកែច្នៃផ្អាប់ពីរុក្ខជាតិក្នុងស្រុក ដើមមមាញ ឬគេនិយមហៅថា ជ្រក់មមាញ នៅតែមានការនិយមទទួលទានពីសំណាក់ប្រជាជនខ្មែរយ៉ាងទូលាយ ដែលក្នុងនោះ ត្រឹមតែជាមុខរបរខ្នាតតូច ដែលឆ្លៀតពេលទំនេរពីការងារប្រចាំ គេក៏អាចរកបានប្រាក់ចំណូលពីការលក់ជ្រក់មមាញនេះបានផងដែរ។

អ្នកស្រី ជឹម ស្រីរួស ជាអាជីវករលក់ជ្រក់មមាញមួយរូបរស់នៅទីក្រុងភ្នំពេញបានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា ការលក់ជ្រក់មមាញរបស់អ្នកស្រីនពេលបច្ចុប្បន្ននេះជាលក្ខណៈតិចតួចតែប៉ុណ្ណោះ ដែលអ្នកស្រីយកបន្តពីលោកយាយនៅខេត្តកំពង់ចាម ដែលគាត់ដាំដោយខ្លួនឯង ច្រូតខ្លួនឯង និងជ្រក់ខ្លួនឯងតាមរូបមន្តដែលគាត់បានចេះបន្តពីម្ដាយរបស់គាត់ ដែលមានរសជាតិឆ្ងាញ់ខុសប្លែកពីជ្រក់ដែលមានលក់នៅតាមទីផ្សារនានាទាំងនៅខេត្តកំពង់ចាម ក៏ដូចជានៅតាមកន្លែងលក់មួយចំនួនក្នុងរាជធានីភ្នំពេញ។

អ្នកស្រីបញ្ជាក់ថា ៖
“ខ្ញុំមិនលក់ច្រើន ឬធំដុំដែលធ្វើជាអាជីវកម្មប្រចាំគ្រួសារនោះទេ ប៉ុន្តែដោយសារខ្ញុំចូលចិត្តទទួលទានជ្រក់មមាញនេះស្រាប់ ហើយមានការបញ្ជាទិញពីអ្នកជិតខាង ក៏ដូចជាអ្នកធ្លាប់ស្គាល់ពីរសជាតិជ្រក់មមាញដែលជាស្នាដៃរបស់លោកយាយនៅខេត្តកំពង់ចាម ខ្ញុំក៏យកមកទុកហូបផង និងលក់ផង ខណៈដែលខ្ញុំតែងទទួលបានការបញ្ជាទិញជារឿយៗពីសំណាក់អ្នកដែលចូលចិត្តហូបជាបន្តបន្ទាប់ ដោយក្នុងនោះមានទាំងអ្នករស់នៅក្នុងក្រុងភ្នំពេញ និងមួយចំនួនជាអ្នករស់នៅតាមខេត្តដែលស្ថិតនៅក្បែរភ្នំពេញ”

អ្នកស្រីបានបន្តឱ្យដឹងថា ចំពោះការរក្សាទុកជ្រក់មមាញនេះដែរ អ្នកស្រីយកបន្តពីយាយដែលរស់នៅខេត្តកំពង់ចាមម្ដងប្រមាណ២០គីឡូក្រាម ហើយរក្សាទុកក្នុងទូរទឹកកក ដោយអាចលក់ត្រឹម ២-៣ថ្ងៃតែប៉ុណ្ណោះ ឬពេលខ្លះទៀតអាចមួយសប្ដាហ៍ទើបលក់អស់ ទើបកម្ម៉ង់យកពីយាយមកបន្ថែមទៀត។
ដោយឡែក សម្រាប់តម្លៃនៃការលក់ជ្រក់មមាញវិញ អ្នកស្រី ជឹម ស្រីរួស អាចលក់បានតម្លៃ ១៨ ០០០រៀល ក្នុង១គីឡូក្រាមតែប៉ុណ្ណោះ ហើយបើគិតទាំងការវេចខ្ចប់ដាក់ធុងស្នោ និងទឹកកកដើម្បីផ្ញើទៅកាន់អតិថិជនរស់នៅតាមបណ្តាខេត្តគឺនៅសល់ចំណេញតិចតួច ប៉ុន្តែទោះជាយ៉ាងណា វាក៏ជាចំណូលបន្ទាប់បន្សំដែលអាចរកបាននៅពេលទំនេរ។ លើកលែងតែចំពោះអតិថិជនដែលរស់នៅក្នុងក្រុងភ្នំពេញ ដែលអាចចំណេញបានច្រើន ព្រោះមិនចំណាយលើថ្លៃធុងស្នោរ និងទឹកកក។
អ្វីដែលជាលក្ខណៈពិសេសនៃជ្រក់មមាញដែលមានប្រភពមកពីខេត្តកំពង់ចាមនេះ គឺវិធីសាស្ត្រនៃការធ្វើ ឬជ្រក់ ដែលមានរបៀបធ្វើស្រដៀងគ្នាទៅនឹងការធ្វើជ្រក់ស្ពៃដែរ ដោយគេគ្រាន់តែយកដើមមមាញមកលាងទឹកសម្អាតដី ហើយកាត់ជាកំណាត់ខ្លីៗ និងបន្តយកទៅដាក់ហាលថ្ងៃឱ្យស្រពាប់ ក្រោយមកយកមកច្របល់ជាមួយគ្រឿងផ្សំក្នុងដំណាក់កាលដំបូងជាមួយអំបិល ស្ករ ហើយផ្អាប់ទុក ដោយដាក់ទឹកបាយ (អ្នកខ្លះដាក់ទឹកដាំឆ្អិន) រយៈពេល២-៣ ថ្ងៃ រហូតមានរសជាតិជូរល្មម ហើយអាចដាក់លាយជាមួយសណ្ដែកបណ្ដុះបន្ថែមទៀតគឺអាចហូបបានហើយ។ គួរបញ្ជាក់ដែរ ដំណាំមមាញត្រូវបានគេចាប់ផ្ដើមដាំនៅខែធ្នូ ហើយប្រើរយៈពេលប្រមាណបីខែទើបអាចប្រមូលផលបានដើមខ្ចីៗ ហើយអាចច្រូតយកមកជ្រក់ផ្អាប់ដើម្បីបរិភោគក៏ដូចជាអាចលក់បាន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អបអរសាទរសង្រ្កាន្តអម្រឹត ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content