កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

​កំពង់ធំ​៖ ​ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន​។

​ឯកឧត្តម​ វង្សី ​វិស្សុត ​ឧប​នាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ​ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ​និង​ជា​ប្រធាន​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ​ បាន​អញ្ជើញ​ជា​អធិបតី​បើក​ និង​ដឹកនាំ​សិក្ខាសាលា​ពិគ្រោះយោបល់​ស្តីពី​ «​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ខេត្ត​កំពង់ធំ​ ឆ្នាំ​២០២៦​-​២០៣០​» ​កាលពី​ថ្ងៃទី​១៥​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​នៅ​សាលា​ខេត្ត​កំពង់ធំ​។

​សិក្ខាសាលា​នេះ​ត្រូវបាន​សហការ​រៀបចំ​ដោយ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ ​សង្គមកិច្ច​ ​និង​វប្បធម៌​ ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ​និង​រដ្ឋបាល​ខេត្ត​កំពង់ធំ ​ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ​អាជ្ញាធរ​មូលដ្ឋាន​ ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ​ក្រុមហ៊ុន​ដឹកជញ្ជូន​ ​និង​ជី​កសិកម្ម​ ​ក្រុមហ៊ុន​នាំចេញ​អង្ករ​ សមាគម​អ្នក​ដាំ​ស្វាយចន្ទី ​សមាគម​ដំឡូង​មី​កម្ពុជា​ សហគមន៍​កសិកម្ម​ សហគមន៍​នេសាទ ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​គ្រឹះស្ថាន​បណ្តុះបណ្តាល​ ស្ថាប័ន​ស្រាវជ្រាវ​ និង​ដៃគូ​អភិវឌ្ឍ​ សរុប​ប្រមាណ​ជិត​ ​៤០០​នាក់​។

​ថ្លែង​ក្នុង​សិក្ខាសាលា ​ឯកឧត្តម​ វង្សី ​វិស្សុត ​បាន​មានប្រសាសន៍​ថា​ ​ការ​ពិគ្រោះយោបល់​នេះ​ ​គឺជា​ការ​គិតគូរ​រួមគ្នា​រវាង​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ​ រដ្ឋបាល​ខេត្ត​ ​និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ ​ដើម្បី​រៀបចំ​ទិសដៅ​សម្រាប់​លើក​កម្ពស់​សេដ្ឋកិច្ច​ ​និង​ជីវភាព​ប្រជាជន​ក្នុង​ខេត្ត​។

​ឯកឧត្តម​បាន​ចាត់ទុក​ការ​ចូលរួម​របស់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ថា​ ​ជា​ការ​បង្ហាញ​ពី​ឆន្ទៈ​ ​និង​ការ​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ ​ជាពិសេស​វិស័យ​កសិកម្ម​ដែល​មាន​សក្តានុពល​ខ្ពស់​។ ​គោលដៅ​គឺ​រៀបចំ​សក្តានុពល​វិស័យ​កសិកម្ម​ឱ្យ​ក្លាយជា​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​មាន​ប្រសិទ្ធភាព​ និង​ប្រទាក់​ក្រឡា​គ្នា​ ​ព្រមទាំង​ជា​មូលដ្ឋាន​កសិ-​ឧស្សាហកម្ម​ ​និង​តំបន់​ភស្តុភារកម្ម​ដ៏​រឹងមាំ​របស់​កម្ពុជា​។

​ឯកឧត្តម​បាន​បន្ត​ថា​ ​ក្នុង​បរិការណ៍​ពិភពលោក​បច្ចុប្បន្ន ​សន្តិសុខ​សេដ្ឋកិច្ច​ កសិកម្ម​ ស្បៀង ​ថាមពល​ ​និង​ទឹក​ ​កាន់តែ​មាន​សារៈសំខាន់​។​ វិស័យ​កសិកម្ម​អាច​ភ្ជាប់​កំណើន​សេដ្ឋកិច្ច​ទៅនឹង​ការងារ​ ប្រាក់​ចំណូល​ ​និង​ជីវភាព​ប្រជាជន​នៅ​មូលដ្ឋាន​ ​ព្រមទាំង​ចូលរួម​ធានា​សន្តិសុខ​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​ជាតិ​។

​ក្នុង​ន័យ​នេះ​ រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៧​ ​ក្រោម​ការ​ដឹកនាំ​របស់​ ​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​បាន​ចាត់ទុក​វិស័យ​កសិកម្ម​ ​និង​កសិ-​ឧស្សាហកម្ម​ជា​វិស័យ​អាទិភាព​ ​ដោយ​មាន​ទិសដៅ​ជំរុញ​ការ​ផ្លាស់ប្តូរ​ពី​កសិកម្ម​បែប​ប្រពៃណី​ទៅជា​កសិ-​ឧស្សាហកម្ម​ទំនើប​ ​ដែល​មាន​ផលិតភាព​ ​ប្រាក់​ចំណេញ​ ​ទីផ្សារ​ ភាព​ប្រកួតប្រជែង​ ភាព​ធន់ ​និរន្តរភាព​ ​និង​តម្លៃ​បន្ថែម​ខ្ពស់​។

​ទិសដៅ​នេះ​ផ្អែក​លើ​សសរ​ស្តម្ភ​គន្លឹះ​ចំនួន​៤​ ​រួមមាន​ ​ផលិតភាព​ ​(​Productivity​) ​ការ​ធ្វើ​ពិពិធកម្ម​ផលិតផល​ និង​ទីផ្សារ​កសិកម្ម​ ​(​Diversification​) ​ភាព​ប្រកួតប្រជែង​ ​(​Competitiveness​) ​និង​ពាណិជ្ជូបនីយកម្ម ​(​Commercialization​)​។

​សម្រាប់​ខេត្ត​កំពង់ធំ​ ​ឯកឧត្តម​ វង្សី ​វិស្សុត ​បាន​លើកឡើង​ថា​ ​សេដ្ឋកិច្ច​ ​ឬ​ ​GDP​ ​របស់​ខេត្ត​មាន​ចំណែក​ពី​វិស័យ​កសិកម្ម​រហូតដល់​ប្រមាណ​ ​៧៤​ភាគរយ ​ខណៈ​វិស័យ​ឧស្សាហកម្ម​មាន​ត្រឹម​ ​៦,៣​ភាគរយ​។ ​ប្រជាជន​ខេត្ត​កំពង់ធំ​មាន​ប្រមាណ​ ​៥​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​ទាំងមូល ​ខណៈ​ទំហំ​សេដ្ឋកិច្ច​ខេត្ត​មាន​ប្រមាណ​ ​៣​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​ប្រទេស​។

​ឯកឧត្តម​បាន​ថ្លែង​ថា​ ​តួលេខ​នេះ​បង្ហាញ​ពី​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​នៃ​ការ​រៀបចំ​អនាគត​វិស័យ​កសិកម្ម​ ​ព្រោះ​ការ​រៀបចំ​អនាគត​វិស័យ​នេះ​ ​គឺជា​ការ​រៀបចំ​អនាគត​សេដ្ឋកិច្ច​របស់​ខេត្ត​កំពង់ធំ​ទាំងមូល​។

​ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖​ «​ចក្ខុវិស័យ​សម្រាប់​ខេត្ត​កំពង់ធំ​របស់​យើង​ ​គឺ​ត្រូវ​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​កសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​កសិ-​ឧស្សាហកម្ម​» ​។

​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​គោលដៅ​មិន​មែន​ធ្វើឱ្យ​ខេត្ត​កំពង់ធំ​ពឹងផ្អែក​លើ​កសិកម្ម​តែ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​ប្រើប្រាស់​មូលដ្ឋាន​កសិកម្ម​ដ៏​ធំ ​ដើម្បី​ជំរុញ​កសិ-​ឧស្សាហកម្ម ​សេវាកម្ម​ ​ការ​វិនិយោគ​ ​និង​ការ​បង្កើត​តម្លៃ​បន្ថែម​ឱ្យ​កាន់តែ​ខ្ពស់​។

​សម្រាប់​ផែនការ​រយៈពេល​ ​៥​ ​ឆ្នាំ​ខាងមុខ​ ​ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា​ ​ត្រូវ​កំណត់​ឱ្យ​បាន​ច្បាស់​ថា​ ​តើ​អ្វី​ជា​អាទិភាព​ពិត​ប្រាកដ​ ​អ្វី​ត្រូវ​ធ្វើ​មុន​ ​និង​អ្វី​ត្រូវ​ធ្វើ​ក្រោយ​ ​អ្នកណា​ជា​អ្នកអនុវត្ត​ ​ហើយ​ការ​ផ្លាស់ប្តូរ​នោះ​នឹង​ធ្វើឱ្យ​ប្រាក់​ចំណូល​ ​និង​ជីវភាព​ប្រជាជន​ប្រសើរឡើង​យ៉ាង​ដូចម្តេច​។

​ជាមួយគ្នា​នេះ​ ត្រូវ​ស្វែងរក​មូលហេតុ​ដែល​ការ​ស្តុក ​ការ​កែច្នៃ​ ​ការ​វេច​ខ្ចប់​ ​និង​សេវា​ភ្ជាប់​នានា ​មិន​ទាន់​រីក​ធំ​ស្រប​តាម​ផលិតកម្ម​កសិកម្ម​ ​ហើយ​ត្រូវ​កំណត់​ដំណោះស្រាយ​ ​និង​អន្តរាគមន៍​ឱ្យ​បាន​ច្បាស់លាស់​។

​ឯកឧត្តម​ក៏​បាន​សង្កត់ធ្ងន់​ថា​ ក​សិផល​សំខាន់​ៗ​របស់​ខេត្ត​ ​ដូចជា​ ​ស្រូវ​ ស្វាយចន្ទី ​ដំឡូង​មី ​កៅស៊ូ ​ដំណាំ​សក្តានុពល ​វារី​វប្បកម្ម​ ​និង​ការ​ចិញ្ចឹម​សត្វ​ ​មិន​ត្រូវ​បញ្ចប់​ត្រឹម​ការ​លក់​ជា​វត្ថុធាតុ​ដើម​ឆៅ​នោះ​ឡើយ​ ​ប៉ុន្តែ​ត្រូវ​បង្កើត​ខ្សែ​ច្រវាក់​កែច្នៃ​ បច្ចេកវិទ្យា ​ភស្តុភារកម្ម ​និង​ទីផ្សារ​នៅក្នុង​ខេត្ត​។​

ឈរ​លើ​មូលដ្ឋាន​នេះ​ ​ឯកឧត្តម​បាន​ផ្តល់​គោលការណ៍​តម្រង់​ទិស​សំខាន់​ៗ​ចំនួន​៤​ ​សម្រាប់​ការ​ពិភាក្សា​ ​រួមមាន​ ​ផលិតភាព​ និង​ប្រាក់​ចំណេញ​ តម្លៃ​បន្ថែម​ និង​ទីផ្សារ​ ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​គាំទ្រ​ ​និង​ការ​អនុវត្ត​ ​ការ​ទទួលខុសត្រូវ​ និង​ភាព​ធន់​។​

ក្នុង​ការ​ពិភាក្សា​តាម​ខ្សែ​ច្រវាក់​តម្លៃ​អាទិភាព​ទាំង​៦​ ​ឯកឧត្តម​បាន​ដាក់​ចេញ​វិញ្ញាសា​គន្លឹះ​ចំនួន​៥​ ​រួមមាន​ ​ការ​ជ្រើសរើស​ផលិតផល​យុទ្ធសាស្ត្រ​ ​និង​តំបន់​អាទិភាព​ ​ការ​ស្វែងរក​ឫសគល់​នៃ​បញ្ហា​ ​ការ​កំណត់​កន្លែង​ដែល​បាត់បង់​តម្លៃ​បន្ថែម​ ការ​បែងចែក​តួនាទី​របស់​តួអង្គ​ពាក់ព័ន្ធ​ ​និង​ការ​កំណត់​គោលដៅ​ជាក់លាក់​ដែល​អាច​វាស់វែង​បាន​។

​ឯកឧត្តម​ វង្សី ​វិស្សុត ​ក៏​បាន​ស្នើ​ឱ្យ​វា​គ្មិន​ ​និង​ក្រុម​ពិភាក្សា​គិតគូរ​តាម​គោលការណ៍​ខ្សែ​ច្រវាក់​តម្លៃ​ ​ដើម្បី​អាច​ដោះស្រាយ​បញ្ហា​បានជា​ប្រព័ន្ធ​ ​និង​ទម្លុះ​ទម្លាយ​ចំណុច​រាំងស្ទះ​តាម​ខ្សែ​ច្រវាក់​ទាំងមូល​។

​ទន្ទឹម​នេះ​ ​ឯកឧត្តម​បាន​រំលឹក​ថា​ ​ការ​រៀបចំ​ផែនការ​ត្រូវ​ប្រកាន់ខ្ជាប់គុណ​តម្លៃ​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​ ​គឺ​ «​ការ​យក​ប្រជាជន​ជា​ស្នូល​»​។ ​ម៉ែត្រ​វាស់​សំខាន់​ចុងក្រោយ​ ​គឺ​ប្រជាជន​ទទួលបាន​ផលប្រយោជន៍​ កសិករ​មាន​ជីវភាព​ធូរធារ ​មាន​មុខរបរ​រឹងមាំ​ ​ប្រាក់​ចំណូល​កើនឡើង​ និង​មាន​សុខុមាលភាព​ល្អ​ប្រសើរ​។

​តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០២៦​-​២០៣០​ ​ខេត្ត​កំពង់ធំ​កំពុង​ដាក់​ចក្ខុវិស័យ​រយៈពេល​ ​៥​ ​ឆ្នាំ​ ​ដើម្បី​ប្រើប្រាស់​សក្តានុពល​កសិកម្ម​របស់​ខេត្ត​ជា​មូលដ្ឋាន​សម្រាប់​ជំរុញ​ការ​កែច្នៃ​ ​ការ​វិនិយោគ ​សេវាកម្ម​ ​និង​តម្លៃ​បន្ថែម​ ឆ្ពោះ​ទៅរក​ការ​កសាង​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្នុង​ខេត្ត​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន

ក្រុមហ៊ុន​រុស្ស៊ី​ ​GAZ​ ​Group​ ​បង្ហាញ​ផែនការ​វិនិយោគ​ផលិត​រថយន្ត​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​រុស្ស៊ី​ ​GAZ​ ​Group​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​គ្រោង​ស្វែងរក​ទីតាំង​សម្រាប់​បង្កើត​រោងចក្រ​ផលិត​រថយន្ត​ ​និង​គ្រឿង​បន្លាស់​យានយន្ត ​ខណៈ​ក្រុមហ៊ុន​មើលឃើញ​កំណើន​តម្រូវការ​រថយន្ត​នៅ​កម្ពុជា​ ​និង​សក្តានុពល​សម្រាប់​ការ​ផលិត​នៅ​ទីនេះ​

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *