ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ជាដើម សុទ្ធតែជាគ្រឿងផ្សំសំខាន់សម្រាប់ចម្អិនអាហារ ដែលផលិតផលទាំងនេះភាគច្រើនជាផលិតផលនាំចូលពីប្រទេសជិតខាង ក៏ប៉ុន្តែ សហគ្រាសខ្មែរយើងក៏មានយីហោក្នុងស្រុកផងដែរ ដែលផលិតគ្រឿងទេសទាំងនេះភាគច្រើនបានឈរលើគោលការណ៍អនាម័យ រសជាតិ ហើយថែមទាំងអាចជួយដល់ជីវភាពប្រជាជនក្នុងសហគមន៍ថែមទៀតផង។

លាង ឡេង ជាឈ្មោះសហគ្រាសផលិតទឹកត្រីក្នុងស្រុកមួយកន្លែង កំពុងផលិតនូវគ្រឿងទេសយ៉ាងមមាញឹកដើម្បីបំពេញតម្រូវជូនដល់អតិថិជនដែលតែងតែនិយមគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុកមានគុណភាព សុវត្ថិភាព និងផលិតចេញពីវត្ថុធាតុដើមក្នុងស្រុកទាំងអស់។
លោក លាង ឡេង ជាម្ចាស់សហគ្រាសខាងលើបានមានប្រសាសន៍ឱ្យដឹងថា ផលិតផលរបស់សហគ្រាសមួយនេះមានចំនួន ៥មុខ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រច្រើន ដោយសារតែផលិតពីវត្ថុធាតុដើមក្នុងស្រុក ដែលជាផ្នែកមួយជួយដល់ជីវភាពបងប្អូនអ្នកនេសាទ កសិករ ក៏ដូចជាប្រជាក្នុងសហគមន៍ផងដែរ។

លោកបញ្ជាក់ថា ៖
“សម្រាប់ផលិតផលយើងមានដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង និងទឹកប្រេងខ្យង ដែលបងប្អូនយើងគាត់និយមគាំទ្រគ្រប់មុខតែម្ដង ជាពិសេសប្រេងខ្យង ដែលអតិថិជនគាត់នឹកស្មានមិនដល់ថាខ្មែរយើងអាចផលិតបាន ហើយមានរសជាតិឆ្ងាញ់ថែមទៀត”
លោកបន្តថា ៖
“អ្វីដែលជាការចូលរួមគឺមិនថាសហគមន៍អ្នកនេសាទ អ្នកកែច្នៃអំបិល ឬក៏កសិករដែលដាំម្ទេសប៉េងប៉ោះនោះទេ គឺយើងមានទំនាក់ទំនងល្អជាមួយគ្នា និងបានអាស្រ័យផលឱ្យគ្នាទៅវិញទៅមក ដោយយើងជាអ្នកទិញពីគាត់ ហើយយកទៅកែច្នៃបន្ត ហើយគាត់ក៏មានទីផ្សារលក់កសិផលដូចគ្នា ក្រៅពីនេះក៏មានស្រ្តីដែលជាបុគ្គលិកនៅក្នុងសហគ្រាសយើងផ្ទាល់ និងកសិករដែលដាំម្ទេសផងដែរ។ ដោយឡែកចំពោះលក្ខណៈពិសេសរបស់យើងដែលធ្វើឱ្យអតិថិជនគាត់គាំទ្រច្រើននោះគឺ ដោយសាររសជាតិ និងស្តង់ដារនៃការផលិត តួយ៉ាងរូបមន្តប្រេងខ្យងរបស់យើង គឺស្តង់ដារជប៉ុន និងតែវ៉ាន់ដែលយើងបានរៀនសូត្រពីគេ និងផ្សំពីវត្ថុធាតុដើមចម្បងគឺសាច់អយស្ទ័រ ឬក៏យើងហៅថាគ្រំសមុទ្រយកទៅបន្ទំជាងមួយឆ្នាំទើបយកទៅកិន ស្ងោរ ជាមួយម្សៅពោត ម្សៅដំណើបទើបធ្វើឱ្យវាមានឱជារស។ នេះជាអ្វីដែលម្ចាស់សហគ្រាសខាងលើបានលើឡើង”

ក្រៅពីការគាំទ្រក្នុងស្រុក ផលិតផលរបស់សហគ្រាស លាង ឡេង ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ពាណិជ្ជករក្រៅប្រទេស ដោយមានអ្នកជំនួញបរទេសមកសិក្សាពីផលិតផល និងត្រៀមវិនិយោគធ្វើការនាំចេញ ហើយសហគ្រាសនេះក៏ធ្លាប់បាននាំចេញសាកល្បងខ្លះៗរួចមកហើយ។
គួរបញ្ជាក់ដែរថា ផលិតផលរបស់សហគ្រាសក្នុងស្រុកមួយនេះស្ថិតក្រោមយីហោ រូបត្រីកញ្ចាញ់ច្រាស់ ដែលលោក លាង ឡេង បានបកស្រាយថា សម្រាប់និមិត្តសញ្ញា ត្រីកញ្ចាញ់ច្រាស់ ដែលជ្រើសរើសមកធ្វើជាយីហោរ ដោយសារចាស់ៗបុរាណស្គាល់ថាជាប្រភេទត្រីមួយដ៏មានគុណភាពស័ក្ដិសមសម្រាប់ធ្វើទឹកត្រីឆ្ងាញ់ ឈ្ងុយល្អ ហើយឈ្មោះនេះក៏មានការទាក់ទាញពីសំណាក់អតិថិជនផងដែរ។
ពាក់ព័ន្ធនឹងការចាប់ផ្ដើមអាជីវកម្មវិញ ម្ចាស់សហគ្រាសខាងលើបញ្ជាក់ថា លោកបានចាប់ផ្ដើមដំបូងនៅឆ្នាំ២០១១ ដោយផលិតបានតែទឹកត្រីមួយមុខប៉ុណ្ណោះ លុះឆ្នាំ២០១៤ ក៏កែច្នៃបានទឹកស៊ីអីវបន្ថែមទៀត ហើយដល់២០១៧ ទើបចាប់ផ្តើមផលិតផលបានទឹកប្រេងខ្យងទទួលបានទំនុកចិត្តនិងគាំទ្រពីអតិថិជន ហើយបន្ថែមកែច្នៃបានជាទឹកម្ទេស និងទឹកសៀងថែមទៀត។
សម្រាប់ដើមទុនក្នុងការចាប់ផ្ដើលើកដំបូងប្រមាណ ៦ ០០០ដុល្លារ ដោយចំណាយលើវត្ថុធាតុដើមសម្រាប់ផលិត និងទីតាំងវិចខ្ចប់ ក៏ដូចជាពង្រីកខ្លួនក្លាយជាសហគ្រាសដូចសព្វថ្ងៃនេះ។ យ៉ាងណាក៏ដោយ ទោះបីជាក្លាយទៅជាសហគ្រាសធំហើយក្ដី តែផលលំបាកក៏នៅតែមាន ពោលគឺទាក់ទងនឹងការបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីមានចំណេះដឹងផ្នែកបច្ចេកទេសក្នុងការប្រើប្រាស់ម៉ាស៊ីនផ្សេងៗ ក្រៅពីនេះ នៅរដូវខ្លះក៏មានការខ្វះខាតវត្ថុធាតុដើមផងដែរ។
ចុងក្រោយ លោកសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផលរបស់សហគ្រាស លាង ឡេង ហើយលោក និងក្រុមការងារនឹងបន្តអភិវឌ្ឍ ពង្រីក និងពង្រឹងការផលិតផលប្រកបដោយគុណភាព សុវត្ថិភាព តម្លៃសមរម្យដើម្បីដាក់លក់នៅលើទីផ្សារ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content