អាជីវកម្មបែបធម្មជាតិ ដាំប្រក្រុងលក់មានទីផ្សារល្អ និងជួយដល់ជីវភាពសហគមន៍

ប្រក្រុង ជារុក្ខជាតិវល្លិ៍ម្យ៉ាងដែលបងប្អូនយើងនិយមយកមកច្របាច់ និងបង្កកឱ្យទៅជាចាហួយ មានសភាពទន់ៗ ពណ៌បៃតង ដែលគេអាចទទួលទានជាបង្អែមក៏បាន និងជាឱសថក្នុងការបន្ថយកម្ដៅក្នុងខ្លួនក៏បាន។ ដោយមើលឃើញពីប្រយោជន៍បែបនេះហើយ មានអាជីវកម្មមួយបានប្រមូលទិញស្លឹកប្រក្រុងពីបងប្អូនដែលរស់នៅក្នុងសហគមន៍តាមបណ្តាខេត្តយកមកផលិតជាចាហួយប្រក្រុងលក់ និងមានទីផ្សារល្អគួរសម។

ប្រក្រុង (BrKrong) ជាយីហោអាជីវកម្មលក់ប្រក្រុងមួយដែលកំពុងមមាញឹកក្នុងការផលិតចាហួយប្រក្រុងពីស្លឹកប្រក្រុងស្រស់ៗ យកទៅក្រុឡុក និងច្រោះយកទឹកដើម្បីផលិតជាចាហួយដ៏មានរសជាតិឆ្ងាញ់ បែបធម្មជាតិពិតៗ ពុំមានលាយម្សៅ ឬសារធាតុដែលអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកទទួលទាននោះទេ។

លោក អ៊ឹង ឱរ៉ុម ជាម្ចាស់សិប្បកម្មខាងលើបានមានប្រសាសន៍ថា ៖

“យើងបង្កើតអាជីវកម្មនេះឡើងក្នុងគោលបំណងចង់កែច្នៃផលិតផលធម្មជាតិមួយឱ្យទៅជាផលិតផលដែលអាចចរាចរណ៍ក្នុងទីផ្សារបាន ហើយក៏ដើម្បីបង្ហាញផលិតផលប្រក្រុងឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់ ពិសេសកែច្នៃបន្ថែមទៀតទាក់ទងនឹងផលិតផលពីប្រក្រុងដែលជាផ្នែកមួយជួយដល់បងប្អូនសហគមន៍ដែលជាអ្នកដាំសម្រាប់ផ្គត់ផ្គង់ដល់ដំណើរការអាជីវកម្មមួយនេះផងដែរ។”

លោកបន្ថែមថា ៖

“ប្រក្រុងរបស់យើងអាចលក់បានក្នុងតម្លៃ ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម លក់ជាឈុត ប្រក្រុង ទឹកស្ករ ខ្ទិះដូង គ្រាប់ជី ដែលបងប្អូនយើងអាចទិញទៅទទួលទានភ្លាមៗ  ឬអាចរក្សាទុកក្នុងទូរទឹកកកបានយូរ ជាពិសេសអាចទទួលទាននារដូវក្ដៅនេះបានទាំងរសជាតិឆ្ងាញ់ និងល្អចំពោះសុខភាព។”

ចំពោះទីផ្សារប្រក្រុងវិញ លោក ឱរ៉ុម បន្តថា ៖

“យើងមានលទ្ធភាពអាចផលិតបានចន្លោះពី ៥០-៦០គីឡូក្រាមក្នុងមួយថ្ងៃ ក្នុងករណីមានស្លឹកប្រក្រុងគ្រប់គ្រាន់ ជាពិសេសនារដូវវស្សា តែនៅរដូវប្រាំងអាចមានការខ្វះខាតស្លឹក និងអាចផលិតបានតិចជាងនេះ។ ដោយឡែក សម្រាប់អតិថិជនវិញ ភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ និងមានវ័យចាប់ពី ៣៥ឆ្នាំឡើងទៅដែលគិតគូរពីសុខភាពផង និងជាអ្នកដែលធ្លាប់ស្គាល់ចាហ៊ួយប្រក្រុងនេះស្រាប់។” 

អាជីវកម្មបែបធម្មជាតិមួយនេះ ក្រៅពីផលិតចាហ៊ួយប្រក្រុង ក៏មានលក់កូនរុក្ខជាតិប្រក្រុងដែលអតិថិជនអាចទិញយកទៅដាំខ្លួនឯងបាន ប៉ុន្តែចំពោះស្លឹកប្រក្រុងដែលជាវត្ថុធាតុដើមផ្ទាល់ គឺប្រមូលទិញពីបងប្អូនរស់នៅក្នុងសហគមន៍តាមបណ្ដាខេត្តមួយចំនួនដែលមានដាំដូចជា ខេត្តក្រចេះ និងតាកែវ ជាដើម។

សម្រាប់ការធ្វើប្រក្រុង ម្ចាស់អាជីវកម្មរូបនេះរៀបរាប់ថា ទាក់ទងនឹងការផលិត តួយ៉ាងការផលិតលក្ខណៈគ្រួសារ គេត្រូវបេះស្លឹក និងលាងសម្អាតឱ្យស្អាត បន្ទាប់មកគេអាចបុក កិន ឬច្របាច់ស្លឹកប្រក្រុងជាមួយនឹងទឹកស្អាត ដោយបរិមាណដែលអាចផលិតប្រក្រុងបានល្អគឺ ស្លឹក៣ខាំ ទឹក៦លីត្រ។ សម្រាប់ការច្របាច់គេត្រូវប្រើរយៈពេលប្រមាណ ១០-២០នាទី ទើបស្លឹកម៉ដ្ឋល្អ និងត្រូវច្រោះកាកចេញ ២ដង ធ្វើឱ្យប្រក្រុងមានពណ៌ស្អាត ហើយការច្រោះនេះទៀតសោតត្រូវប្រើក្រណាត់ ឬស្បៃត្រង ហើយទុកឱ្យវាហូរតាមសម្រួលចៀសវាងច្របាច់ធ្វើឱ្យមានពពុះ និងទុករយៈពេលប្រមាណ ៣ទៅ៤ម៉ោង ចាហួយនេះកកល្អ ដែលគេអាចយកទៅទទួលទាន ឬលក់បាន។

គួរបញ្ជាក់ថា លោក អ៊ឹង ឱរ៉ុម បានចាប់ផ្ដើមអាជីកម្មនេះនៅចុងឆ្នាំ២០១៩ ដោយការចាប់ផ្ដើមនេះតាំងពីការផលិតច្របាច់ដោយដៃផ្ទាល់ រហូតដល់មានម៉ាស៊ីនជំនួយក្នុងការក្រឡុក ធ្វើឱ្យការផលិតកើនឡើង និងអាចផ្គត់ផ្គង់តម្រូវការអតិថិជនបានកាន់តែច្រើន។ ចំណែកផលលំបាកដែលគេជួបប្រទះភាគច្រើនគឺការខ្វះខាតស្លឹកប្រក្រុងតែម្ដង។

សម្រាប់ថ្ងៃអនាគត លោក អ៊ឹង ឱរ៉ុម ក៏មានគម្រោងចង់ពង្រីកការលក់បន្ថែម និងបង្កើនការផ្គត់ផ្គង់ផលិតផលប្រក្រុង ក៏ដូចជាជំរុញការគាំទ្រកសិផលក្នុងស្រុករបស់ប្រជាកសិករខ្មែរ ធ្វើយ៉ាងណាជួយរកទីផ្សារឱ្យបងប្អូនសហគមន៍កាន់តែច្រើន និងជាផ្នែកមួយជួយលើកកម្ពស់ជីវភាពមូលដ្ឋានផ្ទាល់តែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច