ខេត្តកំពង់ធំ កំពុងបញ្ចេញសក្ដានុពល និងភាពទាក់ទាញ ក្រោយគម្រោង​វិនិយោគធំៗចំនួន​ ៣​ ដាក់ទីតាំងជាមូលដ្ឋាន

ភ្នំពេញ ៖ កំពង់ធំ គឹជា​ខេត្ត​ដែលស្ថិតនៅចំណុច​កណ្ដាលនៃប្រទេស​កម្ពុជា​ និងមានវិសាលភាពធំទូលាយ ប៉ុន្តែហាក់ត្រូវបានបណ្តាអ្នកវិនិយោគពីចំងាយមើលរំលង ខណៈដែលសក្ដានុពលរបស់ខេត្តមួយនេះមានមិនចាញ់ខេត្តដទៃនោះឡើយ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ចំនួន៣ ដែលមានតម្លៃជិត១ពាន់លានដុល្លារប្រកាសដាក់មូលដ្ឋាននៅក្នុងខេត្តនេះភ្លាម គេសង្កេតឃើញមានគម្រោងតូចធំជាបន្តបន្ទាប់បង្ហាញវត្តមានផងដែរ។

យោងតាមឯកឧត្តម​ វង្សី វិស្សុត​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ទទួល​បន្ទុកទីស្ដីការ​គណៈរដ្ឋមន្ត្រី កាលពី​ចុងសប្ដាហ៍មុននេះ បានថ្លែង​ថា ខេត្តកំពង់ធំ ដែលធ្លាប់តែជាខេត្តទេសចរទៅហួស​-មកហួសកាលពីគ្រាមុននោះ បច្ចុប្បន្ន បាន និងកំពុ​ង​ទទួលបានគម្រោងវិនិយោគថ្មីៗ ​និ​ងធំៗ ជាបន្តបន្ទាប់ ដោយក្នុងនោះមានគម្រោង កសិដ្ឋានចិញ្ចឹមស្វាតម្លៃ ៥០០លាន​ដុល្លារអាម៉េរិក គម្រោង​ចិញ្ចឹមខ្យងគជ់ តម្លៃជាង​៣០០លានដុល្លារអាម៉េរិក និងគម្រោង​វិនិយោគ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស ​រ៉ូយ៉ាល់​គ្រុប​​ នៅលើផ្ទៃដីទំហំ៣០០ហិកតា ។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្រៅពីគម្រោងធំៗទាំង​៣ ក៏មានគម្រោងជាច្រើនទៀត​ក្នុង​ខេត្ត​កំពង់ធំ ដែល​ជួយបង្កើត​ការងារ​ដល់ប្រជាពលរដ្ឋ​ក្នុងខេត្ត បង្កើ​នប្រាក់ចំណូល​សម្រាប់ចិញ្ចឹមគ្រួសារ​បានផងដែរ ។ តាមរយៈគម្រោងទាំង​នេះ បានបង្ហាញឱ្យឃើញថា ខេត្តកំពង់ធំ ស្ថិតនៅក្នុង​ចលនា​វិជ្ជមាន​ស្រប​តាមចក្ខុវិស័យរបស់សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត គឺលែង​ឱ្យខេត្តកំពង់​ធំទៅហួស​មកហួសទៀត ទាំង​គម្រោងអភិវឌ្ឍន៍ ការ​​វិនិយោគ ពាណិជ្ជកម្ម​ និងទេសចរណ៍ ។

ឯកឧត្តម​ វង្សី វិស្សុត ​បានបញ្ជាក់ថា តាមរយៈគម្រោងវិនិយោគធំៗ​នៅក្នុងខេត្តកំពង់ធំនាពេលនេះ គឺជាសារជូនទៅវិនិយោគិនអន្តរជាតិ​លើ​ពិភពលោក​ថា កម្ពុជា​ស្វាគមន៍រាល់ការ​វិនិយោគល្អៗពីគ្រប់មជ្ឈដ្ឋានទាំងអស់ ព្រមទាំង​ផ្ដល់​ប្រតិបត្តិការ​ស្មើៗគ្នា​ដោយ​មិនរើស​អើង ហើយដើម្បីជួយសម្រួលដល់​វិស័យឯកជន ក៏ដូចជា​ជំរុញ​ផលិតកម្ម​ក្នុងស្រុក លើ​ក​កម្ពស់​ជីវភាព​ប្រជាជន រាជរដ្ឋាភិបាល​ ក៏ដូចជា​រដ្ឋបាល​ខេត្តកំពង់ធំ​ បានរៀបចំ និងដាក់ចេញនូវយុទ្ធសាស្ត្រ​លើ​ផែនការអភិវឌ្ឍ​មួយចំនួន​ ដោយនឹងវិនិយោគលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្តចំនួន ៣៧០គម្រោង ​ក្នុងទំហំទឹកប្រាក់​ប្រមាណជាង​១៥០០លានដុល្លារអាម៉េរិក ។​

ឯកឧត្តម ​នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា​ ក្នុងនាមជា​អាជ្ញាធរ​ បានត្រៀម​ខ្លួនរួចរាល់​ក្នុងការធ្វើកិច្ច​សហប្រតិបត្តិការជាមួយវិនិយោគិនមកពីបរទេស ​និងក្នុងស្រុកដែលចូលមកបណ្ដាក់ទុននៅក្នុង​ខេត្តកំពង់ធំ ដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូល​របស់ពលរដ្ឋ​ ធ្វើយ៉ាងណាជួយឱ្យវិនិយោគិនកាន់តែមានភាពងាយស្រួល។

សូមជម្រាបថា តាមរយៈគម្រោង​វិនិយោគ ទាំង​វិស័យឯកជន និងវិស័យសាធារណៈរបស់រដ្ឋដែលមានទំហំរហូតដល់ប្រមាណ ១៥០០លានដុល្លារនេះ នឹង​ធ្វើឱ្យ​ខេត្តកំពង់ធំ​កាន់តែមានភាពទាក់ទាញ​បានគម្រោង​វិនិយោគ​ផ្សេង​ៗទៀត ជាពិសេស​លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម​ និង​ឧស្សាហកម្ម ខណៈខេត្តកំពង់ធំ​ក៏ជាខេត្ត​ដែល​នឹង​មានផ្លូវល្បឿនលឿន​រត់​កាត់​ផងដែរ គឺគម្រោងផ្លូវល្បឿនលឿន​ភ្នំពេញ-សៀមរាប-ប៉ោយ​ប៉ែត ។ ដូច្នេះ វានឹ​ងកាន់តែ​ងាយស្រួល​សម្រាប់វិនិយោគិនក្នុង​ការចូលទៅកាន់ខេត្តកំពង់ធំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត​ និងកំណើនដោយចីរភាព”

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​(​ABC​)​ ​បាន​រៀបចំ​ ​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​ឆ្នាំ​២០២៦​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១៩ ​និង​២០ ​ខែ​សីហា ​នៅ​សណ្ឋាគារ​ ​សុខា ​ភ្នំពេញ​ ​ក្រោម​មូលបទ “​ការ​រក្សា​ស្ថិរ​ភាព ការ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​ទំនុកចិត្ត​ ​និង​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​ធនាគារ​”​

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា ​និង​ Mission Alliance រួមគ្នា​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​សហគ្រិន​ខ្នាត​មីក្រូ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

គ្រឹះស្ថាន ​ខេមា ​មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​និង​ Mission Alliance ​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ ​ដើម្បី​រួមគ្នា​លើក​កម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​មីក្រូ ​និង​បុគ្គល​ស្វ័យ​និយោជន៍ ​នៅ​តាម​តំបន់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន ​ខេមា​

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់​កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ

ចិន ​បង្ហាញក្ដីបារម្ភ​ខ្លាំង​ ខណៈ​ជប៉ុន​មានលទ្ធភាព​អាចផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​គ្រាប់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​សម្តែង​ក្ដី​បារម្ភ​ចំពោះ​សមត្ថភាព​នុយក្លេអ៊ែរ​ដែល​កំពុង​កើនឡើង​ ​និង​ការ​ផ្លាស់ប្តូរ​គោលជំហរ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ក្រុង​តូក្យូ ​​ប្រទេស​ជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា​ AI ​កំពុង​ស្រូប​ទាញ​ទុន​រាប់​ទ្រីលាន​ដុល្លារ ​បង្ក​ក្តី​បារម្ភ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

ក្តី​បារម្ភ​ជុំវិញ​កំណើន​បែប​ពពុះ​ផុយ​ស្រួយ​ ​(​កំណើន​ពពុះ​ស្រួយ​)​ ​ផ្នែក​ហិរញ្ញវត្ថុ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​ក្លាយជា​សំណួរ​ដ៏​សំខាន់​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ចំណាយ​ថវិកា​ ​១​,​១​ ទ្រី​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​ ​២០២៦ ​ដល់​ឆ្នាំ​ ​២០​២៩ ​ហើយ​ការ​វិនិយោគ​លើ​វិស័យ​ AI ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​លើស ២​,​៥​ ទ្រី​លាន​ដុល្លារ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ

Leave a Reply

Your email address will not be published.Required fields are marked *