ក្រុមហ៊ុន Unilever គ្រោង​បង្កើតរោងចក្រផលិតរបស់ខ្លួននៅកម្ពុជា​

ភ្នំពេញ ៖ ក្រុមហ៊ុនយូនីលីវើ (ខេមបូឌា ) លីមីតធីត – Unilever (Cambodia) Limited  ​ដែល​ធ្លាប់នាំចូល​ផលិតផលពីប្រទេសថៃ​នាពេលកន្លងមកបានប្រកាស​លែងនាំចូលផលិតផលពីប្រទេសថៃ ហើយគ្រោងងាកមក​រៀបចំខ្សែច្រវាក់​ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេស​កម្ពុជា នៅចុងឆ្នាំ ២០២៦នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ក្រុមហ៊ុន​ យូនីលីវើ​ (ខេមបូឌា) លីមីធីត ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុន​យូនីលីវើ​ ចក្រភពអង់គ្លេស​ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់ខ្លួនបាននាំផលិតផល ១០០% ពីប្រទេស​ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន វៀតណាម ម៉ាឡេស៊ី​និ​ងប្រទេស​ឥណ្ឌា ដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា។

ពន្យល់លើមូលហេតុដែលសាធារណជនឃើញមានលេខកូដ ៨៥៥ លើផលិតផលរបស់ខ្លួន ក្នុងទីផ្សារកម្ពុជា Uniliver Cambodia បានបញ្ជាក់ថា ផលិតផលទាំង​នោះ គឺជា​ស្តុកចាស់​នៅសេស​សល់ មិនមែនជាផលិតផលនាំចូលថ្មីនោះទេ។

បើតាម​សេចក្ដីជូនដំណឹង​របស់ក្រុមហ៊ុន​បានឱ្យដឹងថា តាមរយៈប្រតិបត្តិការអាជីវកម្ម​របស់ក្រុមហ៊ុន​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន​យូនីលីវើ​ (ខេមបូឌា) លីមីតធីត ត្រូវបាន​ទទួលស្គាល់​ពីអាជ្ញាធរ​ពាក់ព័ន្ធ ចំពោះការអនុវត្ត​តាមច្បាប់ ការ​បង់ពន្ធ និងការរួម​ចំណែក​របស់ក្រុមហ៊ុន​ចំពោះសេដ្ឋកិច្ច​ និងសង្គម​កម្ពុជា។

លោកឧកញ៉ា​តែ តាំង​ប៉ ប្រធានម្ព័ន្ធសមាគមសហគ្រាស​ធុន​តូច និងមធ្យមកម្ពុជា​ ( SME ) បានមានប្រសានស៍ថា​ ចាប់តាំងពីប្រជាពលរដ្ឋ​កម្ពុជា​ធ្វើពហិកា​លើ​ផលិតផល​ថៃ ដោយសារតែការឈ្លានពានរបស់ថៃមក​លើ​ដែនអធិបតេយ្យភាពកម្ពុជា មាន​ក្រុមហ៊ុន​ដែលធ្លាប់ចូលផលិតផលពីថៃជាច្រើន បានងាកមក​ផលិត​នូវទំនិញ​ក្នុងស្រុក​ដើម្បីផ្គត់ផ្គង់វិញ ហើយកំណើន​រោងចក្រ​សហគ្រាស​ផលិតទំនិញនៅក្នុងប្រទេស​កម្ពុជា​រំពឹង​ថា​កើនឡើង​ខ្ពស់​នៅចុងឆ្នាំ ២០២៧។

លោកឧកញ៉ា​បន្តថា ទិន្នាការ​ធុរជន​ដែល​ចាប់ផ្ដើម​ផលិតទំនិញនៅក្នុងប្រទេស​កម្ពុជា ដោយ​កាត់បន្ថយការ​នាំចូលពីបរទេស មិនថា​តែមកពីប្រទេសថៃ ឬប្រទេស​ផ្សេងទៀត គឺស្រប​ទៅនឹង​យុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែល​កន្លងមក​បានខិតខំជំរុញឱ្យសហគ្រិនក្នុងស្រុក​ពង្រីក​ និងពង្រឹង​គុណភាពផលិតផល​ក្នុងស្រុកឱ្យ​បានច្រើន​កាត់បន្ថយការ​នាំចូល​ ពីព្រោះថា​ផលិតនៅក្នុងប្រទេស​នឹងធ្វើឱ្យ​ចំណេញខ្ពស់ បង្កើត បង្កើត​ប្រាក់ចំណូលបន្ថែម ដល់ពលរដ្ឋ​ក្នុងស្រុកតាមបង្កើតការងារ ការទិញ កសិផល​ពីកសិករ​ ដើម្បីបម្រើ​ខ្សែច្រវាក់ផលិតកម្ម​។

បើតាមលោក​ឧកញ៉ា​បានបញ្ជាក់ថា ការពហិការបស់​ពលរដ្ឋខ្មែរ​លើ​ផលិតផល​ថៃ គឺជា​ឱកាស​ដ៏ល្អបំផុត​សម្រាប់សហគ្រិនក្នុង​ស្រុកពង្រឹង និងពង្រីកផលិតផលរបស់ខ្លួន ដើម្បីជំនួសឱ្យផលិតផល​របស់ថៃ និងជាឱកាស​ក្នុងការពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ឱ្យកាន់តែខ្លាំង ដោយមិនចាំបាច់ពឹងលើផលិតផល​បរទេសទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever គ្រោង​បង្កើតរោងចក្រផលិតរបស់ខ្លួននៅកម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/06/2026

ក្រុមហ៊ុនយូនីលីវើ (ខេមបូឌា ) លីមីតធីត - Unilever (Cambodia) Limited  កំពុង​រៀបចំខ្សែច្រវាក់​ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេស​កម្ពុជា លើ​ផលិតផល​មួយចំនួន​ នៅចុងឆ្នាំ ២០២៦នេះ

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ

ក្រុមហ៊ុនយក្សចិន ចង់បោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្មនៅកម្ពុជា ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនចិនដ៏ធំមួយដែលមានផលរបរប្រមាណ២ពាន់លានដុល្លារអាម៉េរិក និងមានជំនាញផ្នែកកសិកម្ម បានបង្ហាញបំណងបោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្ម ដើម្បីផ្គត់ផ្គង់នៅកម្ពុជា និងនាំចេញទៅក្រៅប្រទេស

Leave a Reply

Your email address will not be published.Required fields are marked *