ភ្នំពេញ ៖ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦។ ច្បាប់ថ្មីនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើនេសាទនៅដែនសមុទ្រអន្តរជាតិ និងផ្តល់សិទ្ធិឱ្យសហគមន៍នេសាទការពារដែននេសាទរបស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព។
នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផល កាលពីថ្ងៃទី២៥ ខែមិថុនា លោក ពុំ សុថា អគ្គនាយកនៃអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ច្បាប់ស្តីពីជលផលថ្មី ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានផ្តល់អត្ថប្រយោជន៍ជាច្រើនលើសពីច្បាប់ចាស់។
លោកបានបញ្ជាក់ថា ប្រជានេសាទអាចធ្វើនេសាទនៅដែនសមុទ្រអន្តរជាតិបាន ប៉ុន្តែត្រូវគោរពតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ជាមួយគ្នានេះ ប្រជាសហគមន៍នេសាទក៏មានសិទ្ធិការពារដែននេសាទសហគមន៍របស់ខ្លួន ដើម្បីទប់ស្កាត់ការចូលនេសាទខុសច្បាប់ពីសំណាក់ទូកនេសាទខាងក្រៅ។ លើសពីនេះ ច្បាប់ថ្មីក៏បានកំណត់អំពីទំហំ និងប្រភេទឧបករណ៍នេសាទឱ្យសមស្របទៅតាមតំបន់នេសាទនៃសហគមន៍នីមួយៗផងដែរ។
លោកអគ្គនាយកបានបន្ថែមថា ច្បាប់ស្តីពីជលផលថ្មីនេះ មានគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផលឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាព ព្រមទាំងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការពារបរិស្ថានផងដែរ។
ដោយឡែក លោក សូ សុន តំណាងសហគមន៍នេសាទផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានលើកឡើងថា ច្បាប់ស្តីពីជលផលថ្មីនេះ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជានេសាទតាមសហគមន៍ ព្រោះវាបានផ្តល់ព័ត៌មាន និងចំណេះដឹងទូលំទូលាយ ដែលជួយឱ្យសហគមន៍យល់ដឹងកាន់តែច្បាស់អំពីការអនុវត្តនេសាទឱ្យបានត្រឹមត្រូវតាមច្បាប់។ ការកំណត់ទោសទណ្ឌតាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ នឹងរួមចំណែកទប់ស្កាត់បទល្មើសនេសាទ និងជួយឱ្យធនធានត្រីមានកំណើនឡើងវិញ។
យោងតាមអគ្គនាយកដ្ឋានជលផល ក្នុងឆមាសទី១ ឆ្នាំ២០២៦ ករណីបទល្មើសនេសាទខុសច្បាប់មានការថយចុះគួរឱ្យកត់សម្គាល់ ដោយអាជ្ញាធរបានបង្ក្រាបបទល្មើសជាង ១ ០០០ ករណីប៉ុណ្ណោះ ខណៈក្នុងឆ្នាំ២០២៥ មានបទល្មើសនេសាទខុសច្បាប់រហូតដល់ជាង ៤ ០០០ ករណី។ ការថយចុះនេះ ត្រូវបានអគ្គនាយកដ្ឋានជលផលវាយតម្លៃថា កើតចេញពីការយល់ដឹង និងការចូលរួមរបស់ប្រជានេសាទក្នុងការគោរពច្បាប់។តួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញផងដែរថា នៅឆ្នាំ២០២៥ កម្ពុជាទទួលបានផលនេសាទសរុបជាង ៦៥ម៉ឺនតោន ក្នុងនោះ ផលនេសាទទឹកសាបមានជាង ៥១ម៉ឺនតោន និងផលនេសាទសមុទ្រមានជាង ១៤ម៉ឺនតោន៕ ដោយ៖ ជាវ ចន្ធូ
ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្នុងរយះពេល ៣២ ឆ្នាំ៖ ពីអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្ម ឈានទៅកាន់ការកំណត់ស្តង់ដារថ្មីក្នុងវិស័យសំណង់ដែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/11/2026
ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤ មក Pebsteel បានវិវត្តពីអ្នកនាំមុខគេក្នុងវិស័យសំណង់អគារដែកនៅប្រទេសវៀតណាម ទៅជាក្រុមហ៊ុនអន្តរជាតិដែលសាងសង់បានគម្រោង រហូតដល់ទៅជាង ៦,០០០ គម្រោងនៅក្នុងប្រទេសជាង ៥០ ទូទាំងពិភពលោក។ ក្នុងឱកាសខួបលើកទី ៣២ ឆ្នាំនៃការបង្កើត ក្រុមហ៊ុន Pebsteel ប្តេជ្ញាបន្តអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាពប្រកួតប្រជែង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងរួមចំណែកលើកកម្ពស់ស្តង់ដារថ្មីក្នុងវិស័យសំណង់អគារដែក។

ទំនុកចិត្តពលរដ្ឋអាល្លឺម៉ង់ ចំពោះលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/11/2026
បរទេស ៖ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Leipzig សហការជាមួយមូលនិធិ Heinrich Böll និងមូលនិធិ Otto Brenner បានបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ ប្រមាណ ២ ភាគ ៣ បានបង្ហាញពីការមិនពេញចិត្តទៅនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេនោះឡើយ។ កាសែត RT បានបង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃតាមបែបប្រជាធិបតេយ្យ

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០៖ រាជធានីភ្នំពេញស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំពិភពលោកនៃហ្វ្រង់កូហ្វូនី
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 13/11/2026
រាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា កំពុងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអន្តរជាតិជាច្រើន។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតី ព្រះរាជពិធីទទួលស្វាគមន៍នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម

ក្ដីបារម្ភរឿងស៊ុតមាន់ចាល់លើទីផ្សារ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានជួបពិភាក្សាជាមួយ CDC រួចហើយ!
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 13/11/2026
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានជួបពិភាក្សាជាមួយ CDC ចំពោះក្ដីបារម្ភរឿងស៊ុតចាស់ ហើយ!

អ្នកជំនាញ បង្ហាញហេតុផល ដែលកម្ពុជាត្រូវបញ្ចូលវត្ថុធាតុដើមក្នុងស្រុក ទៅក្នុងគម្រោងវិនិយោគជាង ៦,១៦ ប៊ីលានដុល្លារ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 13/11/2026
ហេតុផល ដែលកម្ពុជា ត្រូវបញ្ចូលវត្ថុធាតុដើមក្នុងស្រុក ទៅក្នុងទុនវិនិយោគ ៦,១៦ ប៊ីលានដុល្លារ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ក្រោមស្មារតីរួមគ្នាកសាងសន្តិភាព និងវិបុលភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 13/11/2026
ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកជាផ្លូវការនៃភូមិហ្វ្រង់កូហ្វូនី នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលេចនូវប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងហ្វ្រង់កូហ្វូនី ចាប់តាំងពីកម្ពុជាចូលជាសមាជិកសង្កេតការណ៍ក្នុងឆ្នាំ១៩៩១ និងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣។ សម្តេចបានចាត់ទុកភាសាបារាំងថា ជាភាសានៃការចងចាំ ការសិក្សាចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព។ សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាយល់យ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content