អ្នកជំនាញបង្ហើបពីគន្លឹះសំខាន់ដល់អ្នកប្រកបអាជីវកម្មខ្នាតតូច ដើម្បីអាចឈរជើងបានយូរអង្វែង

ភ្នំពេញ ៖ អាជីវកម្មខ្នាតតូច ឬអាជីវកម្មក្រៅប្រព័ន្ធ ជាប្រភេទអាជីវកម្មដែលប្រើប្រាស់ទុនតិច ហើយភាគច្រើនមិនបានចុះក្នុងបញ្ជីអាជីវកម្ម។ អាជីវកម្មប្រភេទនេះអាចរួមមានការលក់ម្ហូបអាហារតាមរទេះ លក់អីវ៉ាន់ចាប់ហួយ របរម៉ូតូដុប ជាងជួសជុលម៉ូតូ និងអ្នករត់កង់បីជាដើម។ យ៉ាងណាក៏ដោយ អាជីវកម្មប្រភេទនេះច្រើនតែជួបប្រទះបញ្ហាក្នុងការរកប្រាក់ចំណេញ ងាយបើក តែក៏ងាយនឹងបិទទៅវិញផងដែរ ប្រសិនបើម្ចាស់អាជីវកម្មនីមួយៗមិនមានផែនការច្បាស់លាស់។

អ្នកស្រី សុធារី នាយិការក្រុមហ៊ុន 3s Consultant បានមានប្រសាសន៍ថា អាជីវកម្មខ្នាតតូច ឬអាជីវកម្មក្រៅប្រព័ន្ធនេះ ច្រើនតែជួបបញ្ហាដោយសារតែពួកគាត់មិនចេះរៀបចំផែនការហិរញ្ញវត្ថុ និងរបាយការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់។

អ្នកស្រីបានមានប្រសាសន៍បន្តទៀតថា គ្រប់អាជីវកម្មទាំងអស់គួរតែមានរបាយការណ៍​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ពីព្រោះវាមានអត្ថប្រយោជន៍ច្រើន ដោយវាបានបង្ហាញពីចំណាយ ចំណូលច្បាស់​លាស់ដល់ម្ចាស់អាជីវកម្ម។ មិនត្រឹមតែបង្ហាញពីចំណូល ចំណាយនៃអាជីវកម្មមួយប៉ុណ្ណោះទេ ការធ្វើរបាយការណ៍ហិរញ្ញវត្ថុនេះ ក៏អាចឱ្យម្ចាស់អាជីវកម្មស្វែងយល់ពីទីផ្សារឱ្យកាន់តែប្រសើរជាងមុនទៀតផង។

តាមការសង្កេតរបស់អ្នកស្រី នៅពេលដែលម្ចាស់អាជីវកម្មមួយមិនមានរបាយការណ៍អាជីវកម្ម ពួកគេនឹងពិបាកក្នុងការរកកម្ចី ម្យ៉ាងទៀតពួកគេក៏មិនបានដឹងថាខ្លួនឯងកំពុងស្ថិតក្នុងស្ថាន​ភាពហិរញ្ញវត្ថុកម្រិតណា។

ត្រង់ចំណុចនេះ អ្នកស្រីបានសង្កត់ធ្ងន់ថា៖

« ចំណុចសំខាន់ៗដែលម្ចាស់អាជីវកម្មគួរមាន គឺគាត់ចេះប្រើទុនបង្វិល តាមរយៈការប្រើប្រាស់វិធីលំហូរសាច់​ប្រាក់ ឬក៏កម្ចី និងទុនបម្រុង ព្រោះទុនបង្វិលនេះវាមានអត្ថប្រយោជន៍ច្រើន ប៉ុន្តែក៏ទាមទារឱ្យអ្នកប្រើប្រាស់យល់​ដឹងច្រើនផងដែរ។»

សម្រាប់ករណីដែលអាជីវកម្មមួយមិនអាចកំណត់ប្រាក់ចំណេញបាន អ្នកស្រីលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មចេះធ្វើរបាយការណ៍ឱ្យបានត្រឹមត្រូវ និងបើអាចគួរតែចំណាយប្រាក់ខ្លះ​ក្នុងការទទួល​សេវាកម្មប្រឹក្សាយោបល់អាជីវកម្ម។

ជាចុងក្រោយ អ្នកស្រីបានបន្តលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មគ្រប់រូបចាប់ផ្ដើមធ្វើរបាយការណ៍ និងត្រូវត្រួតពិនិត្យជាប្រចាំ។ កាន់តែចាំបាច់ទៀតនោះ ពួកគេត្រូវចេះគ្រប់គ្រងបំណុលឱ្យបានត្រឹមត្រូវ និងកំណត់ចំណូល ចំំណាយឱ្យបានច្បាស់លាស់ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច