បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។
យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា ទោះបីជាកិច្ចការងារនេះចាំបាច់ត្រូវការការអនុម័ត និងថវិកាពីសភាជាតិជាមុនក៏ដោយ ប៉ុន្តែការប្រកាសដោយក្រសួងការពារជាតិបានបញ្ជាក់ថា កិច្ចព្រមព្រៀងដ៏ធំនេះនឹងត្រូវគ្របដណ្តប់ទាំងទៅលើគ្រឿងបន្លាស់ កញ្ចប់កែសម្រួលរយៈពេលមួយទសវត្សរ៍ សេវាកម្មថែទាំ និងការបញ្ជាទិញតាមកាលវិភាគពីអតិថិជនអន្តរជាតិ ខណៈដែលត្រូវតែរក្សាបាននូវអត្រាផលិតកម្មជាធម្មតា ១៥៦ គ្រឿងក្នុងមួយឆ្នាំដដែល។
ជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរយៈពេលវែងនេះ ក្រុមហ៊ុន Lockheed Martin បានយល់ព្រមវិនិយោគទុនផ្ទាល់ខ្លួនយ៉ាងហោចណាស់ ៧ ពាន់លានដុល្លារផងដែរ ក្នុងគំនិតផ្តួចផ្តើមដែលត្រូវបានរចនាឡើងដើម្បីពង្រីកសមត្ថភាពផលិត បង្កើនប្រសិទ្ធភាព និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់បន្ថែមទៀត។
យ៉ាងណាក៏ដោយ បើទោះបីជាការប្រកាសជាផ្លូវការមិនបានបញ្ជាក់ពីតម្លៃសរុបនៃការវិនិយោគ ឬតម្លៃក្នុងមួយគ្រឿងក៏ដោយ ក្រុមហ៊ុន Lockheed បានចង្អុលបង្ហាញថា លក្ខខណ្ឌកិច្ចសន្យាផ្លូវការ តម្លៃពិតប្រាកដ និងកាលវិភាគប្រគល់នឹងត្រូវចរចាតាមរយៈការិយាល័យកម្មវិធីរួម F-35 នឹងត្រូវបញ្ជាក់នៅពេលដែលសភាសម្រេចផ្តល់ភ្លើងខៀវ។
គួរឲ្យដឹងដែរថា ការវិវត្តចុងក្រោយនេះបានកើតឡើងភ្លាមៗបន្ទាប់ពីផែនការក្នុងកងកម្លាំងទ័ពអាកាសអាមេរិកជាមួយនឹងតម្រូវការប្រតិបត្តិការយន្តហោះចម្បាំងប្រយុទ្ធឲ្យបានចំនួន ១៥០៩ គ្រឿងត្រឹមឆ្នាំ ២០៣៥ ដែលក្នុងនោះ យន្តហោះម៉ូដែល F-35A ឲ្យមានចំនួនយ៉ាងហោចណាស់៤០ ភាគរយនៃយន្តហោះសរុបទាំងអស់៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content