ស្វែងយល់ពី​នីតិវិធីនិង​ដំណើរការ​នៃការ​ចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ​

ភ្នំពេញ ៖ ការ​ចុះបញ្ជីដីធ្លី​ និងការ​ចេញបណ្ណ​កម្មសិទ្ធិ​មាននីតិវិធី​២យ៉ាង គឺកា​រចុះបញ្ជីដីធ្លីមានលក្ខណៈ​ដាច់​ដោយដុំ ដែលជាការ​ចុះបញ្ជីដីធ្លី​តាមការ​ស្នើ​សុំ​របស់​ម្ចាស់​ដី និង​ការ​ចុះបញ្ជី​មាន​លក្ខណៈជា​ប្រព័ន្ធ​ គឺជាការ​ចុះបញ្ជី​មួយឃុំម្ដងៗ​តាមការ​កំណត់របស់​រដ្ឋាភិបាល  ។ ថ្ងៃនេះ AMS Economy នឹង​លើក​យក​ពី​នីតិវិធី​និងដំណើរការ​នសការ​ចុះបញ្ជី​ដីធ្លីមានលក្ខណៈដាច់​ដោយដុំ ហើយម្ចាស់​ត្រូវ​ត្រៀមលក្ខណៈ និងឯកសារ​អ្វីខ្លះ​សម្រាប់ចុះបញ្ជីដី​របស់ខ្លួនបាន ។

នីតិវិធី​នៃការ​ចុះបញ្ជីដីធ្លីមានលក្ខណៈដាច់​ដោយដុំ​ មាន​៥ដំណាក់​កាល ក្នុងនោះមាន​ ១ គឺជាការ​ដំណាក់​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជីដីធ្លី ហើយ​ក្នុង​ដំណាក់​កាលនេះ ម្ចាស់ដីត្រូវ​ដាក់ពាក្យ​តាម​រយៈ​​មេឃុំ​ ឬចៅសង្កាត់ និង​ត្រូវ​មាន​ឯកសារ​កម្មសិទ្ធិ​លើក្បាលដី និ​ងភស្តុតាង​ផ្សេងៗផងដែរ ។ បន្ទាប់ពី​ដំណាក់កាលនេះទៅ ចូលដល់​ដំណាក់​កាលទី២ ដោយ​ក្រុមការងារ​បច្ចេកទេស​នឹង​​​ចុះ​​មក​កំណត់​ព្រំដី វាស់វែង​ក្បាល​ដី និងការ​វិនិច្ឆ័យ​លើ​ឯកសារ​និង​ភស្តុតា​ងដែល​មានស្រាប់ ។​

ក្រោយពី​ក្រុមប្រតិបត្តិ​បច្ចេកទេស​ បាន​ចុះវាស់វែង​ ​កំណត់​ព្រំដី​រួចរាល់ ចូល​ដល់​ដំណាក់​កាល​បន្ទាប់​គឺការ​បិទផ្សាយជាសាធារណៈនូវឯកសារ​វិនិច្ឆ័យ​​ ដែល​ក្រុម​ប្រតិបត្តិ​បាន​ចុះ​វាស់​វែង​កន្លងមក ។ ក្នុង​តដំណាក់​កាល​នេះ ម្ចាស់​ដី​មាន​រយៈពេល​៣០​ថ្ងៃ ដើម្បីប្ដឹង​ជំទាស់ឬតវ៉ា​លើការ​វាស់វែង និង​វិនិច្ឆ័យ​របស់ក្រុមប្រតិបត្តិ​បច្ចេកទេស ។​ បន្ទាប់ពីនេះ បើសិនមិនមានការ​ប្ដឹងតវ៉ា​ ឬជំទាស់ទេ ចូលដំណាក់​ទី​៤ គឺជា​សំខាន់​មួយ​ដើម្បី​ដើម្បី​លើ​ឯកសារ​ ។ ក្នុងអំឡុងពេលនេះដែរ មន្ត្រីជំនាញ​នឹងធ្វើ​របាយការណ៍ ដើម្បីឱ្យ​ថ្នាក់​លើ​ពិនិត្យ​ និង​ចុះ​ហត្ថលេខា ។ បន្ទាប់ពីមក​ទៀត​គឺជា​ដំណាក់កាលចុងក្រោយ​ គឺការ​ចេញ​និង​ចែក​បណ្ណ ។

យោងតាម​របាយការណ៍របស់ក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម​ និងសំណង់ បានបង្ហាញថា គិតត្រឹម​ដើម​ខែតុលា ឆ្នាំ២០២៤​កន្លងទៅនេះ ការ​ចុះបញ្ជី​ដីធ្លី​មានលក្ខណៈ​ដាច់ដោយដុំ ​ក្រ​សួង​​សម្រេច​ចេញនិងចែក​បណ្ណ​ចំនួន ៣​ ២១៩​បណ្ណ ក្នុងនោះ ដី​ឯកជន​មានចំនួន ២ ៨៤៨​បណ្ណ ដីរដ្ឋ​ចុះបញ្ជីតាម​នីតិវិធីពិសេស​ចំនួន ៤៤​បណ្ណ ទំហំ ១០៤ ៦៨៥ហិចតា ដីរដ្ឋ​ក្នុង​តំបន់​២ នៃ​បឹង​ទន្លេសាប​ចំនួន ២០​បណ្ណ ទំហំ​ ១០០​ ២៦៦ហិចតា ។ ក្រៅពីនេះ ក្រសួងក៏បានចុះបញ្ជី​ដីរដ្ឋ​បានចំនួន​៤១​ទីតាំង ស្មើនឹង ​៣២៧បណ្ណ ទំហំ​៣៧៩ ៤១៨​ហិចតា ក្នុង​នោះ​មាន​ដីសម្បទាន​សេដ្ឋកិច្ច​ចំនួន ​២៧ទីតាំង ចំនួន​១៨៤បណ្ណ ទំហំ ១៧១ ៧៥៩​ហិចតា តំបន់ការ​ពារឬព្រៃស្ដារឡើងវិញចំនួន​៩ទីតាំង​ ចំនួន​៦១បណ្ណ ទំហំ​១៤ ៥១៩​ហិចតា ដោយ​មានដី​របស់​ក្រសួ​ងបិរស្ថាន​ចំនួន​២ទីតាំងមានចំនួន​៥បណ្ណ ទំហំ ៦៤៨​ហិចតា ដី​របស់ក្រសួង​សកិកម្ម មានចំនួន៧ទីតាំង មានចំនួន​៥៦​បណ្ណ មានទំហំ ១៣ ៨៧១ហិតាច និង​ដី​ក្រសួង​វប្ប​ធម៌​​ មាន២ទីតាំង មានចំនួន៩​បណ្ណ​ស្មើនឹង​ ទំហំ​១ ៤៧៩ហិចតា​ ក្រសួងធនធាន​ទឹក ( បឹងទន្លេសាប ) មានចំនួន២ទីតាំង ៧២បណ្ណ មានទំហំ​ ១៩០ ៣១២​ហិចតា និង​ដី​សម្បទានសង្គម​កិច្ច​ មាន​១ទីតាំង​ស្មើនឹង​១​បណ្ណ ទំហំ​១ ៣៤៩​ហិចតា ។

ក្រសួង​រៀបចំដែនដីនគរូប​នីយកម្ម​និងសំណង់ ក៏បានចុះបញ្ជីដីធ្លី​មានលក្ខណៈដាច់ដោយដុំ​ជូន​​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន ០២សហគមន៍​ផងដែរ ស្មើនឹង​៧២បណ្ណ មានទំហំ​៨០៦ហិចតាដែលជា​កម្មសិទ្ធិ​របស់​ពលរដ្ឋចំនួន​ចំនួន២៦៦​គ្រួសារ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការធ្វើចរាចរណ៍ និងដឹកជញ្ជូន​តាម​ច្រក​សមុទ្រ ​Hormuz ​បានធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ចរាចរណ៍​នាវា​ដឹក​ទំនិញ​ឆ្លងកាត់​ច្រក​សមុទ្រ​​ Hormuz ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុករហូត​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំងពី​ដើម​ខែ​ឧសភា​ រហូតមក​

អ្នក​ឧកញ៉ា ​គិត​ ​ម៉េង​៖ ​កម្ពុជា​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ ចំពេល​ពាណិជ្ជកម្ម​សកល​ប្រែប្រួល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

​ប្រឈមមុខ​នឹង​ការ​វិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម​សកល ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ ​និង​ការ​រំខាន​ដល់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ជំរុញ​ឱ្យ​កម្ពុជា​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ ​និង​ស្វែងរក​កាលានុវត្តភាព​នាំចេញ​ទៅកាន់​ទីផ្សារ​ថ្មី​ៗ ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង