អគារ​ជាប់គាំង ១០៣ ​គម្រោង​ មានតម្លៃប្រមាណ ២៥១០លានដុល្លារ នៅក្រុងព្រះសីហនុ ត្រូវបាន​ដោះស្រាយ ​និង​​ដំណើរការ​ឡើងវិញ​

ភ្នំពេញ ៖ នៅក្នុងរយៈពេល១១ខែ ចាប់គិតពី​ដើមខែមករា​ រហូតដល់​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ អគារ​ជាប់គាំង​នៅក្នុងក្រុងព្រះសីហនុចំនួន​១០៣​គម្រោង ត្រូវបាន​​សម្រួល​នីតិវិធី និង​ដោះ​ស្រាយ​វិវាទ ដើម្បី​ឱ្យ​មានដំ​ណើរ​ការឡើងវិញ ។ នេះ​បើ​តាម​សេ​ចក្ដីប្រកាសព័ត៌មាន​របស់​ក្រុម​ការងារ​ជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ នៅ​ថ្ងៃដើមសប្ដាហ៍កន្លងទៅ។​

យោងតាមសេចក្ដីប្រកាសព័ត៌មាន​នេះឱ្យដឹងថា គម្រោងពាក់ព័ន្ធនឹង​អគារ​ជាប់គាំង​ទាំង​១០៣ គម្រោងនេះ ស្មើនឹង​៤៨ភាគរយ​នៃ​គម្រោង​​ពាក់ព័ន្ធនឹងអគារ​ជាប់គាំង​សរុប និងមានទឹកប្រាក់​ប្រមាណ ២ ៥១០លា​ន​ដុ​ល្លា​រ​​​​អា​មេរិក ​អាច​បង្កើត​ការងារ​បាន​​ចំនួនជាង​៤ពាន់​​កន្លែង ។​

ក្នុង​រយៈពេល១១ខែ ក្នុងឆ្នាំ២០២៤​នេះដែរ ក្រុមការងារ​ជំរុ​ញ​ការ​វិនិយោគ​ក្នុ​ងខេត្តព្រះសីហនុ បាន​សម្រេច​ជាគោលការណ៍​ផ្ដល់​ការ​លើកទឹកចិត្ត​ ការ​អនុគ្រោះ​ការ​សម្រួល​នីតិវិធី​ដោះស្រាយ​វិវាទ​ ចំនួន​២១៣គម្រោង​ ស្មើនឹង​២១៣ភាគរយ​លើស​គោលដៅ​សូចនាករកម្មសិទ្ធិ​ ដែល​បាន​កំណត់​ត្រឹម១០០​គម្រោង​ និង​មា​នទុ​នវិ​និយោ​គ​រហូតដល់​៦ ០២៦​លានដុល្លារអាមេរិក លើស​សូចនាករ​សមិទ្ធផល​ដែល​បានកំណត់​ត្រឹម​ ១០០០​លាន​​​ដុល្លារអាមេរិក ។

ក្រៅពីនេះ ក្រុមការងារ​ជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ក៏បាន​ដោះស្រាយ​សម្របសម្រួល​ការ​វិនិយោគ​ នូវ​គម្រោង​អគារ​ពុំ​ពាក់​ព័ន្ធ​នឹង​​អគារជាប់គាំង​ចំនួន ៨៦​គម្រោង មានទុនវិនិយោគ​សរុប​ប្រមាណ​ ២ ៦៩៩​លាន​ដុល្លារ​អាមេរិក  ដែល​ប៉ាន់​ស្មានថា​អាច​បង្កើត​ការ​ងារ​​បានចំនួន ៣ម៉ឺន​កន្លែង គម្រោងពង្រីក​ការ​វិនិយោគ​ចំនួន​ ១៧គម្រោង មានទុនវិនិយិោគ​ប្រមាណ​ ៧៦៨​លាន​ដុល្លារ​អា​មេ​រិក និង​គម្រោ​ង​វិនិយោគ ធុរកិច្ច​ដែល​មានស្រាប់ចំនួន៧គម្រោង​ មានទុនវិនិយោគ​ប្រមាណ​៣០​លានដុល្លារអាមេរិក ។​

ឯកឧត្តម​ម៉ាង ស៊ីណេត អភិបាល​ខេត្តព្រះសីហនុ ​បានថ្លែង​ថា​គម្រោង​អគារ​ជាប់គាំង​ក្នុង​ខេត្តព្រះសីហនុ​បានចាប់ផ្ដើម​ដំណើរការ​ជា​បន្ត​បន្ទា​ប់​​ឡើងវិញហើយ ក្នុងឆ្នាំ២០២៤ បន្ទាប់មានការ​ដាក់ចេញ​នូវ​កម្ម​វិ​ធី​ពិ​សេ​​ស​​​ជំរុញការ​វិនិយោគ​ក្នុងខេត្តព្រះសីហនុ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​​របស់​សម្ដេច​មហា​បវរធិបតីហ៊ុន ម៉ាណែត នា​យ​​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​ដើមឆ្នាំ ២០២៤​ ។

ទន្ទឹមនឹង​នេះ ក៏មានគម្រោង​វិនិយោគ​ថ្មីៗមួយចំនួន​ បាន​បោះទុនវិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ និងធ្វើ​ឱ្យ​សកម្មភាព​នៃការ​វិនិយោគ ការ សាង​​សង់​​អគារ​នៅក្នុង​ខេត្តព្រះ​សីហនុ​ ចាប់ផ្ដើម​មានសកម្មភាព មមាញឹក​ឡើង​វិញ​ ។​

គួ​របញ្ជាក់ថា គម្រោង​ដែល​ត្រូវ​បានក្រុមការ​ងារ​ជំរុញការវិនិយោគ​ដោះស្រាយ​និងសម្រួល​ គ្របដណ្ដប់​លើ​វិស័យសំខាន់ៗរួមមាន​ វិស័យ​អច​លនទ្រព្យ ដូចជាអគារ​ពហុមុខ​ងារ និងគម្រោងអភិវឌ្ឍន៍​លំនៅឋាន ​មាន​ចំនួន ៨៦​គម្រោង មានទុនវិនិយោគ ២ ១៥៥​លាន​ដុល្លារ​អាមេរិក វិស័យ​ទេសចរណ៍​មាន​ចំនួន​៦០​គម្រោង មានទុនវិនិយោគ​ប្រមាណ​២ ១៨១​លានដុល្លារអាមេរិក​ ឧស្សាហកម្ម​ចំនួន ៣៥​គ​ម្រោ​ង មាន​ទុន​វិនិ​យោគ​ចំ​នួន  ១ ១៩០លានដុល្លារអាមេរិក និង​វិស័យ​ផ្សេងទៀត​​មានចំនួន ៣២គម្រោង និងមានទុនវិនិយោគ​ចំនួន ២​៣៧​លានដុល្លារអាមេរិក​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *