ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ


ភ្នំពេញ ៖
ក្រុមហ៊ុន បូទីកា (BOTICA) ដែលជាម៉ាកយីហោខ្មែរឈានមុខគេក្នុងការផលិត និងផ្គត់ផ្គង់គ្រឿងសំណង់ បានរៀបចំពិធីអបអរសាទរខួប ២០ឆ្នាំនៃការរីកចម្រើន​របស់ខ្លួន កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ចាប់ផ្តើមបោះជំហានដំបូងក្នុងឆ្នាំ២០០៦ បច្ចុប្បន្នផលិតផលការពារជម្រាបទឹក ថ្នាំលាប និងម្នាងសិលារបស់ «បូទីកា» បានក្លាយជាចំណែកមួយនៃអត្តសញ្ញាណជាតិ តាមរយៈការផ្គត់ផ្គង់​ដល់គម្រោងស្ថាបត្យកម្មធំៗជាច្រើន ដូចជា៖ អាកាសយានដ្ឋាន​អន្តរជាតិតេជោ, ព្រះបរមរាជវាំង, រដ្ឋសភាជាតិ, ទីស្តីការគណៈរដ្ឋមន្ត្រី, មន្ទីរពេទ្យហ្លួងម៉ែ, មន្ទីរពេទ្យកាលម៉ែត, សាលារៀនអន្តរជាតិ CIA បុរីធំៗ ភូមិគ្រឹះ និងគម្រោង​ជាច្រើនទៀត។

ថ្លែងនៅក្នុងពិធីអបអរសាទរដំណើរការវិវឌ្ឍ ២០ឆ្នាំបស់ក្រុមហ៊ុនបូទីកា ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា បានថ្លែងថា ទោះបីជាត្រូវហែលឆ្លងឧបសគ្គ និងព្យុះភ្លៀងជាច្រើនក្នុងរយៈពេល ២ទសវត្សរ៍នេះក្តី ក៏ក្រុមហ៊ុននៅតែអាចឈរជើង​យ៉ាងរឹងមាំ ដោយសារតែកត្តាគន្លឹះចំនួន ៣ រួមមាន៖

១. ធនធានមនុស្ស៖ បុគ្គលិករបស់ បូទីកា ជាធនធានដែលមានសមត្ថភាព និងឆ្លងកាត់ការបណ្តុះបណ្តាលច្បាស់លាស់។

២. បច្ចេកវិទ្យាទំនើបចុងក្រោយ៖ បូទីកា តែងតែវិនិយោគនាំចូលនូវបច្ចេកវិទ្យា​ផលិតកម្មស្តង់ដាអន្តរជាតិ ពិសេសពីប្រទេសអូស្ត្រាលី អ៊ីតាលី អាល្លឺម៉ង់ ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីធ្វើឱ្យផលិតផល​អាចធានាបាននូវគុណភាពខ្ពស់ឆ្លើយតប​ទៅនឹងតម្រូវការប្រើប្រាស់។

៣. ធនធានហិរញ្ញវត្ថុរឹងមាំ៖ ការគ្រប់គ្រង និងចាត់ចែងហិរញ្ញវត្ថុបានត្រឹមត្រូវ និងចំគោលដៅ ក្នុងរយៈពេល ២ទសវត្សរ៍មកនេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន​ពង្រីកការផលិតជាបន្ដបន្ទាប់ និងកំពុងត្រៀមខ្លួនឆ្ពោះទៅ​រកការផលិតដើម្បីនាំចេញ​នាពេលអនាគតផងដែរ។

ក្រៅពីការផលិត និងផ្គត់ផ្គង់សម្ភារៈសំណង់ បូទីកា ក៏បានបោះជំហានដ៏ធំមួយទៀត នៅឆ្នាំ២០១៧ ក្លាយជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន បុរី ឡុងនី ដែលជាគម្រោងលំនៅដ្ឋាន​ដែលត្រូវបានសាងសង់ឡើងដោយមានការគិតគូរខ្ពស់លើគុណភាព សោភណ្ឌភាព និងផាសុកភាពសម្រាប់អ្នករស់នៅ។

អ្វីដែលជាមោទនភាព និងជាជំហានបន្ទាប់ «បូទីកា» កំពុងអភិវឌ្ឍន៍សួនឧស្សាហកម្ម Botica Industrial Park លើផ្ទៃដីជិត ២០ហិកតា នៅតំបន់ផ្លូវជាតិលេខ៣ ដែលរំពឹងថា នឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋរហូតដល់ទៅជាង ១ម៉ឺននាក់។ បើតាមការគូសបញ្ជាក់ ឧកញ៉ា កែវ បូណ៌ភិរក្ស បច្ចុប្បន្នគម្រោងនេះ កំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីអ្នកវិនិយោគទាំងនៅក្នុងស្រុក និងអន្តរជាតិ។

ថ្លែងក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ បានកោតសរសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន ដែលមានយុទ្ធសាស្ត្រច្នៃប្រឌិតខ្ពស់ អាចប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ក្នុងពេលដែលពិភពលោកជួបវិបត្តិធំៗ ដូចជា វិបត្តិសេដ្ឋកិច្ច, កូវីដ-១៩ និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ទាំងនេះបាន បង្ហាញឱ្យឃើញយ៉ាងច្បាស់ពី ស្មារតីសាមគ្គីភាព ភាពច្នៃប្រឌិត និងយុទ្ធសាស្ត្រ ដឹកនាំដ៏មានប្រសិទ្ធភាព ក្រោមការដឹកនាំរបស់ប្រធានគ្រប់គ្រង។

សម្តេចក៏បានគូសរំលេចថា ការរីកចម្រើនរបស់ បូទីកា គឺបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់វិស័យឯកជន ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ការចូលរួមចំណែកនេះ មិនត្រឹមតែជួយបង្កើតការងារ និងប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យមានចីរភាព និងបរិយាបន្ន តាមរយៈ ការពង្រីកសមត្ថភាពនៃធុរកិច្ច ។

គួររំឭកផងដែរថា មុនពេលឈានមកដល់ភាពជោគជ័យនៅថ្ងៃនេះ «បូទីកា» ត្រូវបានបង្កើតឡើងដោយ ឧកញ៉ា កែវ បូណ៌ភិរក្ស និងភរិយា ក្នុងឆ្នាំ២០០៤ តាមរយៈការនាំចូលផលិតផលបច្ចេកទេស BOSTIK (យីហោអាម៉េរិកដែលមានអាយុកាលជាង ១៣៧ឆ្នាំ)។ Bostik យីហោអាមេរិកក្រោយមក​ លក់ទៅអោយអូស្ត្រាលី​ និងមានប្រភពពីក្រុមហ៊ុន Total អន្តរជាតិ។

ក្រោយមកនៅឆ្នាំ២០០៥ ក្រុមហ៊ុន បូទីកា បានបង្កើតរោងចក្រផ្ទាល់ខ្លួននៅផ្លូវទ្រុងមាន់ និងបានប្រកាសបើកដំណើរការជាផ្លូវការនៅឆ្នាំ២០០៦ ដោយបានអភិវឌ្ឍខ្លួន​ឥតឈប់ឈរ រហូតក្លាយជាមោទនភាពជាតិដែលទទួល​ស្គាល់ដោយស្តង់ដាអន្តរជាតិមកទល់បច្ចុប្បន្ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *