ដំណើរទស្សនៈកិច្ចរបស់សម្តេចធិបតីនៅបរទេស គឺកៀរគរវិនិយោគិន ដើម្បីការវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុបជាង ២ ៥០០នាក់ កាលពីល្ងាចថ្ងៃចុងសប្ដាហ៍កន្លងទៅនៅប្រទេសបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វត្តមានរបស់សម្តេចនៅក្រៅប្រទេស ជាការទាក់ទាញវិនិយោគិន ដើម្បីទៅវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្មវិធីច្រើន ហើយមមាញឹកបែបនេះ តែដោយសារការសម្រេចចិត្តរបស់សម្តេចផ្ទាល់តែម្តង ពីព្រោះថា បើជំនួបរបស់ សម្តេចជាមួយដៃគូអន្តរជាតិត្រឹម១៥នាទី អាចទាក់ទាញការវិនិ​យោគរបស់ពួកគាត់នៅកម្ពុជា នោះសម្តេចត្រូវតែចំណាយពេលជួបដោយមិនខ្វល់ពីការនឿយហត់ គឺភារកិច្ចតែមួយ ធ្វើយ៉ាងណាដើម្បីគោះទ្វារដើម្បីចាប់ដៃ ដើម្បីបង្ហាញទាំងថ្នាក់ដឹកនាំនយោបាយ អង្គការ ក៏ដូចជាធុរកិច្ច ទៅលើពិភពលោកអំពីកម្ពុជា ដោយវត្តមាននៅអឺរ៉ុប៦ថ្ងៃនេះ សម្តេចមានកម្មវិធីប្រជុំប្រមាណ៤០ ។

ពិធីសំណេះសំណាលរវាងសម្ដេចធិបតី នាយករដ្ឋមន្ត្រី និងពលរដ្ឋនាថ្ងៃនោះ គឺបានបន្តយ៉ាងខ្ជាប់ខ្ជួនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលតែងបានផ្តល់ពេលវេលាដើម្បីជួបជាមួយបងប្អូនសហគមន៍រស់នៅតាមបណ្តាក្រៅប្រទេស ហើយក្នុងនោះតំបន់អឺរ៉ុប ក៏ត្រូវបានរៀបចំជាបន្តបន្ទាប់។ គោលបំណងសំខាន់ក្នុងការជួបជុំ គឺដើម្បីសាកសួរសុខទុក្ខ និងផ្តល់នូវការសំណេះសំណាលប្រកបដោយស្មារតីខ្មែរតែមួយ ជាពិសេសក៏បានឆ្លៀតឱកាសក្នុងការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុខសន្តិភាព ការអភិវឌ្ឍ និងសេចក្តីសុខសាន្តរបស់កម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា វេទិកាសេដ្ឋកិច្ចពិភពលោក គឺជាវេទិកាមួយដែលបណ្ដុំថ្នាក់ដឹកនាំកំពូល ទាំងនយោបាយ ទាំងសេដ្ឋកិច្ច ទាំងធុរកិច្ច មកប្រមូលគ្នា ហើយសម្តេចតេជោ ហ៊ុន សែន តែងតែចូលជាប្រចាំ ហើយការចូលរួមវេទិកានេះ ដើម្បីបង្ហាញអំពីគោលនយោបាយរបស់កម្ពុជាមួយចំនួន ពាក់ព័ន្ធទៅនឹងស្ថានភាពសេដ្ឋកិច្ច ធុរកិច្ចពិភពលោក ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជំហររបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការចូលរួមពិភពលោកសេដ្ឋកិច្ចនេះ ដើម្បីទៅផ្សព្វផ្សាយអំពីគោលនយោបាយរបស់កម្ពុជា ក្នុងការចូលរួមជាមួយបណ្ដាធុរកិច្ចផ្សេងៗ ដើម្បីបង្កើតទំនាក់ទំនងសេដ្ឋកិច្ច ដែលនៅទីនេះកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ធ្វើឡើងក្រោមមូលបទ «ការកសាងឡើងវិញនូវទំនុកចិត្ត» ដោយផ្តោតលើគោលការណ៍ជាមូលដ្ឋាន ដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណ​នេយ្យភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយរបស់កម្ពុជា គឺធ្វើយ៉ាងណាឱ្យកម្ពុជាអាចរស់ដោយខ្លួនឯង ពិសេសគោលដៅរបស់រដ្ឋាភិបាលថ្មី គឺធ្វើយ៉ាងណាត្រូវឱ្យអត្រាក្រីក្រធ្លាក់ចុះនៅក្រោម១០ភាគរយ តាមរយៈគោលនយោបាយបញ្ចកោណ និងត្រូវធ្វើឱ្យប្រទេសកម្ពុជាមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយជាប្រទេសអ្នកមានឆ្នាំ២០៥០។

សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់សម្តេច​ធិបតី ហ៊ុន ម៉ាណែត ​នៅបារាំង ​គឺកម្ពុជាបាន​វាយតម្លៃ​ខ្ពស់​ទៅលើ​តួនាទី​របស់​បារាំង​ក្នុង​ការកសាង​សន្តិភាព​ និង​អភិវឌ្ឍ​នៅ​កម្ពុជា​ស្ទើរ​គ្រប់​វិស័យ ​ដែលជា​កត្តា​សំខាន់​ធ្វើឱ្យ​សេដ្ឋកិច្ច និង​សង្គម​កម្ពុ​ជាមាន​ការរីក​ចម្រើន​ខ្លាំង ​និងជាកិច្ច​​លើកកម្ពស់​កិច្ចសហប្រតិបត្តិការលើ​ព​ហុ​វិស័យ​ ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​សង្គមបន្ថែមទៀត​ដល់​កម្ពុជា ក៏ដូចជា​ជំរុញ​ការវិនិយោគ និង​អ្នក​ទេសចរ​បារាំង​បន្ថែមទៀត​មក​កម្ពុជា​​។​

ដោយឡែកលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែង​​​ក្នុង​សន្និសីទសារព័ត៌មាន ​ដោយគូស​បញ្ជាក់​ថា ​​ទោះជាយ៉ាងណា ក៏មានមានក្រុមហ៊ុន និងសហគ្រាសបារាំងជាង ២០០ កំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា ស្ថាន​ទូតធ្វើយ៉ាងណា​ជួយ​ជំរុញ​ឱ្យ​ធុរកិច្ច​​បារាំងមកវិនិយោគឱ្យបានច្រើន​ថែមទៀត។

សូមបញ្ជាក់ថា ដោយយោងតាមទិន្នន័យសភាពាណិជ្ជកម្មបារាំងប្រចាំនៅកម្ពុជា ចំនួននេះនៅតិតតួច ដែលគួរតែមានការវិនិយោគច្រើនជាងនេះ ហើយមូលហេតុ​ដែលក្រុមហ៊ុន​បារាំងហាក់​មិន​សូវ​មក​វិនិយោគ​​នៅ​ប្រទេស​កម្ពុជាដោយសារមាន​​កត្តារាំងស្ទះ​​មួយ​ចំនួន រួមមាន កង្វះ​​ព័ត៌មាន​ពី​ស្ថានភាព​​វិនិយោគ​នៅ​ប្រទេស​កម្ពុជា កង្វះខាត​ផ្នែក​ឡូជីស្ទីក និង​កម្លាំង​ពលកម្ម រួម​ទាំង​បញ្ហា​ពន្ធ​ក៏​ពាក់ព័ន្ធ​ផងដែរដល់​ឱកាស​ទាក់​ទាញ​វិនិយោគ​បារាំង​នៅ​កម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ