អាជីវកម្មលក់គ្រឿងសម្ភារតុបតែងលម្អ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

ភ្នំពេញ ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋតែងតែធ្វើការបោសម្អាត និងរៀបចំតុបតែងលម្អផ្ទះ ក៏ដូចជាបណ្តាស្ថាប័នរដ្ឋ និងឯកជននានា ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ក៏ដូចជាទទួលយកនូវសិរីសួរស្ដី ដែលជាឱកាសមួយទាមទារឱ្យម្ចាស់អាជីវកម្មលក់គ្រឿងតែងលម្អត្រៀមខ្លួនក្នុងការលក់ និងផ្គត់ផ្គង់គ្រឿងសម្ភារនានាឱ្យបានរួចរាល់។

លោក ឡេង លាភផេង ជាម្ចាស់អាជីវកម្មលក់មួកស្លឹកត្នោត និងសម្ភារៈសម្រាប់តុបតែងលម្អបែបខ្មែរ ដែលបានផ្ទុះការគាំទ្រខ្លាំងទៅលើមួកស្លឹកត្នោតខ្មែរកាលពីឆ្នាំមុននោះ បានប្រាប់ AMS Economy ឱ្យដឹងថា ខាងលោក និងក្រុមការងារកំពុងញាប់ដៃញាប់ជើងក្នុងការប្រមូលទិញសម្ភារតែងលម្អមកស្តុកទុកដើម្បីលក់ ក៏ដូចជាបានសិក្សា និងកែលម្អកំហុសមួយចំនួនដែលធ្លាប់មានកាលពីឆ្នាំមុន ធ្វើយ៉ាងណាបំពេញតម្រូវការភ្ញៀវឱ្យបានល្អបំផុត។

លោកបញ្ជាក់ថា៖

«យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ឆ្នាំនេះ ជាពិសេសសម្រាប់មួកស្លឹកត្នោតដែលពេញនិយមជាងគេ ដោយយើងជ្រើសយកមួកណាដែលស្អាតៗ ចៀសវាងទាស់ចិត្តភ្ញៀវ ហើយយើងក៏ផ្លាស់ប្ដូរការវេចខ្ចប់ដោយដាក់ជាកេសវិញ ដើម្បីធានានូវគុណភាព ក៏ដូចជារូបរាងរបស់គ្រឿងតែងលម្អ ធ្វើយ៉ាងណាអាចរក្សាសោភ័ណភាពស្រស់ស្អាតពេលទៅដល់ដៃភ្ញៀវ»។

លោកបន្ថែមថា ៖

«ក្រៅពីមួកស្លឹកត្នោត អាជីវកម្ម «មួកស្លឹកត្នោតខ្មែរ» ក៏មានលក់សម្ភារៈតុបតែងលម្អបែបខ្មែរផ្សេងៗទៀត ដូចជា កញ្ចើ ល្អី ឈ្នាង អង្រុត ក្អម ស្បូវ គោមផ្កាយ ទ្រូ សង្រែក បំពង់ទឹកត្នោត ស្លាកសួស្ដីឆ្នាំថ្មី និងប្រភេទខ្សែទង់ចំរុះពណ៌ ហើយយើងក៏ព្យាយមរិះរកនូវសម្ភារតុបតែងបែបខ្មែរបន្ថែមទៀត ធ្វើយ៉ាងណាបំផុសបំផុលឱ្យប្រជាជនយើងទិញយកទៅតុបតែងឱ្យបានកាន់តែច្រើនថែមទៀត»។

ដោយឡែកឆ្នាំនេះ លោក លាភផេង បានសង្កេតថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានការនិយមគាំទ្រ និងទិញប្រភេទមួកស្លឹកត្នោតដែលមានរចនាជាទង់ជាតិខ្មែរនៅខាងលើ ហើយលោកក៏មានក្ដីរំពឹងទុកដែរថា នឹងមានការគាំទ្រខ្លាំងជាងឆ្នាំមុនទៅទៀត ជាពិសេសទាក់ទងនឹងគ្រឿងសម្ភារបែបខ្មែរទាំងនៅទីក្រុង និងតាមបណ្ដាខេត្ត។

គួរបញ្ជាក់ថា អាជីវកម្មលក់សម្ភារៈតាំងលម្អបែបខ្មែរ «មួកស្លឹកត្នោតខ្មែរ» បានចាប់ផ្ដើមបង្កើត និងដំណើរការនៅឆ្នាំ២០២៣ ដោយផ្ដោតលើគ្រឿងដេគ័របែបខ្មែរ ជាពិសេសគឺសម្រាប់រៀបចំសង្ក្រាន្ត ព្រោះលោកមានចំណូលចិត្តការតុបតែងបែបខ្មែរ ហើយអតិថិជនក៏អាចរកទិញសម្ភារៈតាំងលម្អបានច្រើនមុខ ច្រើនប្រភេទតាមរយៈបណ្តាញសង្គម (page មួកស្លឹកត្នោតខ្មែរ) របស់លោកផ្ទាល់ ដោយមិនចាំបាច់ដើររកច្រើនកន្លែង និងចំណាយពេលយូរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

តម្រូវការប្រើប្រាស់ធ្យូងអនាម័យកំពុងបន្តកើនឡើង ខណៈដែលតម្លៃឧស្ម័នហ្គាសឡើងថ្លៃ

ជំនួញ, ព្រឹត្តិការណ៍

• 19/05/2026

តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមជនបទក៏ដូចជានៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ ស្របពេលដែលតម្លៃឧស្ម័នហ្គាស(LPG) ឡើងថ្លៃខ្ពស់

ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិនជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ

ក្រុមហ៊ុន Smart Axiata និង Canadia Group ចាប់ដៃសហការជំរុញបរិវត្តកម្មឌីជីថលសម្រាប់អតិថិជន សហគ្រាស និងធុរកិច្ចនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/05/2026

ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Canadia Group រួមមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH)

វៀតណាម អាចជាអ្នកឈ្នះមុនគេក្នុងសង្គ្រាមបច្ចេកវិទ្យារវាងអាម៉េរិក និងចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/05/2026

ប្រទេសវៀតណាម កំពុងក្លាយជាតួអង្គទទួលបានផលប្រយោជន៍ដ៏ធំធេង និងគួរឱ្យភ្ញាក់ផ្អើលបំផុតពីសង្គ្រាមបន្ទះឈីបសកល (Chip War)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *