ផ្កាអំបិលកំពត នៅតែមានតម្រូវការទីផ្សារខ្ពស់ និងតម្លៃថ្លៃ

កំពត ៖ ផ្កាអំបិលកំពត ជាផលិតផលសម្គាល់ភូមិសាស្ត្រមួយដែលមានកិត្តិនាមល្បីល្បាញប្រចាំខេត្តកំពត ទាំងផ្នែកគុណភាព គុណតម្លៃ និងមានតម្លៃខ្ពស់ ហើយមានតម្រូវការទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។ ក្នុងនោះ សហគ្រាស ថូង ជាសហគ្រាសឈានមុខមួយក្នុងការផលិត និងសហការជាមួយប្រជាកសិករក្នុងតំបន់ក្នុងការផលិត និងកែច្នៃអំបិលលក់នៅលើទីផ្សារ។

កញ្ញា ថូង ធីតា ជាស្ថាបនិកសហគ្រាសផលិតអំបិល ថូង អ៊ិធ័រប្រាយស៍ (THAUNG ENTERPRISE) បានប្រាប់ AMS Economy ឱ្យដឹងថា៖

«សហគ្រាស ថូង របស់យើងបច្ចុប្បន្នកំពុងផលិតអំបិលធម្មជាតិចេញពីខេត្តកំពត និងកែប ដោយយើងសហការជាមួយប្រជាកសិករក្នុងតំបន់ ហើយក្នុងនោះយើងមានប្រភេទអំបិលផ្សេងៗគ្នា ដូចជា អំបិលគ្រួស អំបិលម៉ដ្ឋ អំបិលស្លឹក អំបិលកិន និងផ្កាអំបិលជាដើម។ ជាទូទៅយើងផ្ដោតទៅលើផលិតផលទាំងអស់ តែជាយុទ្ធសាស្ត្រយើងផ្ដោតចម្បងទៅលើប្រភេទអំបិលគ្រួសដែលផ្គត់ផ្គង់ទៅលើទីផ្សារធំៗ និងផ្កាអំបិល ដែលទទួលបានការគាំទ្រទាំងក្នុង និងក្រៅប្រទេស ណាមួយវាជាប្រភេទផលិតផលដែលមានកម្រិត មានគុណតម្លៃ និងតម្លៃខ្ពស់»។

កញ្ញាបន្តថា សម្រាប់ការផលិត សហគ្រាសមួយនេះមានផលិតកម្មផ្ទាល់ខ្លួនផង និងសហការជាមួយប្រជាកសិករផង ដោយការផលិតក្នុងសហគ្រាសផ្ទាល់អាចផលិតជាមធ្យមបានប្រមាណ ៥០០០តោនក្នុងមួយឆ្នាំ និងកិច្ចសហការជាមួយប្រជាកសិករជាដៃគូអាចផលិតបានដល់ទៅ ៥ម៉ឺនតោនក្នុងមួយឆ្នាំផងដែរ។ ដោយឡែកទីផ្សារ សហគ្រាស ថូង ផ្ដោតលើទីផ្សារទំនើប តួយ៉ាងនៅតាមបណ្ដាផ្សារទំនើប ផ្សារម៉ាត និងផ្សារកសិផលជាដើម ចំណែកការនាំចេញទៅក្រៅប្រទេស ក៏មានសក្ដានុពលខ្ពស់ចំពោះអំបិលធម្មជាតិកំពត កែប។

ជាមួយនឹងជោគជ័យទាំងនេះ កញ្ញា ថូង ធីតា ក៏បានរៀបរាប់ពីជំនួយដែលសហគ្រាស ថូង ទទួលបានពីសហគ្រិនខ្មែរ ឬ KE ដែរថា៖

«សហគ្រិនខ្មែរ ឬ KE បានជួយដល់សហគ្រាស ថូង ក្នុងកញ្ចប់ជំនួយសហគ្រិនខ្មែរ សម្រាប់ការជួយគាំទ្រផ្នែកទីផ្សារ និងផលិតកម្មមួយចំនួនទៀត ជាពិសេសក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ដោយសារសហគ្រិនខ្មែរ ឬ KE ជាស្ថាប័នរដ្ឋាភិបាលមួយដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការបណ្ដុះបណ្ដាលសហគ្រិនភាព ជួយជ្រោមជ្រែង ផ្ដួចផ្ដើមរាល់សកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធនឹងសហគ្រិនភាព»។

កញ្ញាបន្ថែមថា មិនត្រឹមតែចក្ខុវិស័យប៉ុណ្ណោះទេ សហគ្រិនខ្មែរក៏មានទាំងជំនួយ និងសកម្មភាពផ្សេងៗដើម្បីអភិវឌ្ឍសហគ្រិនភាព ទាំងផ្នែកបច្ចេកទេស ផ្នែកសមត្ថភាព ឬជំនួយផ្សេងៗទៀត ដែលតែងតែជួយគាំទ្រដល់ម្ចាស់សហគ្រាសនានា។ ហេតុនេះ សហគ្រិនដែលជាម្ចាស់សហគ្រាសនានាគួរតែស្វះស្វែង គិតគូរក្នុងការចូលរួមជាមួយសហគ្រិនខ្មែរ ឬ Khmer Enterprise នេះ។

សម្រាប់គម្រោងនាពេលអនាគត ម្ចាស់សហគ្រាសខាងលើរៀបរាប់ថា មានគម្រោងពង្រីកផលិតកម្មដើម្បីបង្កើនការផលិតអំបិលដើម្បីផ្គត់ផ្គង់ឱ្យត្រូវតាមតម្រូវការដែលកំពុងកើនឡើង និងស្វែងរកទីផ្សារថ្មីៗ ក៏ដូចជាអភិវឌ្ឍការផលិតផលអំបិលដែលមានតម្លៃបន្ថែម តាមយរៈការធ្វើឱ្យប្រសើរឡើងផ្នែកបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ដូចជាថាមពលពន្លឺព្រះអាទិត្យ និងការដើរក្បួនផ្សេងៗទៀត។ ក្រៅពីនេះ ក៏មានកិច្ចសហការជាមួយអាជីវកម្ម អង្គការ ឬស្ថាប័នស្រាវជ្រាវផ្សេងទៀត ដើម្បីទទួលបាននូវបច្ចេកវិទ្យា ទីផ្សារ និងជំនាញថ្មីៗ ជាពិសេសជាមួយ KE ដែលអាចទទួលបានការគាំទ្រច្រើនទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....