ប៉ៃលិន ៖ ជាប្រភេទផលិតផលថ្មីដែលត្រូវបានកែច្នៃចេញពីផ្លែមៀនប៉ៃលិន ចម្រាញ់ផ្អាប់បន្ទុំផលិតចេញជាស្រាមៀនប៉ៃលិន (Pailin Longan Wine) មួយប្រភេទដ៏មានរសជាតិឆ្ងាញ់ ក្រអូបឈ្ងុយឈ្ងប់យ៉ាងជក់ចិត្ត ក្រោមស្លាកយីហោ PALOWIN កំពុងចរាចរណ៍នៅលើទីផ្សារក្នុងនាមជាផលិតផលក្នុងស្រុក និងបង្កើតឡើងដោយជនជាតិខ្មែរ ដែលទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់។

PALOWIN ត្រូវបានបំបែកចេញពីពាក្យថា Pailin Longan Wine ឬជាភាសាខ្មែរថា ស្រាមៀនប៉ៃលិន គឺជាយីហោផលិតថ្មីរបស់សិប្បករខ្មែរមួយរូបស្ថិតក្នុងខេត្តប៉ៃលិន ដែលបានស្រាវជ្រាវ និងផលិតចេញជាស្រាមួយប្រភេទមានរសជាតិផ្អែម ចត់ ជូរ និងល្វីង លាយនឹងក្លិនក្រអូបឈ្ងុយ វេចខ្ចប់យ៉ាងស្រស់ស្អាតនៅក្នុងដប ហើយអាចរក្សាទុកបានយូរមិនចាញ់ស្រាក្រហម ឬស្រាទំពាំងបាយជូរដែលនាំចូលមកពីក្រៅប្រទេសប៉ុន្មាននោះទេ។

លោក វួច ធុច ជាម្ចាស់សិប្បកម្ម ផលិតស្រាមៀនប៉ៃលិនមួយកន្លែង ស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានប្រាប់ AMS ឲ្យដឹងថា សិប្បកម្មផលិតស្រាចេញពីផ្លែមៀនប៉ៃលិននេះ លោកបានសាកល្បងផលិតតាំងពីឆ្នាំ២០០៨ ប៉ុន្តែដោយសារតែខ្វះដើមទុន និងធនធានចំណេះដឹងផ្នែកផលិតស្រាផងដែរនោះក៏ត្រូវបានជួបភាពបរាជ័យជាច្រើនលើកច្រើនសារ ហើយទើបតែនៅឆ្នាំ២០១៨ ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចដំណើរការផលិតបន្ទាប់ពីបានសន្សំដើមទុន និងឆ្លងកាត់ការសិក្សាពីអ្នកជំនាញជនជាតិស្កុតលែន ហើយអាចដំណើរការរហូតមកដល់សព្វថ្ងៃនេះ។

លោក វួច ធុច បានមានប្រសាសន៍ថា ៖
«ខ្ញុំចាប់អារម្មណ៍លើការផលិតស្រាមៀនប៉ៃលិន ដោយសារកសិផលផ្លៃមៀនប៉ៃលិនយើងមានស្រាប់ មិនពិបាករក ហើយក៏មិនសូវចំណាយលើដើមទុនច្រើននោះដែរ ហើយម៉្យាងទៀត វាក៏ជាផលិតផលក្នុងស្រុកលើកដំបូងគេបង្អស់ដែលមិនទាន់មានគេផលិតនៅឡើយ»
បច្ចុប្បន្ន សិប្បកម្ម វួច ធុច មានលទ្ធភាពអាចផលិតស្រាមៀនប៉ៃលិនបាន ២០០០ដប ក្នុងមួយលើកដែលត្រូវចំណាយពេលប្រមាណ ៦ខែក្នុងការផ្អាប់ទុក បន្ទុំឲ្យងំឈ្ងុយល្អ បន្ទាប់មកទើបគេធ្វើការច្រោះ និងយកច្រកដបវេចខ្ចប់ឲ្យបានស្អាតសម្រាប់នាំយកទៅលក់នៅលើទីផ្សារ។ ដោយឡែក ផ្លែមៀនប៉ៃលិន ដែលជាវត្ថុធាតុដើមយ៉ាងសំខាន់ក្នុងការផលិត ត្រូវបានប្រមូលទិញពីកសិករប្រមាណ ៤តោនក្នុងការផលិតចេញជាស្រាម្ដង (រយៈពេល៦ខែ) ហើយផ្លែមៀនទាំងនោះ សុទ្ធតែជាកសិផលក្នុងស្រុកដែលអាចធ្វើការបញ្ជាទិញពីចំការដោយផ្ទាល់។
ពាក់ព័ន្ធទៅនឹងតម្លៃស្រាមៀនប៉ៃលិនដែលត្រូវបានដាក់លក់នៅលើទីផ្សារក្រោមស្លាកយីហោ Palowin មានតម្លៃចន្លោះពី ១០-១២ ដុល្លារក្នុងមួយដប មានចំណុះ ៧៥០ មីលីលីត្រ ដែលជាតម្លៃមួយសមរម្យសម្រាប់អតិថិជនទូទៅដែលនិយមគាំទ្រស្រាមិនមានសារធាតុអាកុលខ្ពស់ និងអាចផ្តល់ផលប្រយោជន៍ចំពោះសុខភាព ហើយបច្ចុប្បន្ន ស្រាប្រភេទនេះកំពុងមានចរាចរណ៍ដាក់លក់នៅគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេស។
ម្ចាស់សិប្បកម្ម វួច ធុច ផលិតស្រាផ្លៃមៀនប៉ៃលិនរូបនេះបានបន្ថែមថា ៖
«ស្រាផ្លែមៀននេះគឺមានប្រយោជន៍ច្រើនចំពោះសុខភាព បើយើងទទួលទានសមល្មម និងត្រឹមត្រូវប្រចាំថ្ងៃ ពោលគឺអាចជួយដល់ការរំលាយអាហារ ជួយសម្រួលដល់ប្រព័ន្ធឈាម បេះដូង ជាពិសេសអាចជួយដុតជាតិខ្លាញ់ក្បាលពោះបានយ៉ាងប្រសើរ លើកលែងតែការទទួលទានលើសកម្រិតតែប៉ុណ្ណោះដែលអាចប៉ះពាល់ដល់សុខភាព»
សម្រាប់ដំណើរការនៃការផលិតចាប់ពីគ្រាដំបូង លោក វួច ធុច បានប្រាប់ឲ្យដឹងថា លោកបានចំណាយដើមទុនប្រមាណ ៦០០០ ដុល្លារ ក្នុងការទិញឧបករណ៍សម្រាប់ច្រោះ ទិញម៉ាស៊ីនសម្រាប់ច្រក ម៉ាស៊ីនសម្រាប់បញ្ចូលឆ្នុក និងទិញឆ្នុក ហើយក្រៅពីនេះ ត្រូវទិញដប និងការបោះពុម្ពស្លាកម៉ាកសញ្ញាជាដើម។
លោកញ្ជាក់ថា ទាក់ទងទៅនឹងការផលិតក៏មានផលលំបាកជាច្រើន ដោយសារគាត់ធ្វើជាលក្ខណៈគ្រួសារនៅឡើយ ហើយភាគច្រើនជួបប្រទះបញ្ហាដើមទុន សម្រាប់ទិញសម្ភារទំនើបៗដែលមានតម្លៃថ្លៃសម្រាប់យកមកផ្គត់ផ្គង់សង្វាក់ផលិតកម្មក្នុងការផលិត។ យ៉ាងណាមិញ លោកក៏មានគម្រោងបន្ថែមកម្លាំងពលកម្មក៏ដូចជាពង្រីកការផលិតឱ្យបានកាន់តែច្រើន និងអាចនាំចេញទៅទីផ្សារបរទេសទៀតផង។
ឆ្លៀតនៅក្នុងឱកាសនេះ លោក វួច ធុច ក៏បានផ្តល់ជាទស្សនទានចំពោះអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការធ្វើអាជីវកម្មដូចរូបលោក ឬអាជីវកម្មណាមួយផ្សេងទៀត គប្បីគួរតែសិក្សាឱ្យបានច្បាស់ពីប្រភពរបស់វត្ថុធាតុដើមក្នុងការផ្គត់ផ្គង់ដល់ការផលិត ម៉្យាងទៀតគឺសិក្សាពិនិត្យមើលតម្រូវការទីផ្សារក៏ដូចជាអតិថិជនគោលដៅ ថាតើផលិតណាមួយដែលមានតម្រូវការ និងមានការផ្គត់ផ្គង់តិចតួចនោះឡើយមុនធ្វើការសម្រេចចាប់ផ្ដើមចំណាយទុន។ អ្វីដែលសំខាន់នោះគឺ គោលជំហរ ឆន្ទៈ និងក្ដីស្រឡាញ់ គួបផ្សំជាមួយនឹងការអនុវត្តជាជំហានៗ ជៀសវាងបោះទុនច្រើននៅក្រាដំបូង ហើយត្តូវជួបភាពបរាជ័យដែលធ្វើឲ្យខាត់បង់ច្រើន។ ជាចុងក្រោយ លោកក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ជាពិសេសបងប្អូនប្រជាជនខ្មែរដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់សិប្បកម្មរបស់លោកដើម្បីបន្តដំណើរអភិវឌ្ឍន៍ផលិតលខ្មែរឲ្យកាន់តែល្អប្រសើរជានេះ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content