Tuvalu ប្រទេសកូនកោះតូចមួយក្លាយជា Digital Nation ដំបូងគេបំផុតដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ

បរទេស ៖ Tuvalu ជា​ប្រទេសដែលនកោះដ៏តូចមួយស្ថិតនៅក្នុង​អនុតំបន់​ប៉ូលីណេស៊ី នៃ​ទ្វីបអូសេអានី ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយវាមានទីតាំងស្ថិតនៅចំចន្លោះកណ្តាលនៃការធ្វើដំណើររវាងកោះហាវ៉ៃ និងអូស្ត្រាលី។

បើគិតជាចំនួនប្រជាជនវិញ Tuvalu គឺជាប្រទេសស្ថិតនៅក្នុងចំណោមប្រទេសមានអធិបតេយ្យភាព និងតូចជាងគេបំផុតរបស់ពិភពលោក ប៉ុន្តែធំជាងបុរីវ៉ាទីកង់បន្តិច ហើយ Tuvalu មិនមែនជារដ្ឋសមាជិកអង្គការសហប្រជាជាតិនោះទេ ហើយបើគិតជាផ្ទៃដីវិញ Tuvalu គឺជាប្រទេសអធិបតេយ្យភាពតូចបំផុតទី៣របស់ពិភពលោកដែលមានតែប្រទេស Monaco និង Nauru ប៉ុណ្ណោះដែលមានផ្ទៃដីតូចជាង Tuvalu ។

ដោយឡែក ក្នុងគ្រាដែលមានបញ្ហាបម្រែបម្រួលអាកាសធាតុ ឬ Climate Change បានក្លាយទៅជាការគំរាមកំហែងធំបំផុតសម្រាប់ប្រជាជាតិដ៏តូចមួយនេះ ពីព្រោះថានឹងមិនមានអ្វីមករារាំង Tuvalu មិនឲ្យលិចចូលទៅក្រោមទឹកបាននោះឡើយនៅត្រឹមដំណាច់ទសវត្សរ៍ចុងក្រោយនេះ។

ជាការសម្រេចចិត្តរបស់រដ្ឋាភិបាលដែលមានប្រជាពលរដ្ឋរស់នៅប្រមាណជាង ១១ ០០០នាក់ ប្រទេស Tuvalu បានសម្រេចចិត្តក្នុងការរៀបចំខ្លួនក្លាយទៅជាប្រទេសឌីជីថលដំបូងគេបំផុតលើពិភពលោក ឬ The World first digital nation តាមរយៈការកសាង និងអភិវឌ្ឍខ្លួនបន្តិចម្តងៗតាមចំណែករបស់ប្រទេសទៅក្នុងពិភពលោកសិប្បនិម្មិត ឬ Metaverse។

រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេស Tuvalu លោក Simon Kofe បានចេញសេចក្តីថ្លែងការណ៍ប្រកាសនេះនៅឯកិច្ចប្រជុំ COP27 ថា ៖

“ដីរបស់ពួកយើង, សមុទ្ររបស់យើង និងវប្បធម៌របស់យើង ជាកេរ្ត៍តំណែលដ៏មានតម្លៃរបស់ពលរដ្ឋ Tuvalu ដូចនេះ ទោះបីជាមានអ្វីកើតឡើងចំពោះដែនកោះរបស់យើងនាពេលអនាគតក្តី ប៉ុន្តែយើងបានសម្រេចចិត្តរៀបចំប្រទេសរបស់យើងមួយទៀតនៅលើពិភពសិប្បនិម្មិតដើម្បីអាចគេចចេញពីបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយធានាបានថាពលរដ្ឋយើងជំនាន់ក្រោយនៅតែអាចមើលឃើញអ្វីដែលជា Tuvalu នៅ Metaverse ។”

នេះមិនមែនជាលើកទីមួយ ដែល Tuvalu បានព្យាយាមបង្ហាញពិភពលោកអំពីបញ្ហាបម្រែបម្រួលអាកាសធាតុដោយកាលពីប៉ុន្មានខែមុនរដ្ឋមន្ត្រីដដែលរូបនេះក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ទៅកាន់អង្គប្រជុំស្តីអំពីបញ្ហាបម្រែបម្រួលអាកាសធាតុដោយឈរថ្លែងការណ៍ចេញពីក្នុងទឹកសមុទ្រដែលជាទីកន្លែងដែនដីរបស់ប្រទេសកំពុងលេចលង់ចូលទឹកសមុទ្រផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង