ប៉ាគីស្ថាន ទិញប្រេងឆៅរុស្ស៊ីដោយប្រើប្រាស់ប្រាក់យ័នចិន ដើម្បីទទួលបានការបញ្ចុះតម្លៃ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ប៉ាគីស្ថានបាននាំចូលប្រេងឆៅរុស្ស៊ីដោយប្រើប្រាស់ប្រាក់យ័នចិនដើម្បីទទួលបានការបញ្ចុះតម្លៃ ដែលវាជាការផ្លាស់ប្តូរមួយនៅក្នុងគោលនយោបាយទូទាត់ប្រាក់ដែលគ្រប់គ្រងដោយប្រាក់ដុល្លារអាមេរិក។

ស្របពេលដែលប៉ាគីស្ថានទទួលបានបញ្ចុះតម្លៃពីការទិញប្រេងឆៅពីរុស្ស៊ី វាបានជួយសម្រួលដល់ប្រទេសដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងបញ្ហាទូទាត់សងបំណុលខាងក្រៅរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ការនាំចូលប្រេងឆៅបញ្ចុះតម្លៃរបស់រុស្ស៊ីបានមកដល់ទីក្រុង Karachi កាលពីថ្ងៃអាទិត្យកន្លងទៅនេះ អនុវត្តទៅតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងទីក្រុង Islamabad និងទីក្រុងម៉ូស្គូកាលពីដើមឆ្នាំនេះ ។ បច្ចុប្បន្ន​នេះ ប្រេងឆៅរបស់រុស្ស៊ីត្រូវបាននាំចូលមកកាន់​កំពង់ផែ​ក្នុង​ទីក្រុង Karachi ភាគ​ខាង​ត្បូង។

រដ្ឋមន្ត្រីប្រេងរបស់ប៉ាគីស្ថាន លោក Musadik Malik បាននិយាយថា ការទូទាត់ប្រាក់ត្រូវបានប្រើប្រាស់ជាប្រាក់យ័ន ឬ RMB។ ការទិញនេះជាកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលរវាងប៉ាគីស្ថានជាមួយនឹងរុស្ស៊ីជាលើកដំបូងជាមួយនឹងចំនួននាំចូល ១០០ ០០០ តោន ដែលក្នុងនោះ ៤៥ ០០០ តោនបានចូលចតនៅកំពង់ផែ Karachi រួចហើយ។ ប៉ាគីស្ថានបាន​ធ្វើ​ការ​ទិញប្រេងឆៅប្រភេទ Urals ពីរុស្ស៊ីតាំងពី​​ខែ​មេសាមកម្ល៉េះ។ ទោះជាយ៉ាងណាក្តី រដ្ឋមន្ត្រីរូបនេះមិនបានបង្ហាញពីព័ត៌មានលម្អិតពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងនេះ រួមទាំងតម្លៃ ឬការបញ្ចុះតម្លៃដែលប៉ាគីស្ថានទទួលបាននោះទេ។

លើសពីនេះ ការទិញរបស់ប៉ាគីស្ថានផ្តល់ឱ្យទីក្រុងមូស្គូនូវកន្លែងលក់ ឬ អតិថិជនថ្មីមួយដើម្បីបន្ថែមការកើនឡើងនៃការលក់ទៅកាន់ប្រទេសឥណ្ឌា និងចិន ព្រោះរុស្ស៊ីបានប្តូរទិសដៅទីផ្សារប្រេងពីលោកខាងលិចដោយសារតែជម្លោះអ៊ុយក្រែន។ យ៉ាងណាក៏ដោយ ទោះបីរុស្ស៊ីជាសម្ព័ន្ធមិត្តលោកខាងលិចដ៏យូរ និងជាគូប្រជែងនៃប្រទេសជិតខាងឥណ្ឌាក៏ដោយ ប៉ុន្តែអ្នកវិភាគនិយាយថា កិច្ចព្រមព្រៀងប្រេងឆៅនេះនឹងបង្ហាញពីផ្លូវថ្មីមួយសម្រាប់ប៉ាគីស្ថាននៅពេលដែលខ្លួនត្រូវការហិរញ្ញប្បទាន។ នៅដើមខែមិថុនានេះ ទីក្រុង Islamabad បានគូសបញ្ជាក់អំពីដំណើរនៃការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី អាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ ដែលជាសញ្ញាមួយផ្សេងទៀតបង្ហាញថា សេដ្ឋកិច្ចអាស៊ីខាងត្បូងកំពុងស្វែងរកមធ្យោបាយទិញ និងលក់ទំនិញដោយមិនមានការជួញដូរជាប្រាក់ដុល្លារ។ កាលពីឆ្នាំមុនកន្លងទៅនេះ ប៉ាគីស្ថានបាននាំចូលប្រេងចំនួន ១៥៤ ០០០ បារ៉ែលក្នុងមួយថ្ងៃ ដោយប្រហែល ៨០ ភាគរយនៃការផ្គត់ផ្គង់របស់ខ្លួនបានមកពីប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងប្រទេសឈូងសមុទ្រដទៃទៀត។ ឥឡូវនេះ ប៉ាគីស្ថានកំពុងដាក់គោលដៅនាំចូលប្រេងឆៅរុស្ស៊ីចំនួនមួយភាគបីនៃ​ប្រេងសរុបរបស់ខ្លួន។ ​ស្របពេលនេះដែរ គេសង្ឃឹមថាការបញ្ចុះតម្លៃប្រេងឆៅរបស់រុស្ស៊ីនឹងជួយរក្សាស្ថិរភាពតម្លៃប្រេងនៅក្នុងប្រទេសមួយចំនួនដែលកំពុងប្រឈមនឹងបំណុលខាងក្រៅខ្ពស់ រូបិយប័ណ្ណក្នុងស្រុកចុះខ្សោយ និងទុនបម្រុងរូបិយប័ណ្ណបរទេសទាប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ