ពលរដ្ឋទទួលបានចំណូលបន្ថែមពីអនុផលព្រៃឈើ ក្នុងរដូវចូលឆ្នាំខ្មែរ

ភ្នំពេញ ៖  ស្របពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរកាន់តែជិតចូលមកដល់ ប្រជាសហគមន៍ជាច្រើនគ្រួសារបានទទួលផលពីផ្លែឈើព្រៃ និងបានចាប់ផ្តើមប្រមូលផលហើយពេលនេះ ដោយអនុផលពីព្រៃឈើ ទាំងនោះរួមមាន ផ្លែគុយ ផ្លែសិរមាន់ ផ្លែភ្ញៀវ និងផ្លែឈើព្រៃមួយចំនួនទៀត ដែលមានផ្តល់ផលនៅក្នុងតំបន់រមណីយដ្ឋានអង្គរ  និងនៅតាមសហគមន៍ព្រៃឈើ និងទេសចរណ៍ តាមបណ្តាខេត្តមួយចំនួនផងដែរ។

អនុផលទាំងនោះសុទ្ធសឹងជា ផ្លែឈើព្រៃ ដែលបានផ្តល់ជាចំណូលបន្ថែម សម្រាប់ប្រជាពលរដ្ឋរស់នៅតាម បណ្តាខេត្តមួយចំនួន និងពលរដ្ឋនៅក្នុងតំបន់អង្គរនៃខេត្តសៀមរាប។

ជាក់ស្ដែង ប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរ បានចាប់ផ្តើមប្រមូលផលផ្លែឈើព្រៃ នៅតំបន់ជុំវិញបរិវេណ អង្គរ យកទៅលក់ដូរ នៅតាមផ្លូវក្បែរប្រាសាទនៅតាមផ្លូវប្រាសាទអង្គរវត្ត និងតាមផ្លូវកូម៉ៃជាដើម ដែលអ្នកទេសចរណ៍ឃើញហើយ ក៏នឹកភ្នកថា រដូវចូលឆ្នាំកំពុងតែឈានចូលមកដល់ ជាពិសេសឆ្នាំនេះ ក៏នឹងប្រព្រឹត្តិទៅស្របជាមួយនឹងពិធីគម្រប់ខួបទី ១០ នៃអង្គរសង្ក្រាន្តផងដែរ។

អ្នកស្រី សំរិត ហេង រស់នៅ ខេត្តសៀមរាប បានប្រាប់  AMS  កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៣ ថា អ្នកស្រីលក់ផ្លែឈើចម្រុះ ៥-៦ ឆ្នាំមកហើយ ហើយរដូវនេះ ផ្លែឈើដែលអ្នកស្រីមានលក់ច្រើនជាងគេ គឺផ្លែគុយ សិរមាន់ និងផ្លែភ្ញៀវជាដើម។

អ្នកស្រីបានប្រាប់ថា ៖

“ឆ្នាំនេះផ្លែឈើព្រៃ ដូចជា គុយ លក់បានតម្លៃសមរម្យ ក្នុង ១ គីឡូក្រាម លក់រាយតម្លៃ ២០,០០០ រៀល ទៅ ២៥០០០ រៀល ទិញចូលតម្លៃ ១៥០០០-១៧០០០រៀល។ ចំណែកផ្លែសិរមាន់ មិនទាន់ជាសម្បូរទេ ហើយលក់បានតម្លៃ ៧០០០ រៀល”

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រាប់ AMS ឱ្យដឹងថា ការទទួលផលពីអនុផលព្រៃឈើតំបន់រមណីយដ្ឋានអង្គរ ប្រជាពលរដ្ឋបានចាប់ផ្តើមលក់ប្រមាណជាងពីរ-បីសប្តាហ៍មកហើយ ហើយគាត់លក់ឱ្យទីផ្សារបានថ្លៃទៀតផង។ លោកបញ្ជាក់ថា អ្នកលក់អនុផលព្រៃឈើដទៃទៀត រស់ក្នុងក្រុង-ខេត្តសៀមរាប ក៏កំពុងមមាញឹកក្នុងការលក់ផ្លែឈើទាំងកញ្ច្រែង និងចងភ្ជួរជាចង្កោមៗ នៅតាមផ្លូវក្នុងតំបន់អង្គរ ដើម្បីទាក់ទាញអ្នកទិញជាភ្ញៀវទេសចរណ៍។

លោក ទា គឹមសុទ្ធ បានមានប្រសាសន៍ថា ៖

“ខ្ញុំបានទិញផ្ញើទៅមិត្តភ័ក្តិ ផ្លែគុយតម្លៃ ១ គីឡូ ២៥០០០ រៀល។ សម្រាប់ផ្លែគុយ និងផ្លែសិរមាន់ ជាផ្លែឈើព្រៃប្រចាំរដូវនេះ ហើយអតិថិជនចូលចិត្តទិញពិសាណាស់ ពិសេសអ្នកទេសចរមកពីចម្ងាយតែម្តង”

លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ថា ផ្លែគុយ ផ្លែសិរមាន់ និងអនុផលព្រៃឈើដទៃទៀត គឺជាប្រភេទ ផ្លែឈើ ព្រៃម្យ៉ាងដែលមានរសជាតិជូរលាយផ្អែម មានសម្បុរពណ៌លឿង និងអាចស្វែងរកទិញទទួលទានបាននៅតាមដង  ផ្លូវជាតិសំខាន់ៗ ជាពិសេសនៅតាមផ្លូវក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដែលប្រជាជននៅក្នុងតំបន់បានបេះយកមកលក់ ហើយអនុផលព្រៃឈើនេះក៏បានជួយបង្កើនចំណូល សម្រាលដល់ជីវភាពរបស់ប្រជាពលរដ្ឋមួយផ្នែកធំ។

រុក្ខជាតិ«គុយ»ឯណោះវិញ ជាលតាជាតិមួយប្រភេទដែលដុះតោងដើមឈើធំៗ ក្នុងព្រៃក្រាស់ ដែលមានប្រវែងរហូតដល់ ៣០ ម៉ែត្រ ដោយដើមមានសណ្ឋានជាឈើធំជាងលតាជាតិដទៃទៀត ជារុក្ខជាតិស្ទើរគ្មានស្លឹក សំបក ដើម មានសភាពរលោង និងមានពណ៌ត្នោត ផ្នែកនីមួយៗនៃដើមមានជ័រពណ៌សដូចទឹកដោះគោ ច្រើនមានដុះនៅ ក្នុងព្រៃធំ ព្រៃស្រោង ព្រៃស្បាត និងព្រៃរបោះតាមចម្រាក់ភ្នំ។ ផ្កាគុយរីកនៅខែកុម្ភៈ ដល់ ខែមីនា ហើយឱ្យផលពីចុងខែមីនា រហូតដល់ខែឧសភា-មិថុនា (ខែធ្លាក់ទឹកភ្លៀង) ។ ផ្លែគុយជាផលផ្លែមានសាច់ជោ និងគ្រាប់ផ្លែមានរាងមូល ឬរាងពងក្រពើ សំបកក្រាស់មានទំហំជាមធ្យម ៥.៨ ទៅ ៧.២ ស.ម សាច់ផ្លែមានជាតិទឹកច្រើន សំបកមានជ័រស្អិត មានគ្រាប់វែង ទំហំប្រហែល ០.៨-១.២ ស.ម។

ដោយឡែកតាមរយៈក្រសួងបរិស្ថាន  លោក ឡុង  ណេត ជាអនុប្រធានសហគមន៍ភ្នំទព័ជាង ស្ថិតនៅភូមិព្រះអង្គកែវ និងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងបានរៀបរាប់ថា សហគមន៍លោកមានសមាជិក ចំនួនប្រមាណជាង ១៧ គ្រួសារ ដែលមានមុខរបររកអនុផលព្រៃឈើ ក្នុងនោះមាន ១៣ គ្រួសារ ប្រមូលផ្លែគុយនិងក៏មានផ្លែសិរមាន់ផងដែរ។

លោក ឡុង ណេត បានមានប្រសាសន៍ថា ៖

“ការប្រមូលផលផ្លែគុយអាចទទួលបានក្នុង ១ គ្រួសារ ប្រមាណ ៧គីឡូក្នុង ១ ថ្ងៃ លក់បានប្រមាណ ១ គីឡូ ពី ១៣០០០ រៀល ទៅ ១៧០០០ រៀល សម្រាប់ការបោះដុំ”

លោក ឡុង  ណេត អនុប្រធានសហគមន៍ភ្នំទព័ជាងរូបនេះ បានបញ្ជាក់ដែរថា ក្នុងមួយរដូវសរុបទាំងអស់គ្នាមិនជាច្រើនប៉ុន្មានទេ តែក្រៅការប្រមូលអនុផលផ្លែឈើទាំងនេះហើយ ពលរដ្ឋសហគមន៍ក៏មានអនុផលផ្សិត ពីរទៅបីមុខផ្សេងទៀត ដែលអាចជួយសម្រួលដល់ជីវភាពរបស់អ្នកស្រុក ក្រៅពីរបរកសិកម្ម និងចិញ្ចឹមសត្វ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា