ការចិញ្ចឹមសត្វពពែ ទោះមានភាពទូលំទូលាយដូចសត្វដទៃ ប៉ុន្តែនៅតែមានទីផ្សារល្អ និងតម្លៃថ្លៃ

បន្ទាយមានជ័យ ៖ ការចិញ្ចឹមសត្វពពែដើម្បីសាច់នាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថា ហាក់មានភាពទូលំទូលាយមិនចាញ់ការចិញ្ចឹកសត្វគោ ក្របី នោះទេ ប៉ុន្តែសម្រាប់តម្រូវការទីផ្សារនៅតែមាន ហើយទទួលបានតម្លៃថ្លៃគួរសម ជាពិសេសតម្រូវការនៅតាមបណ្តាហាង ភោជនីយដ្ឋាននានា ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តទូទាំងប្រទេស។

លោក កាំង លីហៃ វ័យ ៤១ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វពពែយកសាច់មួយកន្លែងនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឱ្យដឹងថា ថ្វីត្បិតថា ទីផ្សាររបស់សាច់ពពែមិនមានភាពទូលំទូលាយដូចតម្រូវការសាច់គោ សាច់ជ្រូក និងសាច់មាន់ក៏ដោយ ប៉ុន្តែវានៅតែទីផ្សារ ជាពិសេសមានតម្លៃថ្លៃគួរសម ដែលអាចផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម ក៏ដូចជាអាជីវករដែលទទួលយកទៅលក់បន្តដែរ។

លោកបន្តថា ៖

“បច្ចុប្បន្នកសិដ្ឋានរបស់យើងមានពពែចំនួន ៤៥ក្បាល ហើយយើងមានដាំស្មៅប្រភេទឃីងក្រាស់ និងរុក្ខជាតិពណ៌បៃតងដទៃទៀតផងដែរ ហើយចំពោះតម្លៃនៅលើទីផ្សារយើងអាចទទួលបានតម្លៃ ៣៦ ០០០រៀលក្នុងមួយគីឡូក្រាម។”

លោកបន្តថា ៖

“សម្រាប់ការចិញ្ចឹមពពែ យើងចិញ្ចឹមពាក់កណ្តាលកសិដ្ឋាន ដោយព្រលែងឱ្យវាស៊ីស្មៅក្នុងរបង និងកាត់ស្មៅឲ្យស៊ីបន្ថែម។ ការចិញ្ចឹមនេះទៀតសោត យើងត្រូវផ្តោតលើកត្តាពូជ ចំណី និងទ្រុង ដែលមេពពែអាចផ្តល់កូន១ឆ្នាំ ២ដង ហើយម្ដង អាចបានកូនមួយ ឬ ពីរក្បាល ពេលខ្លះក៏អាចបាន ៣ក្បាលផងដែរ។” 

គួរបញ្ជាក់ដែរថា លោក កាំង លីហៃ បានចាប់ផ្តើមចិញ្ចឹមពពែក្នុងឆ្នាំ២០២១ បន្ទាប់ពីបានដួលរលំ និងខាតទុនជាច្រើនពីការចិញ្ចឹមមាន់ ទា និងសត្វក្រួច ហើយមូលហេតុចម្បង ដែលលោកសម្រេចចិត្តចិញ្ចឹមពពែដោយសារ សត្វពពែស៊ីស្មៅ និងរុក្ខជាតិជុំវិញផ្ទះជាអាហារ ដោយមិនចំណាយថ្លៃដើមទិញចំណីច្រើននោះទេ។ ចំណែកការចាប់ផ្ដើមនេះ ម្ចាស់កសិដ្ឋានខាងលើបានចំណាយដើមទុនប្រមាណ ៦០០ដុល្លារ សម្រាប់ទិញមេ និងបាពពែ ចំនួន៦ក្បាល (បា១ មេ៥) ដាក់ចិញ្ចឹមក្នុងទ្រុងដែលកែច្នៃចេញពីទ្រុងមាន់។

ចុងក្រោយ លោក លីហៃ ក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រសាច់ពពែក្នុងស្រុកមិនថាអតិថិជនអនឡាញ ឬតាមហាងនោះទេ ហើយលោកក៏មានគម្រោងចង់ពង្រីកការចិញ្ចឹមពពែឱ្យបាន ២០០ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារឱ្យកាន់តែទូលំទូលាយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖ ឈប់ធ្វើការរោងចក្រ មកបង្កើតអាជីវកម្មខ្នាតតូច ធ្វើនំសាំងវុិចលក់តាមចិញ្ចើមផ្លូវ អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានរស់សមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 20/01/2025

មុខរបរលក់នំសាំងវុិចចល័តតាមរ៉ឺកម៉កម៉ូតូ ជារបរតូចតាចតាមចិញ្ចើមផ្លូវ តែអាចរកចំណូលចិញ្ចឹមគ្រួសារបានសមរម្យ និងអាចផ្គត់ផ្គង់ឱ្យកូនបានរៀនសូត្រគ្រប់គ្រាន់

ចិន សម្រេចបានកំណើនសេដ្ឋកិច្ច ៥ភាគរយក្នុងឆ្នាំ២០២៤ ស្របតាមគោលដៅដែលកំណត់ដោយរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2025

ទីក្រុងប៉េកាំងបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចបានកើនឡើងលឿនពេញមួយឆ្នាំ ដោយកើនឡើងពី ៤,៦ ភាគរយក្នុងត្រីមាសទី៣ ដល់ ៥,៤ ភាគរយក្នុងត្រីមាសចុងក្រោយ។ ជាលទ្ធផល កំណើនសេដ្ឋកិច្ចចិនសម្រេចបានក្នុងអត្រាប្រចាំឆ្នាំ ៥​ ភាគរយក្នុងឆ្នាំ ២០២៤។

រាជរដ្ឋាភិបាលប្រកាសលើកលែងពន្ឋ-អាករពិសេស លើការផលិតស៊ីម៉ង់ត៍ក្នុងស្រុករយៈពេល២ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2025

រាជរដ្ឋាភិបាលបានប្រកាសពីការលើកលែងអាករ​ពិ​សេសចំនួន ៥ភាគរយ ​លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកដោយចាត់ទុកជាបន្ទុករបស់រដ្ឋដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិត​ស៊ីម៉ង់ត៍ក្នុងស្រុកឱ្យមានភាពល្អប្រសើរ

តម្រូវការឃ្លាំង​ស្តុកទំនិញ និង​រោងចក្រ ​​​រំពឹង​មាន​កំណើន​កាន់តែខ្ពស់​ ខណៈការ​វិនិយោគ​លើឧស្សាហកម្មមានកាន់តែច្រើន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/01/2025

អ្នកឧកញ៉ា សៀ ឫទ្ធី ៖ បច្ចុប្បន្ន​នេះ និងអនាគត ការ​វិនិយោគ​លើ​ឃ្លាំង និង​រោង​ចក្រគឺ​មិ​ន​ខ​ក​បំណ​ង​ទេ​ ​ព្រោះត​ម្រូវការ​អចលនទ្រព្យទាំងពីរ​នេះមានទិន្នាការ​កើនឡើង​ខ្ពស់ ទាំងឃ្លាំង​សម្រាប់ស្តុកផលិតផល​សម្រេច​មុននាំ​ចេញ​ ឃ្លាំង​សម្រាប់ស្តុកទំនិញ​មុនផលិត

ស្វែងយល់ពីប្រភេទអាជីវកម្ម និងសេវាកម្ម ដែលមានតម្រូវការទីផ្សារខ្ពស់នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/01/2025

ត្បិតថា ឱកាសទទួលបានភាគចំណេញតិចនៅក្នុងការប្រកួតប្រជែងកម្រិតខ្ពស់ក៏ពិតមែន ប៉ុន្តែដោយសារវាជាទីផ្សារដែលមានទំហំធំខ្លាំង ដូច្នេះ ការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសចិនមិនមែនជារឿងងាយពេកនោះទេ

ក្រសួងដែនដី ស្នើឱ្យមានការឯកភាពគ្នាពីម្ចាស់ដីតាមបណ្ដោយឆ្នេរ ២៧០០ម៉ែត្រខេត្តកែប ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋាន”ឆ្នេរតេជោសន្តិភាពកែប”

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/01/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំឱ្យមានការឯកភាពគ្នាពីម្ចាស់ដីតាមបណ្ដោយឆ្នេរ ២៧០០ម៉ែត្រខេត្តកែប ដើម្បីអនុវត្តការងារ៣ ចំណុចឱ្យដំណើរការព្រមៗគ្នា ជាប្រយោជន៍ដល់គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ "ឆ្នេរតេជោសន្តិភាពកែប"

រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តនូវកិច្ចពិភាក្សា ថែរក្សាមរតកដូនតា និងឈានទៅរៀបចំតំបន់បេតិកភណ្ឌអង្គរទាំងមូលឱ្យកាន់តែល្អប្រសើរជាងមុន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/01/2025

រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមសារជាថ្មីនូវកិច្ចការថែរក្សាមរតកដូនតា និងឈានទៅរៀបចំតំបន់បេតិកភណ្ឌអង្គរទាំងមូលឱ្យកាន់តែល្អប្រសើរជាងមុន

កាន់តែប្លែក អាជីវកម្មកែច្នៃប្រហុកពីសណ្ដែកសៀងធ្វើជាអាហារបួសដ៏មានរសជាតិ និងកំពុងមានការគាំទ្រ

ជំនួញ, ព្រឹត្តិការណ៍

• 17/01/2025

ដោយមានគំនិតកែច្នៃ និងយល់ពីតម្រូវការអ្នកហូបអាហារបួស ភោជនីយដ្ឋានមួយកន្លែងបានកែច្នៃផលិតប្រហុកពីសណ្ដែកសៀងដែលមានរសជាតិឆ្ងាញ់ និងពេញចិត្តអ្នកហូបបួសផ្ទាល់តែម្ដង

កម្ពុជា ត្រូវការថវិកា ២​ ៤២៨ប៊ីលានរៀល សម្រាប់ការទូទាត់ប្រាក់កម្ចី និងរំលស់បំណុលសាធារណៈ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/01/2025

រាជរដ្ឋាភិបាលមានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤,២០% នៃ ផ.ស.ស. ដែលនឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋក្នុងទំហំ ៥០០ ប៊ីលានរៀល សមមូលនឹងប្រមាណ ១២៣លានដុល្លារអាមេរិក