ភ្នំពេញ ៖ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន BMW Cambodia បានប្រារព្ធព្រឹត្តិការណ៍សម្ពោធរថយន្តជាផ្លូវការ THE NEW X7 ដ៏អស្ចារ្យដែលធ្វើឡើងនៅអគារតាំងបង្ហាញរថយន្ត BMW Cambodia ផ្ទាល់តែម្តង ដែលមានទីតាំងស្ថិតនៅ ផ្លូវសហព័ន្ធរុស្ស៊ី (១១០) ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនផងដែរ។

រថយន្តដ៏ទំនើបគឺរថយន្ត THE NEW X7 ថ្មីស្រឡាង ជាមួយនឹងការច្នៃប្រឌិតដ៏អស្ចារ្យ ទាំងសក្ដានុពលក្នុងការបើកបរ និងបច្ចេកវិទ្យានៃផ្នែកខាងក្នុង និងខាងក្រៅផងដែរ។ រថយន្ត THE NEW X7 បានមកដល់ប្រទេសកម្ពុជាហើយ ដោយរថយន្តនេះនាំចូលផ្ដាច់មុខ ដោយក្រុមហ៊ុន Prestige Auto Co., Ltd.។
រថយន្ត THE NEW X7 ដ៏ថ្មីស្រឡាង ជាមួយនឹងការច្នៃប្រឌិតរូបរាងថ្មីដ៏អស្ចារ្យ ទាំងសក្ដានុពលក្នុងការបើកបរ និងបច្ចេកវិទ្យានៃផ្នែកខាងក្នុងរបស់រថយន្ត THE NEW X7 ផងដែរ។

កាន់តែពិសេសជាងនេះទៅទៀត លក្ខណៈពិសេសដ៏អស្ចារ្យបំផុត របស់រថយន្តនេះ គឺ
- ប្រព័ន្ធប្រតិបត្តិការ BMW Operating System 8
- អេក្រង់កោង BMW (អេក្រង់បង្ហាញព័ត៌មាន12.3 អ៊ីញ និង អេក្រង់បញ្ជារ 14.9 អ៊ីញ)
- ម៉ាស៊ីនបំពាក់ជាមួយបច្ចេកវិទ្យា 48V mild hybrid ជំនាន់ចុងក្រោយ
- ប្រអប់លេខ 8 វគ្គអូតូថ្មីហៅថា Steptronic
- កៅអីចំនួន 7 ជាស្តង់ដារ ឬ 6កៅអីជាOption
- Design ប្រភេទ Pure Excellence និង ប្រភេទ M Sport រចនាឡើងថ្មី
- រង្វង់យ៉ាន់ស្ព័រអាចជ្រើសរើសទំហំដល់ 23 អ៊ីញ
- ជម្រើសម៉ាស៊ីនថ្មី៖

- BMW X7 xDrive40i: ម៉ាស៊ីនសាំង 6 ស៊ីឡាំង មានកម្លាំង 2998cc និង 380 hp
- BMW X7 M60i xDrive: ម៉ាស៊ីនសាំង 8 ស៊ីឡាំង មានកម្លាំង 4395cc និង 530 hp
- ប្រព័ន្ធជំនួយអ្នកបើកបរថ្មី៖

រថយន្ត THE NEW X7 បានធ្វើឲ្យយើងមានអារម្មណ៍កាន់តែរំភើប ជាមួយនឹងការផ្លាស់ប្តូររូបរាងថ្មីនៃប្រភេទរថយន្ត SUV ដែលជាជម្រើសរថយន្តសម្រាប់យុវវ័យ និងអ្នកជំនួញដ៏ជោគជ័យផងដែរ។
ជាមួយគ្នាផងដែររថយន្ត THE NEW X7 បានផ្តល់នូវប្រព័ន្ធទប់លំនឹង និងបច្ចេកវិទ្យាថ្មីទំនើបៗជាច្រើនដល់អ្នកបើកបរ និងអាចធ្វើការបត់បែនបានយ៉ាងងាយស្រួលរាល់ពេលធ្វើដំណើរនៅលើដងផ្លូវ។ ជាពិសេស រួមគ្នានឹងបទពិសោធន៍នៃការបើកបរដ៏អស្ចារ្យ រថយន្ត THE NEW X7 បានផ្តល់នូវផាសុកភាព និងសុវត្ថិភាពខ្ពស់ទោះបីជាបើកបរក្នុងចម្ងាយឆ្ងាយយ៉ាងណាក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះភាពប៉ិនប្រសព្វរបស់រថយន្ត THE NEW X7 រួមជាមួយនឹងការភាពប្រណីតនៃរចនាទាំងផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្តនេះ គឺពិតជាធានាថា រថយន្តថ្មីស្រឡាងនេះ នៅតែអាចឈរនៅលំដាប់ល្អដាច់គេ បើធៀបទៅនឹងរថយន្តដែលកំពុងប្រកួតប្រជែងដ៏ទៃទៀត ។

សម្រាប់ថ្ងៃសម្ពោធដ៏ពិសេសនេះ រថយន្ត THE NEW X7 នេះ បានដាក់លក់ និងរួមបញ្ចូលជាមួយនឹងការធានា និងសេវាកម្មរយៈពេល ៥ឆ្នាំ ពីក្រុមហ៊ុន BMW Cambodia ។
ក្រុមហ៊ុនស្វាគមន៍រាល់អ្នកនិយមស្រឡាញ់រថយន្ត BMW ទាំងអស់ មកកាន់អគារតាំងបង្ហាញរថយន្ត BMW Cambodia ដែលមានទីតាំងនៅលើមហាវិថីសហព័ន្ធរុស្ស៊ី (ជាប់នឹងមជ្ឈមណ្ឌល អ៊ែតវូត) ដែលអនុញ្ញាតឲ្យលោកអ្នក ធ្វើការបើកបរសាកល្បង និងទទួលយកបទពិសោធថ្មីដ៏អស្ចារ្យ ដែល BMW តែងតែផ្តល់អោយ គឺ រីករាយក្នុងការបើកបរ!។ សូមទាក់ទងមកកាន់លេខ ០៧៨ ៩០ ៩០ ៩០ សម្រាប់ព័ត៌មានបន្ថែម និងប្រឹក្សាជាមួយនឹងផ្នែកលក់។



ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/08/2026
៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

រលកកម្ដៅ និងគ្រោះរាំងស្ងួត អាចបង្កវិបត្តិស្បៀងអាហារនៅអឺរ៉ុប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/08/2026
រលកកម្ដៅខ្លាំង និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ អាចបង្កឱ្យមានវិបត្តិក្នុងវិស័យកសិកម្ម និងជំរុញការឡើងថ្លៃអាហារនៅទូទាំងអឺរ៉ុប ខណៈផលិតកម្មដំណាំ និងការចិញ្ចឹមសត្វកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង

ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់




វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content