បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់ប្រទេសអាល្លឺម៉ង់ Porsche កាលពីចុងខែសីហាកន្លងទៅនេះ បានប្រកាសសម្រេចចិត្តក្នុងការរៀបចំធ្វើការសាងសង់រោងចក្រថ្មីមួយរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីដែលជារោងចក្រដំបូងគេបំផុតរបស់ខ្លួនដែលស្ថិតនៅក្រៅប្លុកអឺរ៉ុប។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់មួយនេះបានធ្វើការសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុករបស់ម៉ាឡេស៊ី Sime Darby គឺជាដៃគូព្រោះថា Sime Darby គឺជាក្រុមហ៊ុនដែលបាននាំចូលផ្តាច់មុខរថយន្ត Porsche នៅក្នុងទីផ្សារអាស៊ីនេះអស់រយៈពេលជាយូរមកហើយ។

យោងតាមការប្រកាសរបស់ Porsche បានបញ្ជាក់ថា វត្តមានរោងចក្ររបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីលើកនេះគឺដើម្បីអាចមានឱកាសពង្រឹងទីផ្សាររបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ហើយតាមផែនការរោងចក្រថ្មីនេះនឹងធ្វើការផលិតរថយន្តប្រភេទ Sport និងសម្រាប់ទីផ្សារម៉ាឡេស៊ីដំបូងគេហើយដំណើរការនឹងអាចចាប់ផ្តើមធ្វើឡើងនាក្នុងឆ្នាំ២០២២ខាងមុខនេះ។
ទោះបីជា Porsche មិនបានធ្វើការអះអាងលំអិតអំពីការដំណើរការរោងចក្រដំបូងនៅម៉ាឡេស៊ីព្រមទាំងប្រភេទរថយន្តណាដែលនឹងត្រូវផលិតក្តី ប៉ុន្តែយោងតាមប្រភពក្នុងស្រុកដែលបានអះអាងប្រាប់ទៅកាន់វេបសាយ Investvine បានឲ្យដឹងថាម៉ូដែលកូនកាត់ Macan និង Cayenne គឺជាម៉ូដែលអទិភាពសម្រាប់បំពេញតាមតម្រូវការទីផ្សាររបស់តំបន់បច្ចុប្បន្ន។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣០ ខែសីហាកន្លងនោះទៅផងដែរ Porsche ក៏បានប្រាប់ដែរថាក៏នឹងមានផែនការក្នុងការបង្កើតឲ្យមានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍមួយនៅក្នុងប្រទេសចិនផងដែរ ប៉ុន្តែមិនមែនជារោងចក្រផលិតនោះឡើយ។
គួរឲ្យដឹងដែរថា មកដល់បច្ចុប្បន្ន Porsche មានដំណើរការរោងចក្ររបស់ខ្លួនមួយចំនួននៅក្នុងទីក្រុងសំខាន់ក្នុងតំបន់អឺរ៉ុបដូចជានៅទីក្រុង Stuttgart ទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់ទីក្រុង Bratislava ប្រទេសស្លូវ៉ាគី និងទីក្រុងក្នុងប្រទេសហ្វាំងឡង់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content