របរដាំទំពាំងបាយជូរក្នុងស្រុកកំពុងមានប្រជាប្រិយភាព ខណៈតម្រូវការទីផ្សារក៏កើនឡើង

បច្ចុប្បន្ននេះ សម្រាប់ដំណាំទំពាំងបាយជូរបានក្លាយជាប្រភេទដំណាំដែលមានប្រជាប្រិយភាពនៅតាមតំបន់ និងស្រុក ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដោយសារតែមានតម្រូវការទីផ្សារកើនឡើង ត្បិតថា គេអាចទទួលទានបាននៅពេលផ្លែវាទុំ ឬអាចច្នៃជាដំណាប់ស្ងួត ជាពិសេសច្នៃ និងផលិតចេញជាស្រាទំពាងបាយជូរដែលមានរសជាតិឆ្ងាញ់ តម្លៃថ្លៃ មិនចាញ់ផលិតផលនាំចូលមកពីក្រៅប្រទេសនោះឡើយ។

លោក ជួន ថាបូរ៉ា ម្ចាស់ចម្ការទំពាំងបាយជូររ៉ានីតាកំពង់ស្ពឺ មានទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា៖

«មូលហេតុដែលខ្ញុំសម្រេចចិត្តបង្កើតកសិដ្ឋានដាំដំណាំទំពាំងបាយជូរ ដោយសារយើងមានជំនាញធ្វើស្រាក្រហមស្រាប់ តែពុំមានទំពាំងបាយជូរជាវត្ថុធាតុដើមក៏មានគំនិតរកទីតាំង និងពូជដើម្បីដាំ ហើយចាប់ផ្ដើមដាំនៅឆ្នាំ២០១៦ ដោយមាននាំចូលពូជផ្សេងៗមកពីបរទេសដែលរហូតដល់បច្ចុប្បន្ននេះមានជាង ២០ពូជ ដោយក្នុងនោះមានពូជសម្រាប់ផលិតស្រាក្រហម ជាង ១០ប្រភេទផងដែរ»។  

លោកបន្តថា៖

«ត្បិតវាពិបាកដាំ និងថែទាំបន្តិចពិតមែន ប៉ុន្តែទំពាំងបាយជូរជាដំណាំដែលគេពេញនិយម ជាពិសេសបងប្អូនយើងនិយមផលិតក្នុងស្រុក ដូច្នេះទីផ្សារមិនខ្វះនោះទេ ឱ្យតែដឹងថាមាន គេតែងតែស្កាត់មកចូលចំការ កាត់ប្រមូលខ្លួនឯងតែម្ដង ដោយតម្លៃអាចលក់បានចន្លោះពី ១០ ០០០ ទៅ ១២ ០០០រៀលក្នុងមួយគីឡូក្រាម»។

លោកថា សម្រាប់ទំពាំងបាយជូរជាដំណាំមិនងាយដាំប៉ុន្មានទេ ដែលវាទាមទារឱ្យមានការថែទាំខ្ពស់ ចេះបច្ចេកទេសក្នុងការប្រើប្រាស់ថ្នាំនៅពេលវាមានជំងឺ តែបើចេះហើយ វាក៏ឆាប់ឱ្យផល ដូចជា ពូជខ្លះឱ្យផលត្រឹម ៣ខែ និងអាចប្រមូលផលបាន ២-៣ដងក្នុង១ឆ្នាំ។ តួយ៉ាងទំពាំងបាយជូរសម្រាប់ហូបផ្លែអាចប្រឈមនឹងបញ្ហាជំងឺខ្ពស់ តែប្រភេទសម្រាប់ធ្វើស្រាមិនសូវប្រឈមខ្លាំងឡើយ។ ណាមួយដំណាំប្រភេទនេះត្រូវការទឹកខ្លាំង ទោះបីវាចាញ់ទឹកភ្លៀង តែវាត្រូវការទឹកស្រោចឱ្យបានគ្រប់គ្រាន់ទើបអាចមានផ្លែល្អ មិនស្វិតខូច។

យ៉ាងណាក៏ដោយ លោកបានប្រាប់ឱ្យដឹងថា ទំពាំងបាយជូរជាដំណាំធន់នឹងអាកាសធាតុក្ដៅ ហើយមិនរើសប្រភេទដីសម្រាប់ដាំនោះទេ ដោយក្នុងមួយហិកតាអាចដាំបានប្រមាណជាង ៣០០០ដើម ដោយចន្លោះពីដើមមួយទៅដើមមួយប្រមាណ ១ម៉ែត្រ ២តឹក ហើយចន្លោះរងអាចឃ្លាតគ្នាប្រមាណ ២-៣ម៉ែត្រ ម៉្យាងទៀត បើកសិករចង់បើកគ្រឿងយន្តចូលនៅពេលប្រមូលផល ត្រូវទុកចន្លោះឱ្យធំ ប៉ុន្តែបើគ្រាន់តែសម្រាប់ដើរចូល អាចទុកចន្លោះតូចក៏បាន។


ចុងក្រោយ លោក ជួន ថាបូរ៉ា ម្ចាស់ចំការខាងលើក៏សូមថ្លែងអំណរគុណដល់បងប្អូនក្នុងស្រុកដែលតែងតែនិយមគាំទ្រទំពាំងបាយជូរដែលដាំដុះក្នុងស្រុក ហើយសម្រាប់អ្នកដែលចង់ចាប់ផ្ដើមដាំដំណាំប្រភេទនេះអាចទាក់ទងសិក្សាពីបច្ចេកទេសដាំនៅកសិដ្ឋានរបស់លោកបាន ជាពិសេសនៅពេលដាំបានលោកក៏ទទួលទិញទិន្នផលមកវិញផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង