ស្វែងយល់ពីដំណាំសំខាន់ៗដែលបងប្អូនមានដីក្បែរច្រាំងទន្លេអាចដាំបាន និងទទួលទិន្នផលខ្ពស់  

សម្រាប់បងប្អូនដែលរស់នៅតាមបណ្ដោយដងទន្លេ នៅរដូវប្រាំងដែលទឹកទន្លេស្រកអស់បន្សល់នូវដីមាត់ច្រាំងទន្លេជាប្រភេទដីល្បាប់មានជីជាតិល្អសម្រាប់ដាំដំណាំ និងទទួលបានទិន្នផលខ្ពស់។ នៅក្នុងនោះ តាមរយៈបទពិសោធរបស់ប្រជាកសិករដោយផ្ទាល់ មានការដាំដំណាំមួយចំនួនដែលមានភាពងាយស្រួលក្នុងការដាំដុះ ហើយអាចទទួលបានទិន្នផលខ្ពស់ក្នុងរយៈពេលខ្លី។

អ្នកស្រី ឆីវ ស៊ាង ជាអ្នកដាំដំណាំម្នាក់រស់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រាប់ AMS ឱ្យដឹងថា សម្រាប់ដីដែលនៅជាប់ច្រាំងទន្លេគឺអាចដាំដំណាំបានច្រើនប្រភេទ ហើយទទួលបានផលល្អ ដោយសារតែនៅពេលរដូវប្រាំងពេលទឹកស្រកអស់បានបន្សល់នូវដីមានជីជាតិដែលអាចដាំដំណាំផ្សេងៗបាន ដោយភាគច្រើនជាប្រភេទដំណាំរយៈពេលខ្លី និងមិនចាំបាច់ថែទាំច្រើន។

អ្នកស្រីបញ្ជាក់ថា ៖

“សម្រាប់ដីច្រាំងទន្លេមុខផ្ទះរបស់ខ្ញុំ ភាគច្រើនចាប់ផ្ដើមដាំនៅរដូវទឹកស្រក ប្រហែលជាពាក់កណ្ដាលខែតុលា ដែលយើងអាចដាំដំណាំបានច្រើនប្រភេទ ដូចជា ប៉េងប៉ោះ ត្រប់ ពោត ប៉ិគួៈ សណ្ដែងដី ដំឡូង ស្ពៃ​ ត្រកួន ត្រឡាច ជាដើម ដែលយើងអាចដាំ និងទទួលផលបានក្នុងរយៈពេលខ្លី”

អ្នកស្រីបន្តថា ៖

“ចំពោះការដាំ ភាគច្រើនយើងធ្វើតាមដំណាក់កាល តួយ៉ាងបន្ទាប់ពីទឹកស្រកភ្លាមយើងចាប់ផ្ដើមសម្អាតដីដើម្បីដាំប៉េងប៉ោះ ពោតជាដើម។ លុះទឹកស្រកជាបន្តទៀត យើងក៏កាប់ដីដាំដំណាំបន្ទាប់បន្សំទៀត ពោលគឺយើងអាចដាំបានច្រើនមុខឱ្យតែយើងមានកម្លាំង និងពេលវេលាគ្រប់គ្រាន់ក្នុងការដាំដុះ និងថែទាំ”

អ្នកស្រី ឆីវ ស៊ាង បានបញ្ជាក់បន្តថា ៖

“ការដាំដំណាំនៅតាមច្រាំងទន្លេនេះ ពុំចាំបាច់ថែទាំអ្វីច្រើននោះទេ ដោយសារដីនៅច្រាំងទន្លេរជាដីល្បាប់មានជីជាតិស្រាប់ យើងគ្រាន់តែស្រោចទឹកចំពោះដំណាំខ្លះដែលត្រូវការទឹកជាចំបាច់ប៉ុណ្ណោះ។ សម្រាប់រយៈពេលដាំវិញ ជាធម្មតាគេដាំនិងអាចប្រមូលផលត្រឹមរយៈ ២ខែកន្លះទៅ ៣ខែបន្ទាប់ លុះប្រមូលផលអស់ ឈានដល់ខែវស្សាដែលមានធ្លាក់ភ្លៀង គេក៏អាចដាំដំណាំបានម្ដងទៀតដែលភាគច្រើនគេដាំល្ងរ ឬដាំពោត និងអាចទទួលបានផលជាបន្តបន្ទាប់រហូតដល់ទឹកទន្លេឡើងលិចច្រាំងតែម្ដង”

តាមរយៈការដាំដំណាំចម្រុះនេះ អ្នកស្រី ឆីវ ស៊ាង អាចទទួលបានចំណូលតិចតួចប្រចាំថ្ងៃតាមរយៈការលក់កសិផលចម្រុះទាំងនេះដែលជាផ្នែកមួយជួយដល់សេដ្ឋកិច្ចក្នុងគ្រួសារ ជាពិសេសវាក៏ជាប្រភពផ្ដល់បន្លែធម្មជាតិសម្រាប់ចម្អិនក្នុងគ្រួសារផង និងចែកដល់សាច់ញាតិផង ចៀសវាងការទិញបន្លែដែលមានជាតិគីមីប៉ះពាល់ដល់សុខភាព។

ជាចុងក្រោយ អ្នកស្រី ឆីវ ស៊ាង ក៏បានផ្ដាំផ្ញើដល់អ្នកដែលមានដីជាប់ច្រាំងទន្លេគប្បីកែច្នៃបង្កើនការដាំដុះដំណាំផ្សេងៗដើម្បីទទួលបានផលប្រយោជន៍ច្រើន តាមរយៈការទទួលបានចំណូលពីការប្រមូលផលលក់ទៅកាន់ទីផ្សារ ក៏ដូចជាការផ្គត់ផ្គង់ផ្នែកម្ហូបអាហារប្រចាំថ្ងៃដែលគ្មានសារធាតុគីមីប៉ះពាល់ដល់សុខភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី