ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានដាក់ដេញថ្លៃប្រាក់ដុល្លារ ៦០០ លាន ដើម្បីធ្វើឱ្យមានស្ថិរភាពនៃអត្រាប្តូរប្រាក់

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានធ្វើអន្តរាគមន៍យ៉ាងសកម្មនៅក្នុងទីផ្សារប្តូរប្រាក់បរទេស ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់នៅកម្ពុជា ខណៈ NBC បញ្ជាក់ថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅតែមានគ្រប់គ្រាន់ សម្រាប់ធានាថាសេដ្ឋកិច្ចនឹងអាចនាំចូលបានប្រមាណជាង ៨ ខែ។

NBC បានលក់ប្រាក់ដុល្លារជិត ៦០០ លានដុល្លារក្នុងឆ្នាំ ២០២១ ទៅឱ្យធនាគារ និងអ្នកប្តូរប្រាក់តាមរយៈការដេញថ្លៃ ដើម្បីធ្វើឱ្យមានស្ថិរភាពនៃអត្រាប្តូរប្រាក់ ដែលស្ថិតក្រោមសម្ពាធ ដោយសារតែការធ្លាក់ចុះនៃវិស័យទេសចរណ៍ និងការផ្ទេរប្រាក់មកស្រុកកំណើត គួបផ្សំនឹងបញ្ហាប្រឈមផ្សេងទៀតដែលបានជួបប្រទះក្នុងដំណើរការងើបឡើងវិញរបស់ខ្លួន ចំពេលមានការរាតត្បាតដ៏យូរ។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១។

ដូច្នេះ អត្រាប្តូរប្រាក់គឺ ៤,០៩៩ រៀលក្នុងមួយដុល្លារជាមធ្យម ធ្លាក់ចុះប្រហែល ១ ភាគរយបើធៀបនឹងឆ្នាំ២០១៩ ។ ទុនបម្រុងអន្តរជាតិ ធ្លាក់ចុះ 5 ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ប៉ុន្តែនៅតែគ្របដណ្តប់លើការនាំចូលនាពេលអនាគត ៨.៣ ខែ។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងថា សកម្មភាព​សេដ្ឋកិច្ចក្នុងស្រុកនិងពិភពលោកនៅក្នុងឆ្នាំ២០២១ បានបន្តងើបឡើង  បើទោះ​ជាប្រឈមនឹងការលេចឡើង​នូវប្រភេទមេរោគបំប្លែងថ្មីនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃអត្រាអ្នកឆ្លងក៏ដោយ។ ប៉ុន្តែ ការងើបឡើងវិញនេះមានភាពខុសគ្នាទៅតាមប្រទេសនីមួយៗ និងនៅមានភាពផុយស្រួយនៅឡើយ។

ចំពោះកម្ពុជា ភាពអំណោយផលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស បានជំរុញដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិ​ច្ចក្នុងទម្រង់ជាអក្សរ V ជាមួយនឹងអត្រាកំណើន ៣% នៅឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ -៣,១% ក្នុងឆ្នាំ២០២០។

កំណើននេះត្រូវបានគាំទ្រជាចម្បងដោយកំណើននាំចេញសម្លៀកបំពាក់ និងផលិតផលកសិកម្ម និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ក៏ដូចជាពាណិជ្ជកម្មលក់ដុំ និងរាយ។ យ៉ាងណាមិញ វិស័យទេសចរណ៍នៅបន្តទទួលរងផលប៉ះពាល់ខ្លាំង ដោយសារការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិប្រមាណ -៨៥% ក្នុងឆ្នាំ២០២១។

លោកជំទាវបណ្ឌិត ជា សិរី  បានថ្លែងបន្តថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាបានសហការយ៉ាងជិតស្និទ្ធដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ  តាមរយៈដាក់ចេញនូវគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន រូបិយវត្ថុ និងសារពើពន្ធ ប្រកបដោយប្រសិទ្ធភាព។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការអន្តរាគមន៍ ដើម្បីជួយដល់គ្រួសារក្រីក្រ និងអាជីវកម្មដែលងាយរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានរក្សាលក្ខខណ្ឌរូបិយវត្ថុសមស្រប ដើម្បីជំរុញរំហូរឥណទានឱ្យបន្តគាំទ្រសកម្មភាពសេដ្ឋកិច្ច ព្រមទាំងបានអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុកដល់ក្រុមហ៊ុនសហគ្រាស និងអង្គភាពគ្រួសារ។ លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងដូច្នេះថា ៖

“លើសពីនេះ អត្រាប្តូរប្រាក់បន្តមានស្ថិរភាពជាមធ្យម ៤.០៩៩ រៀល ក្នុង១ដុល្លារអាមេរិក​ ទោះបីជាបាន​ថយថ្លៃប្រមាណ ១% ប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០១៩។ ស្ថិរភាពនេះបានរួមចំណែកក្នុងការរក្សាអត្រាអតិផរណាឱ្យស្ថិតក្នុងកម្រិតទាបប្រមាណ ២,៩%។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់​ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង ៨ ខែ ខ្ពស់ជាងកម្រិតអប្បបរមា ៣ខែដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា

អាម៉េរិក ​ពិចារណា​ប្រើ​បច្ចេកវិទ្យា​តាម​គំរូ​រុស្ស៊ី​ ក្រោយ​បាត់បង់​ប្រព័ន្ធ​ការពារ​អាកាស​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/08/2026

​យោធា​សហរដ្ឋ​អាម៉េរិក​កំពុង​ពិចារណា​អភិវឌ្ឍ​រ៉ាដាការពារ​អាកាស​ចល័ត​ជំនាន់​ថ្មី​ ​ដែល​អាច​តភ្ជាប់​ជា​បណ្តាញ​តាម​គំរូ​ប្រព័ន្ធ​ ​S​-​300​ ​និង​ ​S​-​400​ ​របស់​រុស្ស៊ី​ ​បន្ទាប់ពី​ប្រព័ន្ធ​រ៉ាដាការពារ​អាកាស​អាម៉េរិក​មួយចំនួន​ត្រូវបាន​បំផ្លាញ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់

អ្នកជំនាញលើកឡើងពី​វិធីសាស្ត្រដែលអាម៉េរិកអាចនឹងប្រើប្រាស់សម្រាប់បង្កើនសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ស្ថិតនៅក្នុងស្ថានការណ៍នៃភ្លើងសង្គ្រាមនៅមិនទាន់រលត់នៅឡើយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការតាមរយៈការដាក់ចេញនូវវិធានការសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន

ក្រុមហ៊ុន​រុស្ស៊ី​ ​GAZ​ ​Group​ ​បង្ហាញ​ផែនការ​វិនិយោគ​ផលិត​រថយន្ត​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​រុស្ស៊ី​ ​GAZ​ ​Group​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​គ្រោង​ស្វែងរក​ទីតាំង​សម្រាប់​បង្កើត​រោងចក្រ​ផលិត​រថយន្ត​ ​និង​គ្រឿង​បន្លាស់​យានយន្ត ​ខណៈ​ក្រុមហ៊ុន​មើលឃើញ​កំណើន​តម្រូវការ​រថយន្ត​នៅ​កម្ពុជា​ ​និង​សក្តានុពល​សម្រាប់​ការ​ផលិត​នៅ​ទីនេះ​

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍