អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់ចំណេះដឹងលើជំនាញសម្រុះសម្រួលក្នុងសហគមន៍ ដល់ភាគីពាក់ព័ន្ធជាច្រើននាក់

ភ្នំពេញ៖ ជំនាញសម្រុះសម្រួលក្នុងសហគមន៍ត្រូវបានគេទទួលស្គាល់ថា មានសារៈសំខាន់ និងសារៈប្រយោជន៍សម្រាប់ការទំនាក់ទំនងនៅក្នុងសង្គម ការរស់នៅប្រចាំថ្ងៃ មិនថានៅក្នុងគ្រួសារ កន្លែងធ្វើការ និងក្នុងសហគមន៍ជាដើម ព្រមទាំងជាវិធីសាស្ត្រដោះស្រាយជម្លោះដោយសន្តិវិធីមួយ។

ដោយមើលឃើញពីផលប្រយោជន៍ និងសក្តានុពលនៃជំនាញនេះ អិលអូអិលស៊ី បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី «ការលើកកម្ពស់ចំណេះដឹងលើជំនាញសម្រុះសម្រួលក្នុងសហគមន៍» ដែលជាកម្មវិធីបណ្តុះបណ្តាលផ្នែកជំនាញសម្រុះសម្រួល ការចរចា និងការដោះស្រាយវិវាទ។ កម្មវិធីនេះមានរយៈពេល២ថ្ងៃ គឺថ្ងៃ២៩ និងទី៣០ ខែឧសភា ឆ្នាំ២០២៥ មានគោលបំណងអភិវឌ្ឍន៍ជំនាញ និងសមត្ថភាពដល់អ្នកចូលរួមក្នុងការសម្រុះសម្រួលវិវាទ ឬដោះស្រាយជម្លោះដោយតម្លាភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដើម្បីលើកកម្ពស់វប្បធម៌ការសន្ទនា ពង្រឹងទំនាក់ទំនងសហគមន៍ បង្កើនបរិយាកាសប្រកបដោយសន្តិភាព និងសុខុមាលភាពក្នុងសហគមន៍។

អ្នកចូលរួម មិនត្រឹមតែបានរៀនសូត្រពីទ្រឹស្តី និងគន្លឹះសម្រុះសម្រួលវិវាទល្អៗប៉ុណ្ណោះទេ ថែមទាំងបានរៀនសូត្រតាមរយៈការអនុវត្ត និងឧទាហរណ៍ជាក់ស្តែង ដឹកនាំដោយអ្នកជំនាញឯកទេសមកពីមជ្ឈ​មណ្ឌលសម្រុះសម្រួលវិវាទកម្ពុជា ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យនេះ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ត្រីរាជការជាច្រើន រួមទាំងប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន មេឃុំ/ចៅសង្កាត់ មេភូមិ ជំទប់ឃុំ និងបុគ្គលិក អិលអូអិលស៊ី។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិរបស់ អិលអូអិលស៊ី បានថ្លែងថា៖

«អិលអូអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយដែលមានការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម។ វគ្គបណ្តុះបណ្តាលនេះជាជំហានសំខាន់ក្នុងការផ្តល់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងជំនាញសម្រុះសម្រួល ដើម្បីបង្កើនបរិយាកាសសន្តិភាព និងសុខុមាលភាពក្នុងសហគមន៍»។

លោកបានបន្ថែមថា៖ វគ្គបណ្តុះបណ្តាលនេះនឹងជួយឱ្យអ្នកចូលរួមអភិវឌ្ឍន៍ជំនាញក្នុងការទប់ស្កាត់ គ្រប់គ្រង និងដោះស្រាយវិវាទក្នុងសហគមន៍ដោយសន្តិវិធី ដោយមានការយល់ស្របពីគ្រប់ភាគីពាក់ព័ន្ធ។ លោកសង្ឃឹមថា វាជាឱកាសមួយសម្រាប់បង្កើនភាពរួបរួម និងអភិវឌ្ឍសន្តិភាពប្រកបដោយចីរភាពនៅក្នុងសហគមន៍។

គួរជម្រាបថា៖ អត្ថប្រយោជន៍ក្នុងការចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាកាមអាចឈ្វេងយល់ពីដំណោះស្រាយវិវាទនានាដែលកើតមានឡើងនៅក្នុងសហគមន៍ ពិភាក្សាពីលទ្ធភាពជម្រើសផ្លូវកណ្តាលមួយចំនួនចេញពីបទពិសោធន៍អ្នកធ្វើការក្នុងវិស័យដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រើប្រាស់វិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពដើម្បីធ្វើការប្រាស្រ័យទាក់ទងក្នុងការដោះស្រាយវិវាទ ទទួលបានការយល់ដឹង និងចេះធ្វើការវិភាគអំពីទំនាស់ មានសមត្ថភាពក្នុងការដោះស្រាយ និងអនុវត្តជំនាញសម្រុះសម្រួលវិវាទ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *