អាជីវកម្មបង្កើតទូភ្ញាស់ពងសត្វលក្ខណៈគ្រួសារកំពុងមានតម្រូវកាខ្ពស់ក្នុងទីផ្សារ

ស្របពេលបច្ចេកទេសក្នុងការចិញ្ចឹមសត្វក្នុងស្រុកកំពុងមានភាពរីកចម្រើន ជាពិសេសការចិញ្ចឹម មាន់ និងទា ក្រួច ជាដើម នាំឱ្យមានការកែច្នៃនូវ​ឧបករណ៍ទូភ្ញាស់អគ្គិសនីសម័យថ្មី ដែលអាចផ្ដល់នូវអត្រាញាស់បានច្រើនតាមការចង់បាន ដែលត្រូវបានផលិត ផ្គុំ និងរៀបចំឡើងនៅ​ក្នុង​ស្រុកផ្ទាល់តែម្ដង។

លោក អេង​ រស់ ជាអ្នកផលិតទូភ្ញាស់មួយកន្លែងស្ថិតនៅតំបន់ចាក់អង្រែក្រោម បានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា កាលពីមុនស្ទើរតែគ្រប់​អាជីវកម្មភ្ញាស់ពងមាន់ ពងទា ឬពងក្រួចកាលពីប៉ុន្មានឆ្នាំមុនភាគច្រើនបាននាំចូលទូភ្ញាស់ពីប្រទេសជិតខាង ប៉ុន្តែបច្ចុប្បន្ននេះ ទូភ្ញាស់ត្រូវបានបង្កើតឡើងនៅក្នុងស្រុក និងមានប្រសិទ្ធភាពលើការភ្ញាស់បានដូចគ្នា។

លោកបន្តថា ៖

«ប្រភេទទូភ្ញាស់ដែលយើងរៀបចំបង្កើតសម្រាប់ដាក់លក់នៅលើទីផ្សារមានច្រើនទំហំដែលអាចដាក់ពងបានចាប់ពី ១៤០គ្រាប់រហូតដល់ ១ ០៥៦គ្រាប់ ដោយទូមួយអាចមានតម្លៃពី ១៦៥ដុល្លារឡើងទៅ អាស្រ័យទៅតាមទំហំ និងប្រភេទក្បាលម៉ាស៊ីន​ដែល​បំពាក់ក្នុងទូ តួយ៉ាង ដូចជាទូភ្ញាស់ដែលអាចផ្ទុកបាន ១៤០គ្រាប់ មានតម្លៃ ១៦៥ដុល្លារ ទំហំដាក់បាន ២៦៤គ្រាប់ តម្លៃ ២៨០ដុល្លារ និងទូទំហំ ៣៥០គ្រាប់ មានតម្លៃ ៣០០ដុល្លារ»។

សម្រាប់រូបរាង និងគុណភាពទូភ្ញាស់នេះវិញ គឺមិនចាញ់ផលិតផលនាំចូលទេ ដោយលោកបានច្នៃជាប្រព័ន្ធស្វ័យ​ប្រវត្តិក្នុងការបង្វិល​កញ្ច្រែង បាញ់ទឹក និងបឺតកម្ដៅចេញពេលក្ដៅជ្រុលជាដើម ហើយអតិថិជនរបស់លោកភាគច្រើននិយមទិញប្រភេទទូតូចដែល​មានទំហំ​សមល្មមអាចផ្ទុកពងបាន១៤០គ្រាប់ ពោល គឺងាយស្រួលសម្រាប់ចិញ្ចឹមតាមផ្ទះ ឬកសិដ្ឋានខ្នាតតូច។

ដោយឡែកវត្ថុធាតុដើម និងសម្ភារៈសំខាន់ៗ ម្ចាស់អាជីវកម្មខាងលើរៀបរាប់ថា ក្នុងការបង្កើតទូគឺត្រូវការជញ្ជាំងកាបូន ស្នោ ក្បាល​បញ្ជា កញ្ច្រែងដែកជាដើម ដែលសុទ្ធតែនាំចូលមកពីក្រៅស្រុក។ ចំពោះការរៀបចំបង្កើតទូភ្ញាស់វិញ មិនសូវមានភាពលំបាក​នោះទេដោយ​ទូមួយអាច​ចំណាយ​ពេល​ចន្លោះ ២-៣ថ្ងៃប៉ុណ្ណោះ ហើយអាចទទួលបានប្រាក់​ចំណេញចាប់ពី ៣០ដុល្លាឡើងទៅអាស្រ័យទៅតាមទំហំទូផងដែរ។​

លោក អេង រស់ បានប្រាប់ផងដែរថា  ដោយសារគុណភាព និងទំនុកចិត្តលើការប្រើប្រាស់ បច្ចុប្បន្ននេះ ទូភ្ញាស់របស់លោក ត្រូវបានទទួលការបញ្ជាទិញពីអតិថិជនតាមបណ្តាខេត្តផ្សេងៗជាច្រើន ដូចជាខេត្តព្រះវិហារ សៀមរាប និងតាកែវជាដើម ដែលសុទ្ធតែដឹងពីគុណភាពទូតៗគ្នា ហើយក៏មានអ្នកខ្លះបានធ្វើការបញ្ជាទិញតាមហ្វេសប៊ុកផងដែរ។

ពាក់ព័ន្ធទៅនឹងពងដែលដាក់ភ្ញាស់វិញ ត្រូវលោកបានប្រាប់ឱ្យដឹងដែរថា ធម្មតាគេត្រូវចំណាយពេលត្រឹមចន្លោះពី ១៨-២១ថ្ងៃ ពងនឹងញាស់ ប៉ុន្តែមិនមែនញាស់ទាំងអស់ទេ ដោយក្នុងមួយសប្ដាហ៍ដំបូងគេត្រូវពិនិត្យមើល​ទៅលើការវិវត្តរបស់ពង ប្រសិនពិនិត្យឃើញ​ថាពងណា​គ្មានសរសៃមេជីវិតវាត្រូវយកចេញ ព្រោះវាខូចមិនអាចញាស់បានទេ។

គួរបញ្ជាក់ដែរថា អាជីវកម្មមួយនេះចាប់ផ្ដើមឡើងអស់រយៈពេល ៤ឆ្នាំមកហើយ ដោយម្ចាស់អាជីវកម្មខាងលើបានរៀន​បច្ចេក​ទេស​​តាម YouTube ខ្លះ និងអនុវត្តកែច្នៃដោយខ្លួនឯងបន្ថែម។​ ដំបូងឡើយ លោកដំឡើង និងរៀបចំបង្កើតទូភ្ញាស់នេះ​ មានមតិ​ពី​អ្នកជិតខាង និងអ្នកប្រើប្រាស់ក្នុងការកែលម្អជារឿយៗ ហើយលោកក៏បានព្យាយាមអភិវឌ្ឍបន្ថែមទាំងរូបរាង និងគុណភាពទូ​ដែលអាច​ផ្ដល់លទ្ធភាពញាស់បានច្រើនដូចសព្វថ្ងៃ។

ចុងក្រោយ លោក អេង រស់ ក៏បានថ្លែងអំណរគុណដល់អតិថិជន​ទាំងអស់ដែលបានគាំទ្រទូភ្ញាស់​របស់លោកជា​បន្តបន្ទាប់​មកនេះ ហើយលោកក៏មានបំណងចង់ពង្រីកអាជីវកម្មមួយនេះឲ្យបានកាន់តែធំជាងនេះផងដែរ ដើម្បីអាចបំពេញតម្រូវការ​របស់​កសិករដែលប្រកបរបរភ្ញាស់ពងមាន់ ពងទាកាន់តែច្រើនតាមការចង់បាន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល ៣១ ថ្ងៃ កម្ពុជាទាក់ទាញបានគម្រោងវិនិយោគចំនួន៤៣ ទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2026

នៅក្នុងរយៈពេល៣១ថ្ងៃ នៃខែមករា ឆ្នាំ២០២៦កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៤៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក

គម្រោង​សាងសង់​ស្ពានចំនួន​២ តភ្ជាប់ពីរាជធានីភ្នំពេញ-ក្រុង​អរិយក្សត្រ​ នឹង​ធ្វើឱ្យ​ក្រុង​ថ្មីមួយនេះ កាន់តែ​ទាក់ទាញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2026

គម្រោងសាងសង់​ស្ពាន​ចំនួន​២ ភ្ជាប់ពីភ្នំពេញ ទៅកាន់​ក្រុង​អរិយក្សត្រ នឹងធ្វើឱ្យ​តំបន់មួយ​នេះ កាន់តែមានភាពទាក់ទាញ​ទាំងវិនិយោគិន​ និ​ងពលរដ្ឋ​ទៅរស់នៅច្រើន

ពលរដ្ឋជប៉ុនរង់ចាំមើលប្រសិទ្ធភាពដំណោះស្រាយសេដ្ឋកិច្ចរបស់លោកស្រី Takaichi ក្រោយទទួលបានជ័យជំនះសាជាថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2026

ជាយូរឆ្នាំមកហើយ វិបត្តិដែលជប៉ុនប្រឈមរួមមានទាំងបញ្ហាកំណើនសេដ្ឋកិច្ចយឺតយ៉ាវ បញ្ហាបំណុលសាធារណៈ ដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក ព្រមទាំងបញ្ហាធ្លាក់ចុះនៃចំនួនពលរដ្ឋពេញវ័យធ្វើការ និងបញ្ហាពលរដ្ឋមានអាយុច្រើនកើនឡើងជាលំដាប់

សហគ្រិនខ្មែរ និងក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានសហការរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “កម្មវិធីលើកកម្ពស់ផ្នែកហិរញ្ញវត្ថុដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/02/2026

សហគ្រិនខ្មែរ និងក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានសហការរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “កម្មវិធីលើកកម្ពស់ផ្នែកហិរញ្ញវត្ថុដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”

សេចក្តីព្រាងយុទ្ធសាស្ត្រ​ជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុន​មីក្រូ តូច និង​មធ្យម កំពុងបន្តពិគ្រោះយោបល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2026

សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកន្លែងបង្កើតការងារ និងបណ្តុះនវានុវត្តន៍។ សហគ្រាសទាំងនេះហើយ ដែលអាចធ្វើឱ្យផលិតផលកម្ពុជាពង្រីកខ្លួនចូលទៅកាន់ទីផ្សារតំបន់ និង​ទីផ្សារពិភពលោក

សម្ដេចធិបតី ៖ គោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាល គឺបញ្ហាទឹកដី និងប្រជាជន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបន្ដប្រកាសតម្កល់កិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបញ្ហាទឹកដី និងប្រជាជន

អាម៉េរិក បន្ទាបពន្ធមកត្រឹម ១៩% លើការនាំចូលពីបង់ក្លាដេស និងមិនគិតពន្ធលើទំនិញវាយនភណ្ឌមួយចំនួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2026

អាម៉េរិក បានប្រកាសកាត់បន្ថយពន្ធគយលើការនាំចូលទំនិញពីបង់ក្លាដែសពីអត្រា ២០% មកត្រឹម ១៩% ខណៈដែលសម្លៀកបំពាក់ និងវាយនភណ្ឌមួយចំនួននឹងមិនត្រូវបានគិតពន្ធនោះទេ

សភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដើម្បីជំរុញពាណិជ្ជកម្ម​ និងការវិនិយោគទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/02/2026

ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដើម្បីជំរុញពាណិជ្ជកម្ម​ និងការវិនិយោគទ្វេភាគី​

កម្ពុជា-វៀតណាម -ឡាវ បន្តលើកកម្ពស់កិច្ច​សហប្រតិបត្តិការ និង​ជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/02/2026

កម្ពុជា- វៀតណាម- ឡាវ ឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មទៅវិញទៅមកនៃប្រទេសទាំង៣ ឱ្យកើនឡើងទ្វេដង ជាមួយនឹងការអនុវត្តគោលនយោបាយទេសចរណ៍ «ប្រទេស៣ គោលដៅមួយ»

ឆ្នាំ២០២៦​ វិស័យឧស្សាហកម្ម​​រំពឹង​មានកំណើន ៧,២% និងនៅតែជា​វិស័យសំខាន់​គាំទ្រ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/02/2026

ក្នុង​ចំណោម​វិស័យ ៣ ដែលសំខាន់ ជួយគាំទ្រ​ដល់ការ​រីកលូតលាស់​នៃសេដ្ឋកិច្ចកម្ពុជា គឺវិស័យឧស្សាហកម្ម​ ដែលត្រូវ​បានព្យាករថា​នឹងមានកំណើន ៧,២%​ ក្នុងឆ្នាំ២០២៦នេះ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)