ក្រសួងពាណិជ្ជកម្ម សហការជាមួយធនាគារ អេស៊ីលីដា សម្រួលការ​ទូទា​ត់​តា​មប្រ​ព័​ន្ធអេឡិចត្រូនិក ក្នុងផ្សារខេមបូឌា​ត្រេដ

ភ្នំពេញ ៖ ដើម្បី​សម្រួលដល់ការទូទាត់ទំនិញ​ដែល​បានដាក់​លក់​ក្នុងផ្សារពាណិជ្ជកម្មបែ​បអេឡិច​ត្រូនិក​​  ខេមបូឌា​ត្រេដ ក្រសួង​ពា​ណិ​​ជ្ជ​កម្ម​បាន​សម្រេចចុះហត្ថលេខា​នៃការ​យោគយល់​ ជាមួយ​ធនាគារ​អេ​ស៊ីលី​ដា ភីអិលស៊ី កាល​ពី​ព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា ​២០២៤  ។

​យោងតាម​សេចក្ដី​ប្រកាសព័ត៌មានរបស់​ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា ធនាគារ អេស៊ីលីដា ជាធ​នា​គា​រពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសា​ធារ​​ណៈ​នៅកម្ពុជា បានប្រកា​ស​ជា​ផ្លូ​វ​កា​រ​នៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងពាណិជ្ជកម្ម ស្តីពីការ​ប្រើប្រា​ស់​សេ​វា​កម្ម​ទូទាត់​ប្រាក់​តាម​ប្រ​ព័ន្ធ​អេឡិចត្រូនិករបស់ ធនាគារ អេស៊ីលីដា សម្រាប់​ការ​ទូ​ទា​ត់​​ប្រ​តិ​ប​ត្តិការទិញ-លក់ទំនិញលើផ្សារខេមបូឌាត្រេដ ដើម្បីផ្តល់ភាពងាយស្រួល រហ័ស និងសុវត្ថិភាព ព្រ​ម​ទាំ​ង​ជួ​យស​ម្រួល​ដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងផ្សារខេមបូឌាត្រេដ។

ពិ​ធី​ចុះអ​នុ​ស្សរ​​ណៈនេះធ្វើឡើង ក្រោមអធិបតីភាពរបស់លោកជំទាវ ជា រដ្ឋា រដ្ឋ​លេខា​ធិ​កា​រក្រ​សួ​ងពា​ណិ​ជ្ជក​​ម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងបណ្ឌិត អ៊ិន ចាន់នី ប្រ​ធា​​ន​នា​យ​ក​ប្រតិ​បត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងថ្នាក់ដឹកនាំ និងសហការីរបស់ក្រសួងពាណិជ្ជកម្ម និងធនាគារ អេ​ស៊ីលីដា ។

ក្នុងឱកាស​នោះដែរ លោក​បណ្ឌិត​អ៊ិន ចាន់​នី​ ប្រធាននាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី បាន​មាន​ប្រសាសន៍ថា អនុស្ស​រណៈ​នៃការយោគយល់​គ្នា​នេះ ពិតជា​មានសារ​សំខាន់​ខ្លាំងណាស់​ ក្នុងការ​បង្កើ​ត​ភាពជាដៃគូ​យុទ្ធសាស្ត្រ និងជំរុញ​កិច្ច​សហប្រតិបត្តិការ រវាង​ក្រសួង​ពាណិជ្ជកម្ម និង​ធនាគារ​អេស៊ី​លីដា ដោ​យ​នឹង​អាច​តភ្ជាប់គ្នា​រវា​ផ្សារ​ខេមបូឌា​ត្រេដ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ប្រព័ន្ធ​ទូទាត់​ប្រាក់​របស់​ធនាគារ​អេ​ស៊ី​លីដា ដើម្បី​ទូទាត់ថ្លៃទំនិញ​នៅក្នុងផ្សារ​ខេមបូឌា​ត្រេដ អាច​ធានា​ដល់ការអនុវត្ត​ទៅ​បានដោយរលូន​ ប្រ​កប​ដោយ​ប្រសិទ្ធភាព និងតម្លាភាព ក្នុងវិស័យពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិ​ចត្រូនិក ។

លោកបណ្ឌិត​បន្តថា អនុស្សរណៈនេះ ក៏អាច​លើក​​ស្ទួយ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​​និង​មធ្យម​នៅកម្ពុជា តាមរយៈការ​បង្កើន​ការ​យល់ដឹងថា និងសមត្ថភាព​ក្នុងការ​គ្រប់គ្រង​ការ​ប្រើ​ប្រាស់​​ប្រព័ន្ធបច្ចេកវិទ្យា​ប្រតិ​បត្តិ​កា​រ​ហិរញ្ញវត្ថុ​ ក្នុងការ​ទូទាត់​តាមបែប​ឌីជីថល​ទាំង​ក្នុងនិងក្រៅប្រទេស ។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាច​លើក​កម្ពស់​ការ​ប្រើប្រាស់ និងការ​ធ្វើពា​ណិជ្ជ​កម្ម​តាម​ប្រព័ន្ធអេឡិច​ត្រូនិក​ ព្រមទាំង​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ប្រតិ​បត្តិ​ការ​ហិរញ្ញវត្ថុ​ ក្នុងការ​ទូទាត់​តាម​បែប​ឌីជីថល ។

នៅក្នុងឱកាស​នោះដែរ លោកជំទាវ ជា រដ្ឋា រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បានមានប្រសាសន៍ឱ្យដឹងថា ការ​ចុះអនុស្ស​រណៈ​នៃកា​រយោគយល់​នេះ បានបង្ហាញពីការ​បោះ​ជំហាន​ទៅមុខ​ដ៏មាន​អត្ថន័យ​ នៅក្នុ​ងបេ​ស​ក​កម្ម​របស់​យើង​ក្នុងកា​ររួម​គ្នា​ ដើម្បីពង្រឹង​ប្រព័ន្ធអេកូពាណិជ្ជកម្ម ឌីជីថល​ របស់ប្រទេស​កម្ពុជា ដែល​អា​ជី​វ​កម្ម​​អាច ឈានដល់​ទីផ្សារ​ថ្មី និងការទទួល​យក​ពាណិជ្ជកម្ម​ឌីជីថល​ជាផ្លូវ​ឆ្ពោះ​ទៅរក​កំណើន​ថ្មី​នៃសេ​ដ្ឋ​កិច្ច​ជាតិ​ ក៏ដូចជាការ​ឆ្លុះបញ្ចាំងពីការ​សហការ​គ្នា និងភាពជា​ដៃគូ​រវាង​វិស័យ​រដ្ឋ និងឯកជន​ក្នុងការ​ជំរុញ​ពាណិ​ជ្ជ​ក​ម្មឌីជីថល​នៅ​កម្ពុជា ។

លោកជំទាវ​បន្តថា វិស័យ​ពាណិជ្ជកម្ម ឌីជីថល​ប្រៀប​បានដូចជា​កម្លាំង​ចលករ​ដ៏សំខាន់ ដែល​រួម​ចំណែក​យ៉ាង​​​សកម្មភាព​​ក្នុងការជួយ​ទ្រទ្រង់​ និងអភិវឌ្ឍន៍​សេដ្ឋកិច្ច​ ការ​បង្កើន​​ប្រាក់​ចំណូលជាតិ និង​ផ្ដល់​ឱកាស​ការងារ ដើម្បីលើក​កម្ពស់ជីវភាព​រស់​នៅរ​បស់ប្រជាពលរដ្ឋ ស្រ​បនឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​​ដំណាក់កាលទី​១ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ឆ្ពោះទៅរក​ការកសាង​ប្រព័ន្ធអេកូឌីជីថល​ដ៏រឹងមាំ ។​

លោក​ជំទាវ​បញ្ជាក់ថា ជាមួយ​នឹង​អនុស្ស​រណៈ​នៃការយោគយល់​គ្នា​ថ្ងៃនេះ នឹ​ងផ្ដល់ឱ្យម្ចាស់​អាជីវកម្ម​នៅ​ក្នុង​ផ្សារ​ខេមបូឌា​ត្រេដ ជម្រើសទូទាត់​បន្ថែម ដើម្បីជួយ​សម្រួល​ដល់ការទូទាត់​ប្រាក់​តាមប្រព័ន្ធ​អេឡិច​ត្រូនិក ដែល​​​នឹ​​ងផ្ដល់​ភាព​ងាយ​ស្រួល​ជូនដល់អាជីវករ សហគ្រាស​ធុន​តូច និងមធ្យម និងអតិថិជន ក្នុងការ​ធ្វើ​ពាណិ​ជ្ជក​​​ម្ម​តាម​ប្រព័ន្ធអេឡិ​ច​ត្រូនិក​នៅក្នុង​ផ្សារ​ខេមបូឌា​ត្រេដ​ ។​ក្រសួងពាណិជ្ជកម្ម​រំពឹងថា​​ម្ចាស់អាជីវកម្មជាច្រើន​ មានចំណាប់អារម្មណ៍​និង​ដាក់​ពាក្យ​ចូល​រួម​ក្នុង ផ្សារ​ខេមបូឌា​ត្រេដ​ ដើម្បី​ពង្រឹង​ សមត្ថភាព​ និងអភិវឌ្ឍ​ធុរ​កិច្ច​​​របស់​ខ្លួនឱ្យកាន់តែប្រសើរ​​ជាពិសេស​ការ​ចូលរួម​ក្នុង​វេទិកាពាណជ្ជកម្ម​ឌីជីថល និងពិព័រណ៍​អនឡាញ ដែ​លនឹ​​ង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី​១៣ ដល់ថ្ងៃទី​១៦ ខែធ្នូ នឹងក្លាយជា​ឱកាស​ពិសេស​មួយ​សំដៅលើ​កកម្ពស់​បង្ហាញ​ពី​គុណភាព​ និង​សក្ដានុពល​នៃផលិតផល​ខ្មែរ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី