ភ្នំពេញ ៖ ប្រភពទុនមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការពង្រីកអាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម ខណៈសមាគមហិរញ្ញវត្ថុធំៗនៅកម្ពុជា បាន និងកំពុងជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមក្នុងការស្តារជំរុញសេដ្ឋកិច្ចឲ្យងើបឡើងវិញ ក្នុង និងក្រោយវិបត្តិកូវីដ-១៩។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតភាពធន់នៃសេដ្ឋកិច្ច បង្កើតការងារក្នុងស្រុក ចូលរួមកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
បើតាមការបញ្ជាក់របស់ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ណាស់ថា សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា មានប្រមាណជាង ៥៣ម៉ឺនសហគ្រាសកំពុងដំណើរការអាជីវកម្មនៅក្នុងឆ្នាំ២០២១ ហើយបើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម ប្រមាណ ៩៩% នៃសហគ្រាសសរុប បានចូលរួមចំណែកជិត៦០% នៃផលិតផលក្នុងស្រុក និងបង្កើតការងារជិត ៧០% នៃទីផ្សារកម្លាំងពលកម្ម។

លោក សុខ វឿន បានថ្លែងថា ៖
“គ្រឹះស្ថានហិរញ្ញវត្ថុបានចូលរួមយ៉ាងជិតស្និទ្ធក្នុងការផ្តល់សេវាហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមដើម្បីបង្កើត និងទ្រទ្រង់អាជីវកម្ម។ ទោះជាយ៉ាងនេះក្តី ក៏យើងមើលឃើញថា សហគ្រាសធុនតូច និងមធ្យមមួយចំនួននៅតែជួបបញ្ហាប្រឈមក្នុងការទទួលបានឥណទានសម្រាប់អាជីវកម្មរបស់ខ្លួន”
ផ្អែកទៅលើរបាយការណ៍របស់ UNDP ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា បញ្ហាប្រឈមធំៗជាងគេដែល MSMEs ជួបប្រទះក្នុងការទទួលបានហិរញ្ញប្បទាន រួមមាន ការតម្រូវឱ្យមានការដាក់ទ្រព្យធានាដើម្បីទទួលបានឥណទាន លក្ខខណ្ឌផ្តល់ឥណទានតឹងរ៉ឹង អត្រាការប្រាក់ខ្ពស់ រយៈពេលសងកម្ចីខ្លី សមត្ថភាពក្នុងការគ្រប់គ្រងអាជីវកម្មរបស់MSMEs ព្រមទាំងកង្វះខាតឯកសារហិរញ្ញវត្ថុ និងឯកសារគាំទ្រដទៃទៀតជាដើម។ បញ្ហាជំងឺកូវីដ-១៩ បានបណ្តាលឱ្យ MSMEs ជួបប្រទះនឹងការលំបាកបន្ថែមទៀត ដោយក្នុងនោះ ២១,៣% ក្នុងចំណោមសហគ្រាសដែលបានចូលរួមក្នុងការសិក្សានេះបានរាយការណ៍ថា បានជួបការលំបាកច្រើនក្នុងការទទួលបានធនធានហិរញ្ញវត្ថុ ជាពិសេស ក្រុមហ៊ុនខ្នាតតូច និងក្រុមហ៊ុនក្រៅប្រព័ន្ធដែលដឹកនាំដោយស្ដ្រីក្នុងវិស័យកម្មន្តសាល សំណង់ អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។
លោក សុខ វឿន បានលើកឡើងថា ៖
“ដំណោះស្រាយបញ្ហាប្រឈមទាំងនេះទាមទារឱ្យមានការចូលរួមពីគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុផង ពីសហគ្រាសធុនតូចនិងមធ្យមខ្លួនឯងផង និងអ្នកពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះ ដើម្បីចូលរួមក្នុងការស្តារ ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុង និងក្រោយវិបត្តិកូវីដ-១៩ ដោយផ្តោតជាពិសេសលើសហគ្រាសធុនតូចនិងមធ្យម សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល តាមរយៈការផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME Bank) ក៏ដូចជាសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលសុទ្ធតែមានគោលបំណងជំរុញឱ្យសហគ្រាសនៅកម្ពុជាទទួលបានដើមទុនងាយស្រួលជាងមុនក្នុងអត្រាការប្រាក់ទាប ដើម្បីស្តារ ចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។”
ពាក់ព័ន្ធនឹងវិស័យ SMEs នេះដែរ រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាប្រមាណ ២៥០លានដុល្លារ តាមរយៈធនាគារ SMEs Bank ដើម្បីជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងកម្រិតការប្រាក់ទាបក្នុងឆ្នាំ២០២២នេះ។
គួររំលឹកផងដែរថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានចុះហត្ថលេខាលើអនុស្សរណៈ (MoU) នៃកិច្ចព្រមព្រៀងភាពជាដៃគូ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីបណ្តាសហគ្រាសធុនតូច និងមធ្យម គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើន ដើម្បីចូលរួមចំណែកលើកកម្ពស់ និងបញ្រ្ជាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ សមាគមទាំង៣ បានរួមគ្នាអនុវត្តវិធីសាស្រ្តមូលដ្ឋានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលហៅថា “កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន (Access to Finance Program)” ដោយកម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ពិសេសសហគ្រិនស្ត្រី៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
វៀតណាម និងជប៉ុនព្រមព្រៀងផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវរួមគ្នាចំនួន ១១ សម្រាប់បច្ចេកវិទ្យាឈីបក្រោមកម្មវិធី NEXUS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ប៉ះពាល់ដល់ទំនាក់ទំនងជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/11/2026
ការផ្លាស់ប្តូរបរិយាកាសនយោបាយនៅសហរដ្ឋអាម៉េរិក ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបង្កើតភាពមិនច្បាស់លាស់ក្នុងការដឹកនាំប្រទេស និងអាចជះឥទ្ធិពលដល់ទិសដៅទំនាក់ទំនងការបរទេសជាមួយឥណ្ឌា





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content