ភ្នំពេញ៖ កាលពីដំណាច់ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំជាងគេមួយនៅកម្ពុជា បានបិទបញ្ចប់កម្មវិធីប្រូម៉ូសិនដ៏ធំមួយដោយបានប្រគល់រង្វាន់ម៉ូតូ ហុងដាឌ្រីមស៊េរីថ្មីសរុបចំនួន ០៣គ្រឿង ដល់អាជីវករ០៣នាក់ ដែលបានប្រើប្រាស់ អិលអូអិលស៊ី KHQR ទទួលការទូទាត់ពីអតិថិជនរបស់ពួកគាត់។
ប៉ុន្តែសម្រាប់អតិថិជនដែលពុំទាន់បានឈ្នះ សូមកុំទាន់អស់សង្ឃឹម ព្រោះ អិលអូអិលស៊ី បានត្រឡប់មកវិញជាមួយកម្មវិធីប្រូម៉ូសិនថ្មីមួយទៀត គឺកម្មវិធីចែកជូនរង្វាន់ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ខែ ជាមួយនឹងទឹកប្រាក់សរុបរហូតដល់ ២៨.៨០០.០០០ រៀល។
ការបង្កើតកម្មវិធីថ្មីនេះ គឺដើម្បីជាការថ្លែងអំណរគុណដល់អាជីវករ ដែលបានបន្តគាំទ្រ និងប្រើប្រាស់ អិលអូអិលស៊ីជាមធ្យោបាយទទួលការទូទាត់ពីអតិថិជនរបស់ពួកគាត់។
តើលោកអ្នកដឹងទេ? ការដាក់ប្រើប្រាស់ អិលអូអិលស៊ី KHQR សម្រាប់អាជីវកម្មរបស់ពួកគាត់ មិនត្រឹមតែផ្តល់ភាពងាយស្រួលក្នុងការទទួលការទូទាត់បានពីគ្រប់ធនាគារដោយមិនអស់កម្រៃសេវា រហ័ស និងសុវត្ថិភាពប៉ុណ្ណោះទេពួកគាត់ថែមទាំងទទួលប្រាក់ការប្រាក់២%ក្នុងមួយឆ្នាំថែមទៀតផង។
កម្មវិធីប្រូម៉ូសិនថ្មីនេះ នឹងអនុវត្តចាប់ពីថ្ងៃទី ០១ ខែសីហា រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥។
ចំពោះលក្ខខណ្ឌនៃកម្មវិធីគឺ៖
- ផ្តល់ជូនសម្រាប់អាជីវករដែលប្រើប្រាស់ អិលអូអិលស៊ី KHQR ក្នុងទទួលការទូទាត់ពីអតិថិជន
- ទទួលការទូទាត់ពីអតិថិជន សរុបតិចបំផុត ៥០ នាក់ក្នុងមួយខែ
- ទទួលបានប្រតិបត្តិការ សរុបយ៉ាងតិច ១០០ ដុល្លារ ឬ ៤០០.០០០ រៀល ក្នុងមួយខែ
- គ្រប់ប្រតិបត្តិការត្រូវតែមានតម្លៃទាបបំផុត 0.៥ ដុល្លារ ឬ ២.០០០ រៀល
- អាជីវករម្នាក់មានសិទ្ធិឈ្នះរង្វាន់បានតែម្តងប៉ុណ្ណោះ ក្នុងអំឡុងពេលប្រម៉ូសិននេះ
- អិលអូអិលស៊ី សូមរក្សាសិទ្ធកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនដ៏ពិសេសនេះ
- ការចាប់រង្វាន់នឹងត្រូវធ្វើឡើងដោយចៃដន្យ និងធ្វើការចាប់រៀងរាល់មួយខែម្តង ។
ទឹកប្រាក់រង្វាន់៖
- រង្វាន់ទី១៖ ១,០០០,០០០ រៀល សរុប ៦ រង្វាន់ក្នុងមួយខែ
- រង្វាន់ទី២៖ ៤០០,០០០ រៀល សរុប ៦ រង្វាន់ក្នុងមួយខែ
- រង្វាន់ទី៣៖ ២០០,០០០ រៀល សរុប ៦ រង្វាន់ក្នុងមួយខែ
អិលអូអិលស៊ី ក៏បានផ្តល់ឱកាសដល់អាជីវករដែលមិនទាន់ក្លាយជាអតិថិជនរបស់ខ្លួនគឺប្រសិនបើលោកអ្នកពុំទាន់ជាអាជីវករដៃគូ អិលអូអិលស៊ីទេ លោកអ្នកស្នើសុំ អិលអូអិលស៊ី KHQR ដោយឥតគិតថ្លៃឥឡូវនេះ តាមរយៈការិយាល័យសាខាណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ៩៩១៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content