ងាយៗ គន្លឹះក្នុងការគ្រប់គ្រងថវិកាសម្រាប់អ្នកធ្វើការ ដោយមិន​ឲ្យ​​ជួបបញ្ហានៅចុងខែ

ជាការពិត សម្រាប់អ្នកធ្វើការដែលពឹងផ្អែកលើប្រាក់ប្រចាំខែគួរតែរៀបចំផែនការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អ ដើម្បីកុំឲ្យចំណាយ​លើស​ពីអ្វី​ដែលខ្លួន​រកបាន។ ម្យ៉ាងទៀត ចូលដល់វ័យធ្វើការច្បាស់ណាស់ថា បុគ្គលនីមួយៗនឹងចាប់ផ្ដើមមានទំនួលខុសត្រូវកាន់តែច្រើន ជាពិសេស​បន្ទុក​គ្រួសារ​ដែលត្រូវរ៉ាប់រង។

ដើម្បីសល់ប្រាក់ប្រចាំខែ ក៏ដូចជាអាចគ្រប់គ្រងនូវតម្រូវការចាំបាច់នានា អ្នកធ្វើការគួរអនុវត្តតាមចំណុចខាងក្រោម៖

១. រៀបចំគម្រោងចំណាយទុកមុន ៖ ជំនួសឲ្យការអង្គុយរំលឹកអំពីអ្វីដែលខ្លួនបានចំណាយរួចទៅហើយ អ្នកគួររៀបចំផែនការទុកមុន បែងចែក​កញ្ចប់ថវិកា ទៅតាមតម្រូវការនីមួយៗ។ ពេលរៀបចំរួចហើយ អ្នកនឹងដឹងច្បាស់ថា កញ្ចប់ថវិការបស់អ្នកគួរចំណាយលើអ្វី និងមិនគួរ​ចំណាយ​ទៅលើអ្វី ដែលវាដូចជាការដាក់ព្រំដែន​មួយដល់ខ្លួនឯងទៅលើការចាយផងដែរ។

២. ខ្ចប់អាហារទៅធ្វើការ ៖ ការចំណាយលើចំណីអាហារជាការចំណាយដ៏ធំមួយផងដែរ ដូច្នេះអ្នកគួរតែរកវិធីបន្ថយការចំណាយ លើការហូប​ចុក ហើយវិធីដែលល្អបំផុតគឺចម្អិនអាហារដោយខ្លួនឯង។ ថ្វីត្បិតថា អ្នកត្រូវចំណាយ​ពេលបន្តិច ប៉ុន្តែអ្នកអាចសន្សំប្រាក់ពីការហូបអាហារ​ខាង​ក្រៅ​បាន ហើយអ្វីដែលអ្នកអាចចំណេញ ទៀតនោះ គឺចំណេញសុខភាព ព្រោះការធ្វើខ្លួនឯងអ្នកមានការផ្ចិតផ្ចង់លើអនាម័យ។

៣. អ្វីដែលមិនចាំបាច់គួរធ្វើខ្លួនឯង ៖ ចំណេះដឹងមូលដ្ឋានមួយចំនួនដែលអ្នកគួរមាន ដូចជាជួលជុលអំពូលភ្លើង ជួលជុលគ្រឿង​អេឡិចត្រូនិក ដេរខោអាវជាដើមក៏ជាការសន្សំមួយផ្នែកដែរ។ ប្រសិនបើរបស់ទាំងនេះ​ខូច អ្នកគួររៀនជួសជុលខ្លួនឯងជាមុនសិន មុននឹងចំណាយប្រាក់លើ​ជាងជួសជុល ព្រោះរបស់ខ្លះ ក៏វាមិនស្មុគស្មាញពេក រហូតដល់អ្នកមិនអាចធ្វើបាននោះទេ។ ម្យ៉ាងទៀត ការចេះច្នៃ (DIY) ក៏អាចជួយ​សន្សំអ្នក​បានច្រើនផងដែរ។

៤. ទិញទំនិញដោយភាពឆ្លាតវៃ ៖ ការទិញទំនិញដោយភាពឆ្លាតវៃនៅទីនេះគឺសំដៅលើ ការយល់ដឹងពីតម្លៃទំនិញតាមហាងនីមួយៗ ការទិញ​ទំនិញ​ដោយផ្អែកលើភាពចាំបាច់ ហើយទិញទំនិញស្តុកទុកសម្រាប់ប្រើប្រាស់តែម្ដង។ ឧទាហរណ៍ អ្នកអាចទិញនៅពេលណាដែលហាងទំនិញ​មាន​ការលក់បញ្ចុះតម្លៃ ឬដើរផ្សារពេលល្ងាច ដើម្បីទទួល បានទំនិញដែលធូរថ្លៃជាដើម។

៥. ជម្រើសសុខភាពរាងកាយ ៖ មនុស្សសម័យបច្ចុប្បន្ននេះគឺ ការបង់ប្រាក់ហាត់ប្រាណនៅក្នុងក្លិប កីឡា (GYM) ប៉ុន្តែមែនទែនទៅ មិន​ចាំបាច់​ទាល់តែចូលក្លិបកីឡាទើបអាចហាត់ប្រាណបាននោះ​ទេ។ អ្នកអាចរៀបចំទីតាំងណាមួយនៅក្នុងផ្ទះ ឬបន្ទប់របស់ខ្លួន ហើយដាក់ផែន​ការ​ច្បាស់លាស់ ដើម្បីថែរក្សាសុខភាព។

៦. មានគោលដៅក្នុងការសន្សំប្រាក់ ៖ ដើម្បីអាចសន្សំប្រាក់បានទៅតាមការគ្រោងទុក អ្នកគួរដាក់គោលដៅដូចជា ទិញផ្ទះ ទិញឡាន ជា​ដើម។ នៅពេលដែលអ្នកមានគោលដៅច្បាស់លាស់ វានឹងក្លាយជាកម្លាំងចិត្តសម្រាប់អ្នក ក្នុងការធ្វើការងារ ជាពិសេសរិតត្បិតការចាយ​វាយ​របស់​ខ្លួន។

៧. ចាយវាយដោយប្រើប្រាស់ក្រដាស់ប្រាក់ ៖ ការសិក្សាបានបង្ហាញថា មនុស្សមានទំនោរចំណាយកាន់តែច្រើននៅពេលដែលពួកគេប្រើប្រាស់ កាតធនាគា ព្រោះពួកគេមិនបានទទួលអារម្មណ៍ថាខ្លួនកំពុងចាយលុយដ៏លើសលប់ឡើយ។ ផ្ទុយទៅវិញ នៅពេលអ្នកប្រើប្រាស់​លុយសម្រាប់​ចាយ អ្នកអាចគ្រប់គ្រងការចំណាយបានល្អជាង។

៨. ជ្រើសរើសការសន្សំដែលស័ក្កសម និងចំណេញ ៖ ជំនួសឲ្យការសន្សំចោល អ្នកអាចស្វែងរកការសន្សំដូចជា សន្សំក្នុងធនាគារ​ដើម្បីយក​ការ​ប្រាក់ លេងភាគហ៊ុន ឬបង់រំលោះទ្រព្យទុកជាដើម។ ប៉ុន្តែវិធីសន្សំខាងលើនេះគឺសម្រាប់តែការសន្សំ ដែលមានរយៈពេលវែងប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់