សហស្ថាបនិក Wikipedia ៖ សហគ្រិនជោគជ័យត្រូវទម្លាប់ឲ្យបានជាមួយនឹងបទពិសោធបរាជ័យ

Wikipedia ជាប្រភេទវចនានុក្រមអនឡាញពាក់ព័ន្ធទៅនឹងពាក្យពេចន៍ព្រមទាំងប្រធានបទ និងរឿងរ៉ាវស្ទើរគ្រប់មុខនៅលើពិភពលោកប៉ុន្តែផ្អែកទៅលើការស្រាវជ្រាវរបស់សហគមន៍អ្នកស្រាវជ្រាវស្ម័គ្រចិត្តនិងឆ្លងកាត់អ្នកសម្របសម្រួលពីសំណាក់ក្រុមអ្នកជំនាញនិពន្ធ

អន្តរជាតិឬហៅថា Editor។

បង្កើតឡើងតាំងតែពីឆ្នាំ២០០១ រហូតមកដល់ពេលបច្ចុប្បន្ននេះ Wikipedia បានក្លាយទៅជាប្រភពនៃការស្រាវជ្រាវដែលមានចូលអានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនិងត្រូវបានបកប្រែទៅដល់ជាង៣០០ភាសា មានអ្នក editor ដល់ទៅ ៣០៣ ២២៨នាក់ និងអ្នកចុះឈ្មោះប្រើប្រាស់ដល់ទៅ១០២លានគណនេយ្យ។

ស្ថាបនិកលោក  Jimmy Wales និងលោក Larry Sanger ត្រូវបានគេចាត់ទុកថាជាមនុស្សដ៏ជោគជ័យ និងល្បីល្បាញបំផុតចំពោះគំនិតបង្កើតដ៏អស្ចារ្យនិងជាប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នាមួយនេះ។ បុរសទាំងពីរក៏ធ្លាប់បានចែករំលែកនូវបទពិសោធព្រមទាំងចំណេះដឹងរបស់គាត់នាពេលកន្លងមកដែរ។ក្នុងនោះលោក Jimmy Wales ដែលជាសហស្ថាបនិកធ្លាប់បានផ្តល់ដំបូន្មានដ៏ល្អៗប៉ុន្មានចំណុចផងដែរដែលលោកបានឆ្លងកាត់ដោយផ្ទាល់សម្រាប់ជាគំនិតដល់សហគ្រិនចង់ទទួលបានជោគជ័យនៅក្នុងអាជីវកម្មរបស់ខ្លួនដែលមានដូចជា៖

១.ធ្វើឲ្យខ្លួនឲ្យស៊ាំជាមួយនឹងការបរាជ័យ ៖ លោក Jimmy បានលើកឡើងបែបនេះថា៖អ្នកត្រូវតែត្រៀមខ្លួនរួចជាស្រេចជាមួយនឹងបរាជ័យនៅពេលដែលអ្នកព្យាយាមធ្វើអ្វីមួយដែលប្រាកដណាស់វាអាចនឹងមិនជោគជ័យឬមិនដំណើរការ។ ប្រសិនបើអ្នកអាចឆ្លងកាត់ពេលវេលាបរាជ័យនេះបានមានន័យថាអ្នកបានអភិវឌ្ឍអ្នកអាចរៀនសូត្រពីវានិងអ្នកអាចកាត់បន្ថយភាពប្រថុយប្រថានក្នុងការសាកល្បងលើកក្រោយ។ លោកបន្តថា វាគឺជារឿងដ៏លំបាកបំផុតដើម្បីទទួលជោគជ័យប្រសិនបើអ្នកមិនមានសមត្ថភាពក្នុងការប្រឈមមុខទៅនឹងបរាជ័យបានទេនោះ។

២.ត្រូវចាំថាគ្មានអ្នកណាម្នាក់ខ្វល់ពីអ្វីដែលអ្នកកំពុងធ្វើនោះឡើយពេលមិនទាន់ជោគជ័យ ៖ ផ្តល់សេរីភាពឲ្យខ្លួនឯងកុំភ័យខ្លាចពីមនុស្សនៅជុំវិញខ្លួន ពីព្រោះថាគ្រាមួយនោះខ្ញុំក៏ធ្លាប់ជួបប្រទះនូវភាពភ័យខ្លាចទាំងនេះដែរនេះគឺជាអ្វីដែលលោក Jimmy បានបញ្ជាក់។

លោកបន្តថា ៖

“និយាយដោយស្មោះត្រង់ទៅគ្មានអ្នកណាម្នាក់មកខ្វាយខ្វល់នូវអ្វីដែលអ្នកកំពុងធ្វើនោះឡើយ ហើយប្រសិនបើអ្នកបរាជ័យស្ទើរតែគ្មានអ្នកណាមកតាមដានរឿងរបស់អ្នកឡើយ”

៣.បង្កើតមូលដ្ឋានគ្រិះនៃភាពជោគជ័យដោយខ្លួនឯង ៖ មានមនុស្សឥទ្ធិពលនិងជោគជ័យល្បីៗជាច្រើនដែលកំពុងជម្រុញទឹកចិត្តរបស់អ្នកប៉ុន្តែត្រូវចាំថាពួកគេស្ថិតនៅក្នុងបរិយាកាស និងបទពិសោធការងារ និងជីវិតព្រមទាំងបទពិសោធបរាជ័យខុសពីអ្នក ដូចនេះអ្នកគួរតែពិចារណារៀបចំផែនការនិងការដោះស្រាយបញ្ហាតាមបែបផែននិងបទពិសោធរបស់ខ្លួនជាជាងប្រើប្រាស់យុទ្ធសាស្ត្រក្រុមមនុស្សជោគជ័យទាំងនោះ។

៤.ផ្តោតលើមូលហេតុសំខាន់បំផុតដែលអ្នកចង់ក្លាយជាសហគ្រិន ៖ ទោះបីជាមិនទាន់ជោគជ័យនៅឡើយក្តី លោក Jimmy បានលើកជាឧទាហរណ៍មួយថា ៖

“ខ្ញុំតែងតែនិយាយប្រាប់មនុស្សគ្រប់គ្នាថាសំណាងណាស់ដែលបានក្លាយខ្លួនជាមនុស្សជោគជ័យនៅពេលនេះជាមួយនឹងគំនិតចម្លែកខុសពីគេដែលខ្ញុំធ្លាប់មាន ពីព្រោះមិនដូច្នេះទេខ្ញុំពេលនេះបានត្រឹមជាបុគ្គលិកដែលមានលក្ខណៈខុសប្លែកពីគេប៉ុណ្ណោះ។ ខ្ញុំនៅចាំបានថាខ្ញុំតែងតែភ្ញាក់ពីគេងឡើងជារៀងរាល់ថ្ងៃធ្វើនូវអ្វីដែលខ្ញុំចាប់អារម្មណ៍ និងចង់ធ្វើវាជារៀងរាល់ថ្ងៃ ហើយព្យាយាមធ្វើយ៉ាងណាឲ្យសេរីភាពនៃការសម្រេចចិត្តគឺចេញពីខ្លួនឯងផ្ទាល់៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក