ភ្នំពេញ ៖ អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ និងកញ្ចប់ធានារ៉ាប់រងអាយុជីវិតរហូតដល់ ៥,០០០ ដុល្លារ ព្រមទាំងទទួលបានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់រហូតដល់ ១,០០០,០០០ រៀល ថែមទៀតផង។
បន្ទាប់ពីបានចាប់រង្វាន់ស្វែងរកអ្នកឈ្នះប្រចាំខែទី១ រួចមក អិលអូអិលស៊ី បានរកឃើញអ្នកឈ្នះចំនួន ៣ នាក់ ដូចខាងក្រោម៖
១. រង្វាន់សាច់ប្រាក់ ១,០០០,០០០ រៀល៖ អតិថិជនឈ្មោះ ផុន ស្រីនាង
២. រង្វាន់សាច់ប្រាក់ ៤០០,០០០រៀល៖ អតិថិជនឈ្មោះ ហេង ផល្លី
៣. រង្វាន់សាច់ប្រាក់ ២០០,០០០ រៀល៖ អតិថិជនឈ្មោះ វ៉ាន់ ស្រីសា

សូមបញ្ជាក់ផងដែរថា ប្រម៉ូសិនចែកជូនសាច់ប្រាក់ដល់អ្នកប្រើប្រាស់ LOLC Mobile នៅតែបន្តរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ដូច្នេះ សម្រាប់អតិថិជនដែលពុំទាន់បានឈ្នះរង្វាន់ សូមបន្តអនុវត្តតាមលក្ខខណ្ឌខាងក្រោម ដើម្បីមានឈ្មោះក្នុងការចាប់រង្វាន់វគ្គបន្ទាប់៖
- ផ្តល់ជូនសម្រាប់អតិថិជនដែលប្រើប្រាស់ LOLC Mobile App សម្រាប់ការស្គែនទូទាត់
- អតិថិជនត្រូវស្គែនទូទាត់ទៅកាន់គណនី ១០ ផ្សេងគ្នា និងធ្វើប្រតិបត្តិការផ្សេងទៀតសរុបយ៉ាងតិច ៣០ប្រតិបត្តិការ
- អតិថិជនត្រូវធ្វើប្រតិបត្តិការសរុបយ៉ាងតិច ៥០ ដុល្លារ ឬ ២០០,០០០ រៀល
- គ្រប់ប្រតិបត្តិការត្រូវតែមានតម្លៃទាបបំផុត ០.៥ ដុល្លារ ឬ ២,០០០ រៀល
- អតិថិជនម្នាក់មានសិទ្ធិឈ្នះរង្វាន់បានតែម្តងប៉ុណ្ណោះ ក្នុងអំឡុងពេលប្រម៉ូសិននេះ
- ការចាប់រង្វាន់នឹងត្រូវធ្វើឡើងដោយចៃដន្យ និងធ្វើការចាប់រៀងរាល់មួយខែម្តង
- អិលអូអិលស៊ី សូមរក្សាសិទ្ធកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនដ៏ពិសេសនេះ
ប្រសិនបើលោកអ្នកពុំទាន់មាន LOLC Mobile App ប្រើប្រាស់ទេ លោកអ្នកអាចទាញយក និងបង្កើតគណនីឌីជីថល អិលអូអិលស៊ី តាមរយៈតំណភ្ជាប់មួយនេះ៖ https://onelink.to/zkb2qg/៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content