ភ្នំពេញ ៖ វិស័យរដ្ឋ និងវិស័យឯកជនកាលពីពេលកន្លងទៅថ្មីៗនេះ បានជួបពិភាក្សាគ្នាពីដំណើរការនៃការប្រែក្លាយឧស្សាហកម្មបែបប្រពៃណី ទៅជាឧស្សាហកម្មបែបទំនើប ដោយបានផ្ដោតជាពិសេសលើការពង្រឹងវិស័យដឹកជញ្ជូន។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងក្រោមការរៀបចំរបស់ក្រុមហ៊ុន CBRE Cambodia កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអគារពាណិជ្ជចំរុះ Morgan Tower កោះពេជ្រ រាជធានីភ្នំពេញ។

តំណាងពីវិស័យរដ្ឋ ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើបទបង្ហាញត្រួសៗអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលស្ថិតក្នុងក្នុងយុទ្ធសាស្ត្រចតុកោនដំណាក់កាលទី៤ គឺការក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ក្នុងនោះ វិស័យដឹកជញ្ជូនបានរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចកម្ពុជា ដូច្នេះហើយនេះជារឿងអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំប្រឹងប្រែង។

ឯកឧត្តម ឈៀង ពេជ្រ បានមានប្រសាសន៍ពីចក្ខុវិស័យរបស់ក្រសួងយ៉ាងដូច្នេះថា ៖
“ក្រសួងមានបំណងក្នុងការប្រែក្លាយប្រព័ន្ធដឹកជញ្ជូនទៅជាហេដ្ឋារចនាសម្ព័ន្ធធន់នឹងការប្រែប្រួលអាកាសធាតុ បង្កើនសមាហរណកម្មក្នុងតំបន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក បង្កើនការប្រកួតប្រជែងឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងផ្នែកភស្តុភា”
ក្រៅពីនោះ ក៏មានផងដែរនូវការអភិវឌ្ឍន៍ការដឹកជញ្ជូនផ្លូវដែក ផ្លូវទឹក-សមុទ្រ ការដឹកជញ្ជូន និងកំពង់ផែ ការអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវអាកាស ការអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ច និងច្រកទ្វារអន្តរជាតិ និងពាណិជ្ជកម្មឆ្លងព្រំដែន ការពង្រឹងក្របខ័ណ្ឌច្បាប់ជាដើម ដែលសកម្មភាពទាំងនេះ គឺសុទ្ធសឹងតែជាការសម្រួលប្រព័ន្ធដឹកជញ្ជូនឱ្យកាន់តែងាយស្រួលជាងមុន និងមានជម្រើសច្រើនជាងមុន។

ពីទស្សនៈនៃក្រុមហ៊ុន CBRE Cambodia លោក Lawrence Lennon ដែលជានាយកប្រតិបត្តិប្រចាំប្រទេសបានមើលឃើញពីភាពរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាដែលបម្រើឱ្យវិស័យដឹកជញ្ជូន។ ដោយឡែក លោកក៏បានលើកឡើងអំពីឧស្សាហកម្មសំខាន់ៗនៅកម្ពុជាដែលរួមមាន ឧស្សាហកម្មផ្នែកសំលៀកបំពាក់ (44%) ផ្នែកកាបូប (១០%) ផ្នែកស្បែកជើង (9%) កង់ (៥%) និងស្រូវ (២%)។ ក្នុងនោះ គោលដៅនាំចេញសំខាន់ៗរួមមាន សហរដ្ឋអាមេរិក (៤៤%) សហភាពអ៊ឺរ៉ុប (១៩%) ប្រទេសក្នុងតំបន់អាស៊ាន (៧%) ចិន (៦%) ជប៉ុន (៦%) និងប្រទេសផ្សេងៗទៀតចំនួន ១៣%។
យ៉ាងណាមិញ មូលហេតុដែលនាំឱ្យតម្រូវការនៃការនៃវិស័យដឹកជញ្ជូនកើនឡើងក៏ដោយសារតែសេដ្ឋកិច្ចពិភពលោកចាប់ផ្ដើមងើបឡើងវិញ ការកើនឡើងនៃផលិតកម្មនៅក្នុងស្រុក និងការរីកចម្រើននៃវិស័យផ្សេងៗ ដែលទាមទារនូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែម។ នេះបើតាមការបញ្ជាក់របស់លោក Lawrence Lennon ។
តាមរយៈឧស្សាហកម្មធំៗ និងគោលដៅនាំចេញសំខាន់ៗដែលលោកបានរៀបរាប់មកនេះ គឺត្រូវការជាចាំបាច់នូវការជួយសម្រួលផ្នែកដឹកជញ្ជូន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីបង្កើនការនាំចេញកាន់តែច្រើន។
គួរកត់សម្គាល់ថា ក្នុងកិច្ចពិភាក្សាខាងលើនេះ ភាគីទាំង២បានបង្ហាញពីក្ដីរំពឹងខ្ពស់ថាការលើកយកប្រធានបទនេះមកជជែក នឹងក្លាយជាចំណែកមួយក្នុងការឈានទៅសម្រេចបាននូវយុទ្ធសាស្ត្រដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅតាមផែនការ និងតាមការកំណត់។ ម្យ៉ាងទៀត ក៏ជាការជូនដំណឹងទៅដល់វិស័យឯកជន ដើម្បីកៀរគរការវិនិយោគបន្ថែមទៀតផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content