ភ្នំពេញ ៖ ប្រព័ន្ធបាគង បានរួមចំណែកជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍ថ្មីៗ ហើយបាន និងកំពុងដើរតួនាទីជាប្រព័ន្ធទូទាត់ដ៏ពេញនិយមប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលសម្រាប់សាធារណជន ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ផ្ទាល់។

យោងរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២ ការប្រើប្រាស់ប្រព័ន្ធបាគងបានបន្តកើនឡើងយ៉ាងខ្លាំងទាំងចំនួនប្រតិបត្តិការ និងទំហំទឹកប្រាក់ ក្នុងនោះចំនួនប្រតិបត្តិការបានកើនឡើង ៣,៦ដង ធៀបនឹងគ្រាដូចឆ្នាំមុន រហូតដល់ ១០,២៤លាន ប្រតិបត្តិការ ខណៈទំហំទឹកប្រាក់សរុបជាប្រាក់រៀលមានចំនួន ៤,៣៤ ទ្រីលានរៀល បានកើនឡើង ៥,៧ដង និងដុល្លារអាមេរិកមានចំនួន ៤,៧៦ ពាន់លានដុល្លារ កើនឡើង ៦,៣ដង ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។

បាគង គឺជាប្រព័ន្ធទូទាត់បែបទំនើបមួយដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយទៅសមាជិកដ៏ទៃទៀត ជាមួយនឹងភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងចំណាយតិច ។
ប្រព័ន្ធបាគងប្រៀបដូចជាឆ្អឹងខ្នងនៃប្រព័ន្ធទូទាត់ ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការភ្លាមៗជាអេឡិចត្រូនិកដូចជា ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។
មិនតែប៉ុណ្ណោះ ក្នុងបរិការណ៍ប្រទេសកំពុងទទួលរងវិបត្តិកូវីដ១៩ និងប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន ដែលតម្រូវការទូទាត់អេឡិចត្រូនិកកំពុងមានការកើនឡើង ប្រព័ន្ធបាគង ជួយសម្រួលការទូទាត់ជាអេឡិចត្រូនិកពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ដោយផ្ទាល់។
ប្រព័ន្ធបាគង គឺការសម្រេចបានក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដែលឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ព្រមទាំងរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលស្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។ ទន្ទឹមនោះ ប្រព័ន្ធបាគងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រតិបត្តិការឆ្លងគ្រឹះស្ថាន (Interoperability) និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ក៏ដូចជាផ្តល់លទ្ធភាពសម្រាប់ប្រទេសកម្ពុជាក្នុងការភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសក្នុងតំបន់ដើម្បីសម្រួលការផ្ទេរប្រាក់ និងការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេស៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិន និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ក្នុងកិច្ចប្រជុំកំពូល SCO ឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ប្រទេសចិន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន បានព្រមព្រៀងគ្នាក្នុងការរុញច្រានវិស័យបច្ចេកវិទ្យាឱ្យកាន់តែជឿនលឿនរួមគ្នា ជាពិសេស វិស័យបញ្ញាសិប្បនិម្មិត AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 04/09/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការជួញដូរអាវុធរវាង អាល្លឺម៉ង់ ទៅឲ្យអ៊ីស្រាអែល កើនឡើងជិតដល់ ១០០០លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តលើការនាំចេញបរិក្ខារយោធាដែលមានតម្លៃជិត ៨០០ លានអឺរ៉ូ ឬប្រមាណជា ៩៣០ លានដុល្លារ ទៅឲ្យប្រទេសអ៊ីស្រាអែល ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 04/09/2026
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធលុយដុល្លារដែលមានអាយុកាលជិត ១ សតវត្សរ៍ ប្រឈមហានិភ័យ ខណៈបណ្តាធនាគារកណ្តាលងាកទៅរកទុនបម្រុងថ្មី
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 04/09/2026
នាគារកណ្តាលនៅជុំវិញពិភពលោកកំពុងកែប្រែយុទ្ធសាស្ត្របម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនជាបណ្តើរៗ ដោយកាត់បន្ថយការចាក់គ្រឹះលើប័ណ្ណបំណុលរដ្ឋាភិបាលអាមេរិក (U.S. Treasury bonds)ហើយងាកមកទិញមាសសុទ្ធជំនួសវិញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 04/09/2026
ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content