ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងអត្រា ៥,៦% នៅឆ្នាំនេះ

ភ្នំពេញ ៖ នេះបើយោងតាមព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី​២ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងសម្រេចបានក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៣នេះ ដែលខ្ពស់ជាឆ្នាំ២០២២ កន្លងទៅ។

របាយការណ៍បានបញ្ជាក់ថា ការឡើងនេះ គឺគាំទ្រដោយការរក្សាបានកំណើនល្អនៃកម្មន្តសាលមិនមែនកាត់ដេរ ដែលបម្រើឱ្យការនាំចេញ និងការប្រើប្រាស់ក្នុងស្រុក ការកើនឡើងនូវគម្រោងវិនិយោគធំៗ ការងើបឡើងវិញនៃសំណើសាងសង់ និងការងើបឡើងវិញគួរឱ្យកត់សម្គាល់នៃវិស័យសំណង់ទេសរណ៍ តាមរយៈភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។

ដោយឈរលើមូលដ្ឋាននៃស្ថានភាពសូចនាករសំខាន់ៗក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ធៀបនឹងត្រីមាសដូចគ្នាឆ្នាំមុន បានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចភាពល្អប្រសើរ ដែលស្តែងតាមរយៈការកើនឡើងចំនួនភ្ញៀវអន្តរជាតិជាង ២៧១% ការកើនឡើងទុនគម្រោងសាងសង់ប្រមាណ ១៣០,២% ការកើនឡើងនៃទុនវិនិយោគប្រមាណ ៦៣,៣% ការកើនឡើងនៃទំហំទំនិញនាំចេញមិនរាប់បញ្ចូលមាសប្រមាណ ០,១% ការកើនឡើងនៃអត្រាប្តូរប្រាក់ជាមធ្យមប្រមាណ ១,២% ការកើនឡើងក្នុងកម្រិតទាបនៃសន្ទស្សន៍ថ្លៃទំនិញត្រឹមប្រមាណ ០.៥% និងការថមថយប្រេងឆៅប្រមាណជាង ៣០%។

ទោះបីជាយ៉ាងក៏ដោយ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ២០២៣ ត្រូវបានរំពឹងថានឹងទាបជាងការព្យាករណ៍​ពីដើមឆ្នាំ​បន្តិចគឺមកត្រឹម ៥,៣% ពី៥,៥% ជាចម្បងគឺដោយសារ​តែ​កំណើន​​វិស័យឧស្សាហ​កម្មយឺត​ជាង​ការរំពឹងទុកនៅក្នុងឆមាសទីមួយនេះ ខណៈ ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា​ឆ្នាំ២០២៤ បានរក្សានៅ ៦,០% ដដែល។

ក្នុងរបាយការណ៍បានឱ្យដឹងថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកញ្ញា​ ឆ្នាំ២០២៣​ កត់សម្គាល់ថា ការនាំចេញសម្លៀក​បំពាក់ស្បែកជើង និងទំនិញ​ធ្វើដំណើរបាន​ធ្លាក់​ចុះ​១៨,៦% ឆ្នាំលើឆ្នាំក្នុងឆមាសទី១​នៃឆ្នាំ២០២៣។​ ការធ្លាក់ចុះនេះ​ត្រូវបានប៉ះប៉ូវមួយ​ផ្នែកដោយកំណើន២២,៩% នៃការនាំចេញផលិតផលកម្មន្តសាលក្រៅ​ពីវិស័យកាត់ដេរ​ មានជាអាទិ៍ គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជាមានប្រសាសន៍ថា ការរំពឹង​ទុក​ចំពោះភាពប្រសើរជាងមុននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗ​ដែលមានការ​ជឿន​លឿន​ត្រូវបានរំពឹងថានឹងជំរុញការនាំចេញ​របស់​​​កម្ពុជាសម្រាប់ឆមាសទី២​ ឆ្នាំ២០២៣ ទោះបីជាកំណើនវិស័យឧស្សាហកម្មក្នុង​ស្រុក​​បានថមថយក្នុងឆមាសដំបូងឆ្នាំនេះក៏​ដោយ។ 

លោកស្រីបញ្ជាក់ថា វិស័យសេវាកម្មចូលរួមចំណែកធំជាងគេ​ចំពោះកំណើន​សេដ្ឋកិច្ចឆ្នាំនេះដោយវិស័យនេះបានកើនលើសការរំពឹងទុកនៅក្នុងឆមាសទី១ជាពិសេស ដោយសារការ​ងើប​ឡើងវិញខ្លាំងនៃវិស័យទេសចរណ៍​។

លោកបណ្ឌិត លី គូឈីង ប្រធានក្រុមបេសកកម្មទស្សនកិច្ចប្រចាំឆ្នាំរបស់ស្ថាប័ន ASEAN+3 Macroeconomic Research Office (AMRO) បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាមានការងើបឡើងវិញយ៉ាងឆាប់រហ័ស និងរឹងមាំបន្ទាប់ពីការបើកប្រទេសឡើង ដែលជំរុញដោយសកម្មភាពចាយវាយក្នុងស្រុក និងការកើនឡើងតម្រូវការសកល។ នៅក្នុងឆ្នាំ ២០២៣ AMRO វាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានៅរក្សាបានកំណើនក្នុងអត្រា ៥,៣% ដែលជាកំណើនខ្ពស់ក្នុងតំបន់ ទោះបីត្រូវថមថយតិចជាការវាយតម្លៃកាលពីដើមឆ្នាំក្តី។

លោកបណ្ឌិត លី គូឈីង បានថ្លែងបន្តថា កំណើននេះជំរុញដោយការងើបឡើង វិញយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍, ភាពរឹងមាំនៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងលំនឹងសកម្មភាព សេដ្ឋកិច្ចក្នុងស្រុក ទោះបីមានការថមថយវិស័យកាត់ដេរ និងភាពង្រឹងនៃវិស័យសំណង់ និងអចលនទ្រព្យក៏ដោយ ។ កត្តាទាំងនេះ បង្ហាញពីលទ្ធផលនៃការបន្តអនុវត្តវិធានការអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ដើម្បីរក្សាលំនឹងជីវភាព និងសកម្មភាពសេដ្ឋកិច្ចរបស់វិស័យអាទិភាពដែលនៅទទួលរងផលប៉ះពាល់។

លោកបណ្ឌិតបានបន្តថា ទោះបីវាជរដ្ឋាភិបាលបានបង្កើនចំណាយសម្រាប់ការជួយអន្តរាគមន៍ទាំងនេះ ក៏ស្ថានភាពហិរញ្ញវត្ថុសាធារណៈជារួមនៅរក្សាបានចីរភាព តាមរយៈការរក្សានូវវិន័យថវិកា ការចាយចំទិសដៅ ព្រមទាំងការរក្សាបំណុលសាធារណៈឱ្យនៅកម្រិតទាបអាចគ្រប់គ្រងបាន។ វិស័យហិរញ្ញវត្ថុក៏នៅមានស្ថិរភាព ទោះបីមានការប៉ះពាល់ខ្លះដោយសារការកើនឡើងនូវអត្រាការប្រាក់គោលជាសកល។ ទំហំពាណិជ្ជកម្មជារួមមានតុល្យភាពល្អប្រសើរ ដោយសារការថមថយការនាំចេញ ជាពិសេស វត្ថុធាតុដើមផលិត ខណៈដែលការបង្វែរឯកជននៅបន្តមានកំណើន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ