ក្រសួងរៀបចំដែនដី និង​ភាគីពាក់ព័ន្ធ ប្រជុំពិនិត្យ​ពិភាក្សា​ ដើម្បីកំណត់អត្តសញ្ញាណបុរាណដ្ឋាននៅកម្ពុជា​

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​បើក​កិច្ចប្រជុំពិនិត្យ ពិភាក្សាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរាអំពីការកំណត់អត្តសញ្ញាណបុរាណដ្ឋានដោយផ្អែកទៅលើទិន្នន័យក៏ដូចជាការចង្អុលបង្ហាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

យោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់ ក្រោយកិច្ចប្រជុំ​កាលពីថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ការកំណត់​អត្តសញ្ញាណ​បុរាណដ្ឋាន​ក្នុងតំបន់​អង្គរ​​ ក្រសួង​ដែនដី ​និងអ្នក​ពាក់ព័ន្ធ នឹង​កំណត់ទីតាំងបុរាណដ្ឋានទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងការសម្រេចអំពីការកំណត់ការចុះបញ្ជីដីបុរាណដ្ឋានដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីបេតិកភណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ក៏ដូចជាក្នុងតំបន់អង្គរ ខេត្តសៀមរាប ដោយប្រើប្រាស់គោលការណ៍ជាក់ស្ដែង និងមានភាពបត់បែនក្នុងគោលដៅបង្កើតគោលការណ៍រួមសម្រាប់សង្គមជាតិដើម្បីដោះស្រាយបញ្ហាសំណង់មិនរៀបរយ និងជួយឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ មានជីវភាពល្អប្រសើរ។

នៅក្នុងកិច្ច​ប្រជុំនោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ​មន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថា ការជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងថ្នាក់ដឹកនាំក្រសួង ព្រមទាំងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរានាពេលនេះគឺដើម្បីផ្លាស់ប្ដូរមតិយោបល់ប្រមូលធាតុចូល ស្វែងរកការឯកភាពរួមគ្នាលើករណីមួយចំនួននិងសម្រេចជាគោលការណ៍រួមដើម្បីអាចយកទៅអនុវត្តបានប្រកបដោយភាពជាក់លាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពាក់ព័ន្ធនឹងការងារដូចជា (១) ការចុះបញ្ជីដីបុរាណដ្ឋាននៅតាមបណ្ដារាជធានីខេត្តទាំង ២៥,  (២) បញ្ហាពាក់ព័ន្ធនឹងការសាងសង់ដែលចាត់ទុកថាជាសំណង់ខុសច្បាប់នៅតំបន់អង្គរ, (៣) ឯកសារដែលគួរផ្ញើទៅ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក WHC (World Heritage Committee) នាពេលខាងមុខដើម្បីពិភាក្សានិងឯកភាពយោគយល់ពាក់ព័ន្ធតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ, (៤) បញ្ហាពាក់ព័ន្ធដីធ្លីរវាងប្រជាពលរដ្ឋ និងអាជ្ញាធរជាតិអប្សរានៅតំបន់បុរីសណ្ឋាគារអង្គរ ក្រុងសៀមរាប និងបញ្ហាផ្សេងៗ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្នុងកិច្ចប្រជុំនាពេលនេះក៏មានការពិភាក្សាទៅលើ ការកំណត់អត្តសញ្ញាណបុរាណដ្ឋានដោយផ្អែកទៅលើទិន្នន័យក៏ដូចជាការចង្អុលបង្ហាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ការកំណត់ទីតាំងបុរាណដ្ឋានទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា, និងត្រូវសម្រេចអំពីការកំណត់ការចុះបញ្ជីដីបុរាណដ្ឋានដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីបេតិកភណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ក៏ដូចជាក្នុងតំបន់អង្គរ ខេត្តសៀមរាបដោយប្រើប្រាស់គោលការណ៍ជាក់ស្ដែងនិងមានភាពបត់បែន ក្នុងគោលដៅបង្កើតគោលការណ៍រួមសម្រាប់សង្គមជាតិដើម្បីដោះស្រាយបញ្ហាសំណង់មិនរៀបរយនិងជួយឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យនិងមានជីវភាពល្អប្រសើរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

Leave a Reply

Your email address will not be published.Required fields are marked *