ស្វែងយល់ពីបច្ចេកទេសបំប៉នកូនត្រីងាយៗ និងមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ ៖ ការថែទាំកូនត្រី ជាដំណាំក់កាលសំខាន់មួយដែលអ្នកចិញ្ចឹមត្រីទាំងឡាយគួរយកចិត្តទុកដាក់ ដើម្បីចាប់ផ្ដើមចិញ្ចឹមឱ្យបានជោគជ័យ និងទទលបានផលល្អ។ ក្នុងនោះ មានបច្ចេកទេសបំប៉នកូនត្រី និងត្រីពូជសំខាន់ៗ នៅតាមមជ្ឈដ្ឋានផ្សេងៗ ដែលកសិករគួរយល់ដឹងក្នុងការបំប៉នកូនត្រីពូជ ដើម្បីយកទៅចិញ្ចឹម។

សម្រាប់ការថែបំប៉នកូនត្រីក្នុងស្រះ ត្រូវបានចែកជាពីរដំណាក់កាលគឺ ដំណាក់កាលថែបំប៉នកូត្រីម្សៅ និងដំណាក់កាលថែបំប៉នកូនត្រីពូជ ដែលកសិករមានដើមទុនតិចគួរជ្រើសរើសប្រភេទត្រីទាំងឡាយណា ដែលស៊ីចំណីធម្មជាតិមានស្រាប់នៅក្នុងស្រះជាអាហារ និងអាចបន្ថែមចំណីងាយៗដូចជាកន្ទក់ ចុងអង្ករ ជន្លេន កណ្ដៀរ ចកបាយទា កាកសំណល់បន្លែ ឬកាកសំណល់ផ្ទះបាយជាដើម។

ប្រភេទកូនត្រីដែលងាយស្រួលក្នុងការចិញ្ចឹម និងបំប៉នមានដូចជា ត្រីឆ្ពិន ត្រីកន្ធរ ត្រីទីឡាព្យ៉ា ត្រីកាបសាមញ្ញ ត្រីកាបស និងត្រីកាបឥណ្ឌា ដោយក្នុងនោះកូនត្រីម្សៅជាកូនត្រីមានទំហំតូចៗ ដែលទើបនឹងញាស់ ហើយកូនត្រីពូជមានទំហំធំជាងបន្តិច។ ចំណែកការបំប៉នកូនត្រីម្សៅវិញ អ្នកចិញ្ចឹមត្រូវយកចិត្តទុកដាក់បន្តិចក្នុងការរំលែកកូនត្រីទៅស្រះផ្សេង ទើបអាចឱ្យកូនត្រីមានបរិមាណរស់ច្រើន និងឆាប់ធំ។

ចំពោះស្រះសម្រាប់បំប៉នកូនត្រីម្សៅ គួរមានទំហំតូចល្មម ទើបងាយស្រួលថែ ដូចជាទំហំពី ៥០-១៥០ម៉ែត្រការ៉េ ឬបណ្ដោយពី ១០-២០ម៉ែត្រ ទទឹងពី ៥-១០ម៉ែត្រ និងជម្រៅ កន្លះម៉ែត្រផងដែរ។ ក្រៅពីនេះ គេក៏ត្រូវរៀបចំឱ្យបានស្អាត ចៀសវាងមានត្រីកាច កង្កែប កូនក្អាត់ ពស់ អន្ទង់ សត្វដងរែក ទោម ក្ដាមទូក ដែលអាចស៊ីបំផ្លាញកូនត្រីម្សៅបាន គេត្រូវបូមទឹកចេញឱ្យអស់ និងបាចកំបោរចូល ទុកហាលប្រមាណ ៣ ថ្ងៃ ទើបបង្ហូរទឹកចូលវិញដល់សាបជាតិកំបោរគឺត្រូវដាក់កូនត្រីភ្លាមតែម្ដង។

ថែមលើនេះ ក្នុងការរៀបចំស្រះ គេមិនត្រូវដាក់ជីនោះទេ ព្រោះវាអាចកើតសត្វល្អិតច្រើន ប៉ុន្តែក្រោយពេលបំប៉នកូនត្រីម្សៅមានទំហំធំ គេត្រូវប្រើជីដើម្បីបង្កើនបរិមាណចំណីធម្មជាតិ ដែលជាអាហាររបស់កូនត្រី។ ប្រភេទជីដែលកសិករគួរប្រើរួមមាន លាមកគោ ក្របី លាមកមាន់ ទា ជ្រូក ជាដើម ដោយដាក់វាត្រាំក្នុងរណ្ដៅជី ១ សប្ដាហ៍ ទើបបង្ហូរទឹកជីនោះចូលទៅក្នុងស្រះ។

កូនត្រីម្សៅដែលអាចលែងចូលក្នុងស្រះបានប្រមាណ ២០០-៣០០ ក្បាល ក្នុង ១ ម៉ែត្រការ៉េ ដែលកូនត្រីត្រូវមានទំហំប៉ុនៗគ្នា ចំណែកកូនត្រីពូជមានទំហំពី ២-៣ សង់ទីម៉ែត្រ គេអាចដាក់បំប៉នក្នុងស្រះបានប្រមាណ ២០-៣០ ក្បាលក្នុង ១ ម៉ែត្រការ៉េ។ សម្រាប់ការលែងកូនត្រី អ្នកចិញ្ចឹមត្រូវប្រលែងនៅពេលព្រឹកមានពន្លឺថ្ងៃ ចៀសវាងលែងនៅពេលល្ងាច។

មុនពេលលែងត្រីចូលក្នុងស្រះ ត្រូវត្រាំថង់ ឬធុងដែលដាក់កូនត្រីទៅក្នុងទឹកស្រះប្រមាណ ៥-១០ នាទីសិន ទើបស្រាយមាត់ថង់បាចទឹកស្រះចូលបន្តិចម្ដងៗ ដើម្បីឱ្យសីតុណ្ហភាពទឹកក្នុងថង់ដូចគ្នានឹងសីតុណ្ហភាពទឹកក្នុងស្រះ បន្ទាប់មកផ្អៀងមាត់ថង់ឱ្យកូនត្រីចេញតាមសម្រួល។

ពាក់ព័ន្ធនឹងរយៈពេលបំប៉នវិញ កូនត្រីម្សៅត្រូវបំប៉នរយៈពេលពី ៣-៤ សប្ដាហន៍ ឬបំប៉នរហូតដល់ទំហំធំល្មម ២-៣ សង់ទីម៉ែត្រ ទើបចែករំលែកដាក់ក្នុងស្រះបំប៉នកូនត្រីពូជ លុះចិញ្ចឹមបន្ត ៣-៤ សប្ដាហ៍បន្តទៀត រហូតដល់កូនត្រីទំហំពី ៥-៦ សង់ទីម៉ែត្រទើបអាចលក់បន្តឱ្យកសិករយកទៅចិញ្ចឹមបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association

ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី!​ សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

អា​ម៉េរិក​ ​និង​ក្រុមហ៊ុន​​ Anduril រួមគ្នា​វិនិយោគ​ ៦​,​៦​ ​ពាន់​លាន​ដុល្លារ ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជ​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/10/2026

ដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យោធា​ ​Anduril ​គ្រោង​វិនិយោគ​រួមគ្នា​ប្រមាណ ៦​,​៦ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជទឹក​ ​និង​គ្រឿង​បន្លាស់​គាំទ្រ​សម្រាប់​កងទ័ព​ជើងទឹក​អាម៉េរិក

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​