នំអាកោរត្នោតភូមិព្រះដាក់ របត់អាជីវកម្មថ្មី ដែលអាចរកចំណូលបានប្រមាណ ៣លានរៀលក្នុងមួយថ្ងៃ

សៀមរាប ៖ នៅពេលដែលទេសចរទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍នៃខេត្តសៀមរាប ភាគច្រើនគេកម្រនឹងរំលងតំបន់ដែលមានប្រជាប្រិយភាព និងល្បីឈ្មោះជាភូមិគំរូប្រចាំស្រុកបន្ទាយស្រីនៃភូមិព្រះដាក់ណាស់ ត្បិតនៅទីនេះក្រៅពីមានការរៀបចំភូមិស្ថានយ៉ាងស្អាត មានរបៀប និងសណ្តាប់ធ្នាប់ល្អនោះ នៅមានអាហារប្រចាំតំបន់ដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខ ដូចជាមាន់អាំង នំបញ្ចុក អន្សដូងអាំង ជាពិសេសនំអាកោរត្នោត ដែលត្រូវបានគេប្រសិទ្ធនាមថាជានំសម្គាល់ភូមិសាស្ត្រដ៏ល្បីឈ្មោះមួយនេះ ដែលអាចលក់បានរហូតដល់ប្រមាណ៥០០០នំក្នុងមួយថ្ងៃ។

អ្នកស្រី ថ្លុង ថាង ជាម្ចាស់យីហោកន្លែងលក់នំអាកោត្នោតដ៏ល្បីឈ្មោះប្រចាំភូមិព្រះដាក់ ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានមានប្រសាសន៍ឱ្យដឹងថា ៖

«យើងបង្កើតអាជីវកម្មនេះពីដំបូងឡើយមិនជាធំដុំប៉ុន្មានទេ តែមួយរយៈចុងក្រោយនេះកាន់តែមានភ្ញៀវ និងអតិថិជច្រើនឡើងៗ ជាពិសេសអ្នកដំណើរគាត់ឈប់ទិញច្រើន ហើយក៏មានគេទទួលទិញយកទៅលក់បន្តនៅតាមខេត្ត និងរាជធានីភ្នំពេញ ព្រោះគេស្គាល់ច្រើន»។

អ្នកស្រីបន្ថែមថា តាមរយៈអាជីវកម្មមួយនេះ ក្រៅពីអាចរកបានចំណូលសម្រាប់ដោះស្រាយជីវភាពគ្រួសារយ៉ាងប្រសើរ ថែមទាំងអាចផ្តល់នូវការងារដល់បងប្អូនក្នុងសហកមន៍ជិត៣០នាក់ផងដែរ ហើយអ្វីដែលកាន់តែពិសេសនោះ រាល់វត្ថុធាតុដើមសម្រាប់ធ្វើនំរហូតដល់ការវេចខ្ចប់គឺប្រើប្រាស់ផលិតផលក្នុងតំបន់ទាំងអស់ដូចជា ផ្លែត្នោតទុំ ដូងទុំ ដូងខ្ចី ស្ករត្នោត ស្លឹកចេក និងស្លឹកត្នោតសម្រាប់ធ្វើជាស្មុកជាដើម ហើយចំណូលដែលទទួលបានពីការលក់ជាប្រចាំថ្ងៃប្រមាណ ៣លានរៀលក្នុងមួយថ្ងៃ។

អ្នកស្រីបានបញ្ជាក់ថា ចំណុចពិសេសដែលអាចទាក់ទាញចិត្តអតិថិជន ក៏ដូចជាបណ្តាទេសចរនានាឱ្យមានទំនោរមកលើនំអាកោរត្នោតរបស់អ្នកស្រី គឺរសជាតិឆ្ងាញ់ ក្លិនឈ្ងុយល្អ សាច់នំទន់ផ្អែម ជាពិសេសគឺមានស្នូលដែលចម្រាញ់ពីខ្ទិះដូងសុទ្ធប្លែកខុសពីគេ។

គួរបញ្ជាក់ដែរថា អ្នកស្រីបានចាប់ផ្ដើមអាជីវកម្មលើកដំបូងត្រឹមដើមទុន ៣ម៉ឺនរៀលប៉ុណ្ណោះ ដោយសារតែមានវត្ថុធាតុដើមខ្លួនឯងស្រាប់ដូចជា ស្រូវ ត្នោត ស្ករ ពោលគឺចំណាយទុនតិច ដោយចាប់ផ្ដើមផលិតបន្តិចម្ដងៗរហូតដល់មានគេស្គាល់ច្រើន និងពង្រីកការលក់រហូតសព្វថ្ងៃ។ យ៉ាងណាមិញ អាជីវកម្មនេះក៏ជួបប្រទះនូវបញ្ហាមួយចំនួនផងដែរ ជាពិសេសក្នុងរដូវភ្លៀង ដែលធ្លាក់ចុះចំនួនទេសចរ ។  

ចុងក្រោយអ្នកស្រី ថ្លុង ថាង ក៏នៅតែមានចិត្តចង់ពង្រីកការលក់ និងបង្កើនកម្លាំងពលកម្មឱ្យកាន់តែច្រើនដើម្បីផលិតឱ្យទាន់តម្រូវការ និងលើកកម្ពស់ជីវកម្មបងប្អូននៅក្នុងសហកមន៍ឱ្យកាន់តែប្រសើរឡើងថែមទៀតតាមរយៈការផ្តល់ការងារក្នុងសង្វាក់ផលិតកម្មនៃនំអាកោរត្នោតប្រចាំតំបន់មួយនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​