ក្រសួងរៀបចំដែនដី បន្ត​យកចិត្តទុកដាក់គិតគូរអំពីសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញ ដើម្បីធានាបាននូវសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​បន្ត​យកចិត្តទុកដាក់គិតគូរ​ ស្វែងយល់​បន្ថែម អំពី​បញ្ហា​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុងរាជធានីភ្នំពេញ ឱ្យមាន​របៀបរៀបរយ​ និង​បញ្ចៀស​ការ​កកស្ទះ នាពេល​ខាង​មុខ ដើម្បីធានាបាននូវ​សុខភាពផ្លូវកាយ ផ្លូវ​ចិត្ត​របស់ពលរដ្ឋ​ ។​

នៅក្នុងកិច្ចប្រជុំ​​ស្ដីពីការ​ពិភាក្សា​បញ្ហា​សណ្ដាប់ធ្នាប់​ក្នុងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ឯកឧត្តម ​សាយ​ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ និងជា​រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានលើកឡើងថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីជំនាញអំពីបញ្ហានានាជុំវិញការរៀបចំទីក្រុងដែលនៅមានសេសសល់ច្រើន គួរគិតគូរយកចិត្តទុកដាក់ស្វែងយល់រកដំណោះស្រាយឱ្យមានរបៀបរៀបរយ និងបញ្ចៀសការកកស្ទះនាពេលខាងមុខ ដើម្បីធានាបាននូវសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមបានមានប្រសាសន៍ថា ៖

«មានការរៀបចំសណ្តាប់ធ្នាប់របស់ប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយ ការដោះស្រាយបញ្ហាសំណង់នៅលើចិញ្ចើមផ្លូវរឺដងផ្លូវដែលអាចបង្កការកកស្ទះ រៀបចំរង្វង់មូលចរាចរណ៍ បំពាក់ភ្លើងស្តុបចរាចរណ៍បន្ថែម ក៏ជាអាទិភាពមួយ​នៃការងារ​របស់យើង ធ្វើយ៉ាងណា ធានាបាននូវការធ្វើចរាចរណ៍ដោយរលូននៅលើដងផ្លូវ ធានាបាននូវសុខភាពផ្លូវកាយផ្លូវចិត្តរបស់អ្នកធ្វើដំណើរតាមដងផ្លូវនិងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការសិក្សាអំពីបញ្ហាសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ គឺជាបញ្ហា​សំខាន់មួយក្នុងគោលបំណងដើម្បីប្រមូលបានព័ត៌មានទាក់ទិនទៅនឹងសណ្ដាប់ធ្នាប់ក្នុងទីក្រុងនិងដើម្បីឱ្យក្រុមការងារបានយល់ច្បាស់ពីអ្វីទៅដែលហៅថាការរៀបចំសណ្ដាប់ធ្នាប់ក្នុងទីក្រុង ហើយត្រូវផ្ដោតការយកចិត្តទុកដាក់ស្វែងយល់បន្ថែមលើបញ្ហានេះ និងត្រូវរួមគ្នាដោះស្រាយ។ កិច្ចការទាំងអស់នេះគឺសំដៅទៅលើការរៀបចំក្រុងនាពេលអនាគត ដូច្នេះ ត្រូវកំណត់ចំណុចគោលនានាដែលត្រូវដោះស្រាយក្នុងគោលនយោបាយរៀបចំក្រុង។

តាមរយៈកិច្ចប្រជុំនេះដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសាកល្បងស្រង់ និងវាយតម្លៃបញ្ហាប្រឈមនៅតាមបណ្តាទីប្រជុំជននៅរាជធានីភ្នំពេញ ក្នុងនោះក្រុមការងារបានពិនិត្យឃើញនូវបញ្ហាប្រឈមមួយចំនួនដូចជា៖ ១. សំណង់អគារចាស់ទ្រុឌទ្រោម ២. សំណង់មិនរៀបរយ ដោយមានការតាំងទីលំនៅលើប្រឡាយទឹកកខ្វក់ លើចិញ្ចើមផ្លូវ លើចិញ្ចើមផ្លូវរថភ្លើង តាមបណ្តោយច្រាំងទន្លេ និងលើអគារសហកម្មសិទ្ធ ៣. បញ្ហាដែលប៉ះពាល់ដល់សោភ័ណភាព និងសុវត្ថិភាព៖ ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ស្ថានីយ៍ និងមណ្ឌលសន្និធិប្រេងឥន្ធនៈ និងឧស្ម័ន ប្រព័ន្ធខ្សែភ្លើង ខ្សែកាប និងអ៊ិនធឺណែត អាជីវកម្មមិនរៀបរយ និងតំបន់បណ្តុំអាជីវកម្មចម្រុះ បញ្ហាសំរាម និងបញ្ហាលូ និងប្រឡាយទឹកកខ្វក់ ៤. ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៖ ប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍ ប្រព័ន្ធបណ្តាញផ្លូវចរាចរណ៍ លំហសាធារណៈ និងចំណតរថយន្តនិងរថយន្តក្រុង និង៥. បញ្ហាទឹកជន់លិច ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា

ថៃ បញ្ចេញកញ្ចប់ថវិកាជាង ៧០ លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលកំពុងដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ថៃកំពុងរៀបចំផែនការជំរុញវិស័យទេសចរណ៍តម្លៃ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីឱ្យការធ្វើដំណើរមានតម្លៃថោកជាងមុន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ចំពេលមានការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

Leave a Reply

Your email address will not be published. Required fields are marked *