ចំណូលពន្ធប្រថាប់ត្រា​លើការ​ផ្ទេរ​កម្ម​សិទ្ធិអចលនទ្រព្យ​ក្នុងរយៈពេល​៧ខែ​ធ្លា​ក់​​​ចុះ​២៦,៥​៦​ភាគ​រយ​

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ​នៃក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​បានបង្ហាញ​ពីចំណូល​ដែល​ស្ថាប័ន​ទទួលបានក្នុង​រយៈពេល​៧ខែ​ដើម​ឆ្នាំ២០២៣​ ក្នុងនោះដែរ​ក៏បានបង្ហាញតួលេខ​ចំ​ណូ​​ល​​សរុបធ្លាក់ចុះរហូតដល់២១,១២​ភាគរយ​ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន ។​ ​ចំណែ​ក​ដ៏សំខាន់មួយ​ក្នុងវិស័យ​អចលនទ្រព្យ​គឺចំណូលពីពន្ធប្រថាប់ត្រា​មានការ​ធ្លាក់ចុះ​ដល់ទៅ​ ២៦,៥៦​ភាគរយ ។

ក្នុងរបាយការណ៍​ដដែលនេះក៏បានបង្ហាញដែរថា ក្រៅពី​ពន្ធប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​ចំណូលពន្ធពី​អចលនទ្រព្យ​​ក៏បានថយចុះ​ប្រមា​ណ​ ៦,៧៧​ភាគ​រយ​ និងចំណូលពន្ធពីការសាងសង់​ធ្លាក់ចុះ ២,៤៤ភាគរយ ផងដែរ ។

ឯកឧត្តម​ គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុកជាអគ្គ​នាយក​ដ្ឋាន​ពន្ធដារ​បានមានប្រសាសន៍ថា​ ហានិភ័យ​ដែល​បណ្ដាល​ពីភាពមិនប្រាកដ​ប្រជា​ ការ​ប្រែប្រួល​បរិបទ​សេដ្ឋកិច្ចសកល ដែល​បង្កដោ​យ​សា​រ​កា​រ​ធ្លា​ក់ចុះនៃស្ថានភាព​សេដ្ឋកិច្ចពិភពលោក ​និងវិបត្តិ​សង្គ្រាម​រវាងរុស្ស៊ី និងអ៊ុយក្រែន​ ប៉ះពាល់​ដល់​បណ្ដា​ប្រទេស​ដែលជា​ប្រ​ភព​​ទុន​សម្រាប់​វិនិយោគធំៗ​មកកម្ពុជា និងធ្វើឱ្យ​មានកំណើ​ននៃអតិផរណា​ដែលអាចជា​ហានិភ័យ​ក្នុងកា​រគ្រប់គ្រង​ចំណូលពន្ធឈានទៅប៉ះពាល់​ដល់ចំណូល​ពន្ធឱ្យ​បា​ន​គ្រប់​​តាមផែនការ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២៣ និងជាពិសេស​មូលដ្ឋាន​ក្នុងការព្យាករ​ផែនកា​រសម្រាប់ឆ្នាំបន្ទាប់ ។

បើតាម​អ្នកអភិវឌ្ឍន៍លំនៅឋានម្នាក់​នៅប៉ែកខាងលិចរាជធានីភ្នំពេញ បាននិយាយថា​ រឿង​ចំណូលពន្ធប្រ​ថាប់​​ត្រាធ្លាក់ចុះនេះ មិនមានអីចម្លែកនោះទេ ជាក់ស្ដែង​គម្រោ​ង​លំ​នៅ​ឋាន​របស់លោក​កាលពីមុន​ក្នុងមួយខែ​អាចលក់​បាន​៤ទៅ១០​គម្រោងដែរ តែក្នុងឆ្នាំ២០២៣​នេះ​ ការលក់​គម្រោង​លំនៅឋានរបស់លោក​រយៈពេល​១ខែ​អាចបានត្រឹម១​ជួន​​កាលពីរខែ​បាន​១គម្រោង​ក៏មានដែរ ដូច្នេះ​ហើយ​នៅពេល​ការ​លក់​មិនមាន​ការ​ផ្ទេរ​សិទ្ធិ​ក៏មិនមានដែរ ដែលធ្វើឱ្យ​ពន្ធប្រថាប់ត្រា​លើកា​រផ្ទេរ​កម្មសិទ្ធិ​នេះ​ធ្លាក់ចុះ ។​

លោកប៉ូ អ៊ាវ​គង់ អគ្គនាយកក្រុមហ៊ុន​ Advance បាន​មានប្រសាសន៍ថា ​ចរន្ត​នៃការ​ទិញលក់​អចលនទ្រព្យ​​នៅក្នុងឆ្នាំ២០២៣​នេះ ឃើញថា​មានការ​ថមថយ​ជាង​ឆ្នាំមុនៗ​ ដែល​ធ្វើ​ឱ្យ​ការ​ដោះដូរអចលនទ្រព្យ​ក៏មានកា​រ​ថមថយ​ដែរ ។​

លោកបន្តថា​ក្នុងឆ្នាំ២០២៣​ជា​ដំណាក់កាលដែល​មានអ្នកលក់​ច្រើនជាងអ្នកទិញ ហើយអ្នកទិញក៏ស្វែងរក​អចលនទ្រព្យណា​ដែល​មានតម្លៃក្រោមទីផ្សារ​អាច​២​០​ភាគ​រយ​ទៅ​៣០​ឬ៥០ភាគរយ​ទើប​មានអ្នកទិញ ហើយ​អ្នកលក់​ក៏មិនអាច​ដាក់លក់​ក្រោមទីផ្សា​រខ្លាំងដែរដែលធ្វើឱ្យការទិញលក់​ក្នុងឆ្នាំ២០២៣​នេះ កាន់តែមានចំនួន​ប្រតិបត្តិ​ការ​តិចតួច ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ