កម្ពុជាចូលរួមយ៉ាងសកម្មដើម្បីជំរុញហិរញ្ញវត្ថុបៃតងប្រកបដោយចីរភាព

ភ្នំពេញ ៖ កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំ និងគំនិតផ្តួចផ្តើមនៃការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព ហើយនឹងត្រៀមអនុវត្តគំនិតផ្តួចផ្តើមសំខាន់ៗបន្ថែមទៀតក្នុងគោលដៅបង្កើតឱ្យមានយន្តការគាំទ្រ និងប្រព័ន្ធអេកូឡូស៊ីចាំបាច់ ដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព និងសកម្មភាពជាសារវន្តក្នុងការពារហានិភ័យបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។

កាលពីថ្មីៗនេះ ដើម្បីចូលរួម​ចំណែក​ក្នុងការឆ្លើយតបទៅនឹង​​ផលប៉ះពាល់​ដែលបណ្តាល​មកពីការប្រែប្រួល​អាកាសធាតុ​ និង​បង្កើតបរិយាកាសអំណោយផល​សម្រាប់ទាក់ទាញហិរញ្ញប្បទានបៃតង ធនាគារជាតិនៃកម្ពុជា (NBC) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ​ (IFC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិការ ​ដើម្បី​ជំរុញការផ្តល់ហិរញ្ញប្បទានសម្រាប់​គម្រោងបៃតងក្នុងគោលដៅ​គាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច​កម្ពុជា​ទៅជាសេដ្ឋកិច្ចបៃតង​។

បច្ចុប្បន្ន ប្រទេស​កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៦២ ក្នុងចំណោមប្រទេស​ចំនួន​ ១៩១ ផ្អែក​លើ​សន្ទស្សន៍​នៃ​ការវាយតម្លៃហានិភ័យជាសកលពីប្រភពចំហលើកត្តាមនុស្សធម៌ និងគ្រោះមហន្តរាយ។ ប្រទេស​កម្ពុជា​ប្រឈម​ខ្លាំង​​ទៅ​នឹង​គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​ ដែល​​កាន់​តែ​មាន​ការ​​វិវិត្ត​មិន​ល្អ​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ។ ប្រសិនបើគ្មានវិធានការបន្សាំ និងការកាត់បន្ថយឱ្យបានត្រឹមត្រូវទេ​ ការប្រែប្រួលអាកាសធាតុអាចបណ្តាលឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ថយ​ចុះ​ប្រមាណ​ ៩% នៃផលិតផលក្នុងស្រុកសរុប (GDP) ត្រឹម​ឆ្នាំ២០៥០ ខណៈដែល​អត្រា​ភាពក្រីក្រ​អាច​កើន​រហូតដល់  ៦%​ ត្រឹម​ឆ្នាំ​២០៤០។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក និងសាជីកម្ម​ហិរញ្ញវត្ថុអន្តរជាតិ​ (IFC) ស្តីពីស្ថានភាពអាកាសធាតុនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា/ Country Climate and Development Report (CCDR) ដែលទើបចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។​

របាយការណ៍នេះបានប៉ាន់ប្រមាណថា ប្រទេសកម្ពុជាត្រូវការការវិនិយោគបន្ថែមប្រមាណ​ ៣៦ពាន់លានដុល្លារ​អាមេរិក​ ពីវិស័យសាធារណៈ និងវិស័យឯកជន​ សម្រាប់រយៈពេល ៣ទសវត្សរ៍ខាងមុខ ដើម្បីសម្រេចបានតាម​គោលដៅអាកាសធាតុអព្យាក្រឹតកាបូននៅមុន​ឆ្នាំ២០៥០។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ធ្លាប់មានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំ និងគំនិតផ្តួចផ្តើមនៃការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព។ កិច្ចការក្នុងនោះរួមមាន៖ ១/-ការគាំទ្រការដាក់ចេញគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់សមាគមធនាគារនៅកម្ពុជា ដើម្បីឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ចូលរួមអនុវត្ត ២-ការរៀបចំក្របខ័ណ្ឌ សហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា ក្រសួងបរិស្ថាន និងសមាគមធនាគារនៅកម្ពុជា ដើម្បីចែករំលែកព័ត៌មាន និងបង្កើតឲ្យមានគំនិតផ្ដួចផ្ដើមនានាសម្រាប់សកម្មភាពទប់ទល់បម្រែបម្រួលអាកាសធាតុ និង ៣/-ការបណ្តុះបណ្តាលនិងកសាងសមត្ថភាពទៅលើហិរញ្ញវត្ថុប្រកបដោយចីរភាព និងការការពារហានិភ័យបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ។

លោកជំទាវបណ្ឌិត ជា សិរី បានបន្តថា ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានចូលរួមក្នុងក្របខ័ណ្ឌអន្តរជាតិតាមរយៈគំនិតផ្តួចផ្តើម និងកិច្ចពិភាក្សាជាមួយស្ថាប័នមួយចំនួនដូចជា បណ្តាញធនាគារកណ្តាល និងអាជ្ញាធរត្រួតពិនិត្យសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុបៃតង (Network of Central Banks and Supervisors for Greening the Financial System-NFGS) ក្រុមការងារបរិយាបន្នហិរញ្ញវត្ថុបៃតង (Inclusive Green Finance Working Group-IGFWG) គម្រោងភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតងរបស់អង្គការសហប្រជាជាតិ (UN Partnership for Action on Green Economy – PAGE) និងក្រុមការងារអាស៊ានលើកិច្ចការបណ្តាញធនាគារនិងហិរញ្ញវត្ថុប្រកបដោយចីរភាព (ASEAN Taskforce on Sustainable Finance and Sustainable Banking Network)។

ធនាគារជាតិនៃកម្ពុជាក៏បានសហការជាមួយ អង្គការជាច្រើនដូចជា UNESCAP, សម្ព័ន្ធសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (AFI) សាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ (IFC) ក្នុងកិច្ចការពង្រឹងការចូលរួមផ្ដល់ហិរញ្ញប្បទានបៃតង ព្រមទាំងបានវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែកលើសញ្ញាបណ្ណបៃតង និងបានក្លាយជាសមាជិកនៃគណៈកម្មការពិគ្រោះយោបល់ សម្រាប់មូលនិធិបៃតងក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២២ ផងដែរ។

លោកជំទាវបណ្ឌិត បានថ្លែងលើកឡើងដូច្នេះថា ៖«ទិសដៅបន្ត ធនាគារជាតិនៃកម្ពុជា នឹងអនុវត្តគំនិតផ្តួចផ្តើមសំខាន់ៗបន្ថែមទៀតក្នុងគោលដៅបង្កើតឱ្យមានយន្តការគាំទ្រ និងប្រព័ន្ធអេកូឡូស៊ីចាំបាច់ ដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព និងសកម្មភាពជាសារវន្តក្នុងការពារហានិភ័យបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ»។

កិច្ចការទាំងនោះរួមមាន៖ ១/-ការបង្កើតផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance Roadmaps) ២/-ការបង្កើតប្រព័ន្ធវដ្តករសាស្ត្រសម្រាប់ហិញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance Taxonomy) ៣/-ការរៀបចំយន្តការរាយការណ៍ ស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីតម្លាភាព និងការទទួលខុសត្រូវ (Reporting and Disclosure Framework) ៤/-ការកសាងសមត្ថភាព និងចំណេះដឹងដល់វិស័យធនាគារនិងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ (Capacity Building and Awareness Raising) និង៥/-ការពង្រឹង ក្របខ័ណ្ឌវាយតម្លៃ និងការពារហានិភ័យបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ (Climate Risks Analysis and Mitigation) ជាដើម។

ទាក់ទងនឹងកិច្ច​សហប្រតិបត្តិការ ដើម្បី​ជំរុញការផ្តល់ហិរញ្ញប្បទានសម្រាប់​គម្រោងបៃតងរវាងកម្ពុជា និង IFC វិញ កិច្ចប្រតិបត្តិការនេះ នឹងជួយពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ តាមរយៈការ​បង្កើត​ប្រព័ន្ធវត្តិករសាស្រ្តហិរញ្ញវត្ថុជាតិ (National Taxonomy)​ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដែលនឹងជួយកំណត់ទ្រព្យសកម្មដែលមានចារឹកលក្ខណៈជាការវិនិយោគបៃតង។

លើសពីនេះ កិច្ច​សហប្រតិបត្តិការ​នេះ​នឹងជួយបង្កើន​សមត្ថភាពស្ថាប័នហិរញ្ញវត្ថុ ព្រមទាំង​រៀបចំគោលការណ៍ណែនាំពាក់ព័ន្ធ ដូចជាការរាយការណ៍​និង​ស្តង់ដារនៃការបង្ហាញព័ត៌មាន​ទាក់ទងនឹង​ការផ្តល់ឥណទាន​បៃតង និងគម្រោងហិរញ្ញប្បទាននានាពាក់ព័ន្ធនឹង​ហានិភ័យបរិស្ថាន សង្គម និង​ អភិបាលកិច្ច (ESG)។

លោក ASAD YAQUB ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា ក្នុងនាមជាអ្នកនាំមុខផ្នែកហិរញ្ញប្បទានបៃតងសកល ​សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមានជំហរពិសេសក្នុងការជួយប្រទេសកម្ពុជាកៀរគរហិរញ្ញប្បទាន​​សម្រាប់​សកម្មភាព​ទប់ទល់​បម្រែបម្រួល​អាកាសធាតុ​​ ដើម្បី​ចូលរួមចំណែកក្នុង​ផែនការពង្រីក​​កំណើន​បរិយាបន្ន​បៃតងដើម្បី​ពង្រឹក​ភាពធន់​សេដ្ឋកិច្ច​កម្ពុជានាពេល​អនាគត ។

ដោយមានការគាំទ្រពីគម្រោងសម្រាប់សេវាប្រឹក្សា​ការ​វិនិយោគ​បម្រែបម្រួល​បរិយាកាស (Facility for Investment Climate Advisory Services, FIAS) គម្រោងនេះមាន​រយៈពេល ៣ឆ្នាំ ហើយប្រព័ន្ធវត្តិករសាស្រ្តហិរញ្ញវត្ថុជាតិ ត្រូវបានរំពឹងថានឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន